សក្តា​, អាស្រ័យ​, ធាតុ​, វោហារ​, វាចា​, សំនួន

352
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​សក្តា ជើង​ដ​; ស័ក -​ក្តា សំ​. ( គុ​. ) ដែល​អាច​, អង់អាច​, ដែលមាន​អំណាច​, ក្លាហាន​; មាន​កម្លាំង​; មានការ​ព្យា យាម​រឹងប៉ឹង​; ពូកែ​, ខ្លាំងពូកែ​; ជំនាញ​; ដែល​ប៉ិន​ធន់​ទ្រាំ ។ ប្រើ​ជា ន​. ក៏បាន : មាន​សក្តា​, ដោយ​សក្តា ។ សក្តាតេជ ឬ​–​តេជះ (–​ដែ​ច ឬ​–​ដេ​ជះ​) តេជះ​ដ៏​អង់អាច​, ដ៏​ក្លាហាន ។ សក្តានុភាព (​សំ​. ស​ក្ត + អា​នុ​ភាវ​) អានុភាព​ដ៏​អង់អាច​,… ។

​អាស្រ័យ –​ស្រៃ សំ​.; បា​. ( ន​. ) (​អា​ឝ្រ​យ ឬ​ជា អា​ឝ​យ មាន​សេចក្ដី​ស្រដៀង​គ្នា​; អា​សយ​) ទីតាំង​; ទី​សម្នាក់​, ទី​នៅ​, ទី​ជ្រក​; ទីពឹងពាក់​, ទី​ពំនាក់ ។ ខ្មែរ​ប្រើ​ជា កិ​. សំដៅ សេចក្ដី​ច្រើនយ៉ាង​គឺ “​ពឹងពាក់​, ជ្រកកោន​, ប្រព្រឹត្តទៅបាន​ដោយសារ​” : បុត្រ​អាស្រ័យ មាតាបិតា​; សិស្ស​អាស្រ័យ​គ្រូ​; ខ្ញុំ​រកប្រាក់​បាន​អាស្រ័យ​កម្លាំង​រែក​សែង ។ នៅ​, សម្នាក់ ឬ​សំចត​នៅ​, សម្រាក​នៅ : ខ្ញុំ​មក​អាស្រ័យ​ផ្ទះ​អ្នក​៣​ដង​នេះហើយ ។ បរិភោគ​ភោ​ជ នា​ហារ : ឯង​រាល់គ្នា ចាំ​អី​ក៏​មិន​អាស្រ័យ​បាយ​ពីថ្ងៃ​ពី​ភ្លឺ​ឲ្យ​ហើយ​ទៅ ! ។​

​ធាតុ ធា​ត សំ​. បា​. ( ន​. ) (“​សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួនឯង​,…”) ដី​, ទឹក​, ភ្លើង​, ខ្យល់អាកាស : ធាតុដី​, ធាតុទឹក ។​ល​។ អាកា​រៈ​ក្នុង​ខ្លួន ដូច​យ៉ាង សក់​, ធ្មេញ​, សាច់​, ឈាម ជាដើម ក៏​ហៅថា ធាតុ ។ មាស​, ប្រាក់​, ដែក​, ។​ល​។ ក៏​ហៅថា ធាតុ ។ ឆ្អឹង​របស់ បុគ្គល​ដែល​គេ​គួរ​គោរព ក៏​ហៅថា ធាតុ ឬ ហៅថា អ​ដិ្ឋ​ធាតុ ។​

​វោហារ បា​.; សំ​. ( ន​. ) (​វ្យា​ហារ​) ពាក្យ​, ពាក្យពេចន៍​; សំនួន​សម្តី : បញ្ចេញ​វោហារ​, បាន​វោហារ ។ វោហារកោសល (–​រ៉ៈ​កោសល់​) អ្នក​ឈ្លាសវៃ​, ប៉ិនប្រសប់​ខាង​វោហារ​, ខាង​ពាក្យសម្តី​ថ្វីមាត់ (​ប្រើ​ជា គុ​. ក៏បាន​) ។ វោហារកោសល្យ (–​សល់​) ការ​ឈ្លាសវៃ​, ការ​ប៉ិនប្រសប់​ស្ទាត់ជំនាញ​ក្នុង​វោហារ​, ការចេះ​និយាយ​ថ្លែងសេចក្ដី​យ៉ាង​ពីរោះ ក្បោះ ក្បាយ​ឥតមាន​រអាក់រអួល : វោហារកោសល្យ ជា​ឧបនិស្ស័យ​មាន​ប្រចាំ​នៅ ក្នុង​សន្តាន នៃ​បុគ្គល​ខ្លះ ។ វោហារទេសនា (–​រៈ ទេសៈ​ន៉ា ឬ​–​ទេស្នា​) ការសម្តែង​វោហារ​, ការសម្តែង​ធម៌​អធិប្បាយ​បញ្ចេញ​វោហារ ឲ្យ​ទូលាយ​ងាយ​ស្តាប់​ងាយ​យល់ ។

​វាចា បា​.; សំ​. ( ន​. ) (​វាច៑​, វាចា​) សម្តី ។ វាចាកម្ម អំពើ​ដែល​សម្រេច​ដោយ​វាចា ។ វាចានុរក្ខី អ្នករក្សា​វាចា គឺ​អ្នករក្សា​ប្រយ័ត្ន​មាត់​មិន​និយាយ​ឲ្យ​ភ្លាត់​ទៅរក​ខាង​ការខុស (​បើ​ស្ត្រី​ជា វាចានុរក្ខិនី​) ។ វាចាបេយ្យភាព (–​ប៉ៃ​យ៉ៈ​ភាប​) ភាព ឬ​ដំណើរ​នៃ​សម្តីទន់​ផ្អែម គួរ​ឲ្យ​ពេញចិត្ត​ចង់​ស្តាប់ ចង់​ឮ ។​

​សំនួន ស​. ( ន​. ) (​ប្រើ​ជា សាំ​ន្វ​ន អ​. ថ​. –​នួន​) ដំណើរ​ឬ​ទំនង​ពាក្យ​; លំនាំសេចក្ដី​; វោហារ​; ពាក្យ​ពោល​សង្កត់​; ពាក្យ​ផ្តាច់​ជើង : កែ​សំនួន​; លើក​សំនួន​ដាក់​; លេងសំនួន​; និយាយ​ពេញ​សំនួន ។ គុ​. ដែល​ល្មម​ឬ​គួរ​ដល់​ការ : ប្រាក់​ប៉ុណ្ណឹង​មិន​សំនួន​ដល់​ការ​ទេ ។ សំណំសំនួន (​ម​. ព​. សំណំ​) ៕ ដកស្រងៈ សម្បត្តិ កញ្ញា​

#