សងសឹក​គំនំ​ចាស់​បណ្តាលឱ្យ​គូទំនាស់​បែកក្បាល​និង​របួស​ដៃ​អាវុធហត្ថ​ឃាត់ខ្លួន​

200
ចែករម្លែក

ដោយ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​បុរស​វ័យ​ចំណាស់​ចិត្តខ្លាំង​ម្នាក់​មានទំនាស់​ជាមួយ​គូទំនាស់​ជា​យូរ​មក​ហើយក៏​លើក​មក​សងសឹក​ពេលនេះ​ដោយ​យក​កាំបិត​ខ្វែវ​ទៅ​កាប់​គូទំនាស់​បណ្តាលឱ្យ​បែកក្បាល​និង​របួសធ្ងន់​ត្រង់​ដៃ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​។​
លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា កម្លាំង​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ម៉ោង​១២​យប់​ចូល​ថ្ងៃទី​២០​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ​សំវាស​នា​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​បាន​ប្រាប់ថា​ជនសង្ស័យ​ឈ្មោះ​មាន​ឡាយ​ឃាង​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំកន្លងមក​ធ្លាប់មាន​ទំនាស់​ពាក្យសម្តី​គ្នា​ពីមុនមក​។​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​អង្គុយលេង​នៅមុខ​ជណ្តើរ​ក៏ត្រូវ​ជនសង្ស័យ​កាន់​កាំបិត​មក​កាប់​ត្រូវចំ​២​កាំបិត​ត្រូវចំ​ក្បាល និង​ដៃ បណ្តាលឱ្យ​របួសធ្ងន់​៕S/

​រូបថត ៈ ជនសង្ស័យ ឡាយ ឃាង ភេទ ប្រុស​អាយុ ៥៤​ឆ្នាំ (​រូបៈ ប​.​ជ័យ​)​