សង់រោង​បុណ្យ​ពេញ​ផ្លូវ​អត់​ច្បាប់​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ដោយ​អាង​ខ្លួន​ជា​នគរបាល​និង​ជា​កូនចៅ​សង្កាត់​ទួល​សង្កែ​២

302
ចែករម្លែក
  • 5
    Shares

ដោយ:សាវ​រក្ស​/ភ្នំពេញ​ ៖ រោងបុណ្យ​គំរប់​ខួប​៣​ឆ្នាំ​ដែល​គេ​ស្គាល់​ថា ​ផ្ទះ​បុណ្យ​នោះ​ជា​របស់​នគរបាល ម្នាក់​និង​ជា​កូនចៅ​សង្កាត់​ទួល​សង្កែ​២ ត្រូវបាន​អជ្ញាធរ​បង្គាប់​ឲ្យ​រុះ​រើ​ជាបន្ទាន់​ បន្ទាប់ពី​ម្ចាស់​ដើ​ម​បុណ្យ​ជួល​រោង​ឲ្យ​សង់​លើផ្លូវ ​បង្ក​ការកកស្ទះ​ចរាចរណ៍​និង​មិនបាន​ស្នើសុំច្បាប់​អនុញាតិ​ពី​អាជ្ញាធរ នៅ​ព្រឹក ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ២០១៩​តាម​បណ្តោយ​ផ្លូវ​៦២​អ៊ា​ក្រុម​៤ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ។

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ភាគី​ម្ចាស់​កម្មវិធី​បុណ្យ​ខណៈ​កំពុង​សងរោង​បុណ្យ​នៅ​ល្ងាច​ថ្ងៃទី​១៩ ​បាន​ទូរស័ព្ទ​ទៅ​មេភូមិ​ទួលគោក​ថា​​ សុំ​សង់រោង​ធ្វើបុណ្យ​ហើយ​ត្រូវ​មេភូមិ​ប្រាប់ថា ​ធ្វើ​រោង​រួច​ហើ​យ​បាន​ប្រាប់​ខ្ញុំ ​រួច​ភាគី​ម្ចាស់​កម្មវិធី​បុណ្យ​ក៏​បិត​ទូរស័ព្ទ​មិន​និយាយ​អ្វី​ទៀត​ទេ ។ តាម​ការ​ឲ្យ​ពី​អជ្ញាធរ​ការសុំច្បាប់​អនុ​ញាត់​សុំ​សង់រោង​បុណ្យ​ឬ​ការ​យ៉ាងហោចណាស់​ ម្ចាស់​កម្មវិធី​ត្រូវសុំ​ឲ្យ​បាន​មុន​៣​ថ្ងៃ នៃ​ថ្ងៃ​ប្រារ​ព្ភក​ម្ម​វិធី​លើកលែង​តែ​បុណ្យសព ​ដែល​មិនបាន​ព្រៀងទុក​មុន​។​

អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​១​និយាយថា រោងបុណ្យ​នេះ​សង់​ធំ​ស្ទើរ​ពេញ​ផ្លូវ​ហើយ​មិនបាន​សុំច្បាប់​ទេ ដោយ​អាង​ខ្លួន​ជា​ប៉ូលិស​និង​ត្រូវជា​កូនចៅ​សង្កាត់​ទួល​សង្កែ​ទី​២​ ដ៏​មានអំណាច។ ការសង់​រោងការ​ឬ​រោងបុណ្យ​លើ​ផ្លូវ​សាធារណៈ​ ត្រូវ​សង់​លើ​ផ្លូវ​១​ភាគ​៣​ពោលគឺ​ប្រសិន​បើ​ផ្លូវ​មាន​ទទឹង​១២​ម៉ែត្រ​រោងបុណ្យ​ឬ​រោងការ​ត្រូវ​សាងសង់​តែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ​ដោយ​ទុក​៨​ម៉ែត្រ​ឲ្យ​ប្រជាពលរដ្ឋ​ចរាចរណ៍​ឆ្លងកាត់។

​ប្រភព​ដដែល​បន្តថា លុះ​រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែ​ឆ្នាំ​ដដែល​ស្រាប់តែ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ធ្វើដំណើរ​តាមផ្លូវ​ខាង​លើ ឃើ​ញ​សភាព​ស្ទះផ្លូវ​ពិបាក​ធ្វើ​ដំណើ​ហើ​យស​ង់​គ្មាន​ច្បាប់ទម្លាប់​ផង​នោះ​ ក៏​បញ្ជា​ឲ្យ​រុះ​រោងបុណ្យ​នេះ​តែម្តង ឬ​សង់​ឲ្យ​តូច​ជាង​មុន​តាម​ការណែនាំ តែ​ម្ចាស់ដើមបុណ្យ​អាង​អំណាច ថា​ខ្លួន​ជា​អ្នកធ្វើការ​ដែរ​មិន​ស្តាប់​អាជ្ញាធរ​ឡើយ។​

​ចំណែក​លោក​ជា​ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា ពាក់​ព​ន្ធ័​លោក​នឹង ឱ្យកម្លាំង​ចុះ​ពិនិត្យ ហើយ​ណែ​នាំឱ្យ​ខិតចូល​ឱ្យ​តូច​ត្រឹម​១​ភាគ​៣ តែបើ​មិន​ស្តាប់​យើង​នឹងមាន​វិធាន​ការរុះ​រើចេញ​តាមច្បាប់ តែម្តង​។​

​គួររំលឹកថា កន្លងមក​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាពរាជធានី​ភ្នំពេញ ស្តីពី​បញ្ហា​មួយចំនួន និង​បាន​ជំរុញឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ត្រួតពិនិត្យ​ជាប្រចាំ រាល់​សំណង់​ផ្សេងៗដែល​សាងសង់ ពិសេស​សំណង់​ខុសច្បាប់ ឬ​សំណង់​សង់​ខុស​កិច្ចសន្យា គ្មាន​គុណភាព ការសង់​រោងបុណ្យ រោងការ​បិទផ្លូវ ដើម្បី​ជម្រុញ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​គោរព​ច្បាប់ និង​ការណែនាំ ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ជៀសវាង​ការ​ថ្នាំងថ្នាក់ ពី​អ្នក​រង​ផលប៉ះពាល់ ។

​លោក ឃួ​ង ស្រេង បាន​រំលឹក​ទៅលើ ការណែនាំ ទៅដល់​ការចត​រថយន្ត​បាញ់​បេតុង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរាចរ តាម​ដងផ្លូវ ដូចដែល​រដ្ឋបាល រាជធានី​ភ្នំពេញ ធ្លាប់បាន​ជូនដំណឹង រួចមកហើយ​។

​ជាមួយគ្នានេះ ក៏ត្រូវ​ពិនិត្យ​ផងដែរ ចំពោះ​ការសង់​រោងបុណ្យ រោងការ ដោយ​មិនត្រូវ ឲ្យ​បិទផ្លូវ​ទាំងស្រុង ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និង​ស្ទះ​ចរាចរ ដែល​ប្រជាពលរដ្ឋ តែង​បង្ហាញ​ការ​ថ្នាំងថ្នាក់ នាពេល​កន្លងមក​។ ម្ចាស់​រោងបុណ្យ ឬ​រោងការ គួរ​ក​ទីតាំង​សមស្រប ដែល​មិន​ប៉ះពាល់ ផ្លូវ​សាធារណៈ ដូចជា ទី​អារាម ឬ​តាម​ភោ​ជនី​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​សមរម្យ។​

​លោក​អភិបាល​រាជធានី បាន​បន្ត​ក្រើនរំលឹក ដល់​អាជ្ញាធរ និង​ស្ថាប​ន័​ពាក់ព័ន្ធ ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ ទ្វេដង​ថែមទៀត លើ​ការបំរើ​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឲ្យ​ស​ក្ត័​សម ទៅនឹង​ទំនុកចិត្តរបស់​ប្រជាពលរដ្ឋ៕​B/

#