សង់​រោងចក្រ​កិនស្រូវ​ធន់​យក្ស​៣​បន្ថែម ខណៈ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ប្រមាណ​៦០% ត្រូវ​បិទទ្វារ​

2320
ចែករម្លែក
  • 8
    Shares

(​ភ្នំពេញ​)៖ មកដល់ពេលនេះ​កម្ពុជា​បានទទួល​ការ​តម្លើង​រោងចក្រ​ម៉ាស៊ីនកិនស្រូវ សម្រាប់​កែច្នៃ​អង្ករ​នាំចេញ​ធន់​យក្ស​ចំនួន​៣​ដែល​​ទុនវិនិយោគ​មកពី​បរទេស​សហការ​ជាមួយ​អ្នកមាន​ក្នុងស្រុក​លុយរាប់​លាន​ដុល្លារ​។​
​ ​
​លោក សុង សារ៉ន អ្នករកស៊ី​នាំ​អង្ករ​ចេញ​ជើងចាស់ ធ្លាប់មាន​បទពិសោធន៍​ធ្វើ​ម៉ាស៊ីនកិនស្រូវ​បាន រៀបរាប់ថាៈ​រោងចក្រ​កិនស្រូវ​យក្ស​​ទាំងបី​នោះ មាននៅ​ខេត្តកំពត​មួយកន្លែង និង​ខេត្តកំពង់ធំ​មួយកន្លែង ជា​ទុនវិនិយោគ​ជាមួយ​ក្រុមហ៊ុន​ថៃ​រកស៊ី​រួមគ្នា​ជាមួយ​មន្ត្រី​​ខ្មែរ​មួយរូប មាន​លុយ​រាប់រយ​លាន​ដុល្លារ ។ ក្រុមហ៊ុន ស៊ី​.​ភី គ្រុប (​ថៃ​) ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​សោម​ម៉ា​ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​ សង់រោង​ចក្រ​យក្ស កែច្នៃ​អង្ករ​មួយ​ដែរ និង​ក្រុមហ៊ុន​អនិកជន​ខ្មែរ​បារាំង​មួយទៀត បាន​សាងសង់​រោងចក្រ​ផលិត​អង្ករ​មួយ​នៅ​ខេត្ត កំពង់ស្ពឺ រោងចក្រ​អង្ករ​ធន់​យក្ស​នេះ​អាចមាន​សម្ថ​ភាព​អង្ករ ៣០​តោន​ក្នុង​មួយ​ម៉ោង ។ ដូច្នេះ​នៅ​កម្ពុជា វិស័យ​ស្រូវ​អង្ករ​ត្រូវ​ជនបរទេស​​មក​វិនិយោគ​បង្កើត​រោងចក្រ​កែច្នៃ​ស​អង្ករ​នាំចេញ​ប្រកួត​ជាមួយ​រោង​ម៉ាស៊ីន​កិន ស្រូវ​ក្នុងស្រុក​ហើយ​។​
​ ​
​លោក សារ៉ន បន្តថាៈ មកដល់ពេលនេះ​តាម​ការប៉ាន់ស្មាន​រោង​ម៉ាស៊ីន​ចាស់ៗ​ទ្រុឌទ្រោម​ប្រមាណ​១០​ទៅ ១៥ រោង​ម៉ាស៊ីន​ត្រូវ​បិទទ្វារ​លែង​​ដំណើរការ ។ ១០​ទៅ ២០ រោង​ម៉ាស៊ីនកិនស្រូវ​ត្រូវ​ម្ចាស់​ប្រកាស​ដាក់លក់ ។ មូលហេតុ​ខាងលើនេះ ត្រូវ​លោក​បញ្ជាក់ថា​ការរកស៊ី​កែច្នៃ​​អង្ករ​នាំចេញ​នេះ​ត្រូវ​ប្រយ័ត្នប្រយែង​និង​ការ​ចាយលុយ​មិន​ចំ​គោលដៅ ។ មាន​ហានិភ័យ​ខ្ពស់ ទៅនឹង​ការប្រកួតប្រជែង​ជាមួយ​អង្ករ ពិភពលោក ។ រកស៊ី​ចំណេញ​តិចតួច​ណាស់ គ្មាន​ទុន​ទិញស្រូវ​សម្រាប់​បង្វិល ពឹង​លុយ​ធនាគារ​មាន​អត្រា ការប្រាក់​ខ្ពស់​ឱ្យ​រយៈពេល​ខ្លី​​ពិបាក​បង្វិល​សង​គេ​ខ្លាំងណាស់ ។
​ ​
​លោក តូច តែ​ពេជ្រ ដែលជា​ថៅកែ​រោងចក្រ​ម៉ាស៊ីន​មួយ​ធំ ប្រចាំ​នៅ​ខេត្តស្វាយរៀង​បាន​រៀបរាប់ថា រោងចក្រ​ម៉ាស៊ីន​គាត់​បាន​បិទទ្វារ អត់​ដំណើរការ​តាំងពី​ឆ្នាំ​២០១៥ មក​ម្លេះ ដោយសារ​ការផលិត​អង្ករ​លក់​ចេញ​អត់​ចំណេញ​ត្រូវ​ជំពាក់​លុយ​ធនាគារ​មួយ ជាង​មួយ​លាន​ដុល្លារ នៅ​មិនទាន់​សង​គេ​រួច ចង់​សង់​ឃ្លាំង មួយ​សម្រាប់​ស្តុក​ស្រូវ​ទិញ​ទុក​អត់លុយ ខ្ចី​ធនាគារ​មួយ​គេ​អត់ឱ្យ​។ ​សមាគម​ម៉ាស៊ីនកិនស្រូវ​នៅ​ខេត្តស្វាយរៀង ក៏​ដូច​ម៉ាស៊ីនកិនស្រូវ​នៅ​ខេត្តព្រៃវែង និង​ខេត្តតាកែវ​បាន​និយាយ​ដូចៗ​គ្នា​ថាៈ​រោង​ម៉ាស៊ីន​​កិនស្រូវ​ប្រាណ​៦០% ប្រភេទ​ខ្នាត​នាំចេញ​ត្រូវ​បិទទ្វារ​លំ​អស់ហើយ​។ ភាគច្រើន​រោង​ម៉ាស៊ីន​ណា​ដែល​ខ្ចីលុយ​ពី​ធនាគារ​មករក​ស៊ី​គឺ​បះជើង​​ទាំងស្រុង​។​មូល​ហ​តុ​គឺ​អត្រា​ការប្រាក់​យក​ពី​ធនាគារ​មាន​ប្រមាណ ៨​ទៅ ៩% ស្រូវ​ទិញ​សើម​យកមក​ស​ម្ងួ​ត ហើយ​ស្តុក​ទុក​ត្រូវ​ខាត ៦% ក្នុង​មួយ​តោន ការប្រាក់​ជំពាក់​ធនាគារ​នៅតែ​សង​រាល់​ខែ ។ ដូច្នេះ​វិស័យ​ស្រូវ​អង្ករ អ្នករកស៊ី​រោង​ម៉ាស៊ីន​ស្រូវ ត្រូវតែ​ដួលរលំ​ជា​បណ្តើរៗ ។​
​ ​
​លោក ឈុន ធំ ប្រធាន​សមាគមន៍​ម៉ាស៊ីនកិនស្រូវ​ខេត្តព្រៃវែង​បាន​ប្រាប់ថាៈ​ផល​ស្រូវ​ទាំងឡាយ​ដែល​កសិករ​ធ្វើបាន​មិន​ថា​ខេត្ត​ស្វាយ​​រៀង​ឬ​ខេត្តព្រៃវែង​ទេ​គឺ​៧០% ទៅ​៨០% សុទ្ធតែ​អ្នក​ខ្ចីលុយ​ពី​មីក្រូ ហិរញ្ញវត្ថុ​ទាំងអស់ ។ ពេល​បាន​ផល​គ្មាន​រោង​ម៉ាស៊ីន​ណា​ដើ​ទិញស្រូវ​​គាត់​ទេ គឺ​មានតែ​ឈ្មួញកណ្តាល ត្រៀម​ទិញ​ទៅ​លក់​នៅ​វៀតណាម​ទាំងអស់ ។ កសិករ​ពេល​ស្រូវ​ទុំ ត្រូវ​បង្ខំ​លក់​ឱ្យ​ឈ្មួញ ទាំង​ស្រូវ​សើម​ទោះ​​ជា​ថោក​ក្តី ថ្លៃ​ក្តី ពីព្រោះ​ឆាប់​បាន​លុយ​ទៅ សង​មីក្រូហិរញ្ញវត្ថុ​វិញ បើ​មិន​អញ្ចឹងទេ​គឺ​ជំពាក់​ប្រាក់​ការ​គេ​រាល់​ខែ ។​ហើយ​ខេត្ត​ទាំងពីរ​នេះ​​គ្មាន​អ្នកណា ហ៊ាន​សង់​ឃ្លាំង ស្តុក​ស្រូវ​ទុក​នោះទេ ។ ពីព្រោះ​វា​អត់​ទុន​បង​ង្វិ​ល ។ ស្រូវ​សើម​ទុក​យូរ​ខាត ស្រក​ទម្ងន់​និង​ផ្សងព្រេង​និង​​តម្លៃ​ទីផ្សារ​ថែមទៀត ។​ចំណែក​លក្ខខណ្ឌ​នៃ​ការខ្ចី​លុយ ពី​ធនាគារ​ផ្សេងៗ តឹងតែង​ណាស់ណា​ស់ទាល់​តែមាន​ប្លង់​អចលនទ្រព្យ​មាន​ស្រូវ​​តម្កល់​ក្នុង​ឃ្លាំង​ជា​ភាគរយ ។​ល​។​និង ។​ល​។
​ ​
​លោក​ដួង ហេង ប្រធាន​សមាគមន៍​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ខេត្តតាកែវ​បាន​និយាយ​ឱ្យដឹងថាៈ មកដល់ពេលនេះ​មាន​រោង​ម៉ាស៊ីន​ចំនួន ១០ កន្លែង​ហើយ​នៅ​ខេត្តតាកែវ ដែល​ត្រូវ​បិទទ្វារ ។ រោង​ម៉ា​ស៊ិន​មួយ ចំនួន​ដែល​បិទ​នេះ គឺ​ងាក​ទៅរក​ស៊ី​លក់​កន្ទក់ ចុងអង្ករ​ទិញស្រូវ​ទុក​លក់​បន្ត ដែល​នាំយក​មកពី​ខេត្តបាត់ដំបង​មកវិញ ។​ ​
​ ​
​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍ​ជនបទ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃ​១០​សីហា​ថាៈ​រដ្ឋាភិបាល​ទើបតែ​ផ្តល់ទុន​បង្វិល​ឱ្យ​អ្នករកស៊ី​​អង្ករ​ខ្ចី​ប្រមាណ ២៣​លាន​ដុល្លារ និង​ទុនវិនិយោគ​ឃ្លាំង​ស្រូវ​ស្តុក​ទុក ប្រមាណ ១៥​លាន​ដុល្លារ សង់​ឃ្លាំង​ស្តុក​ស្រូវ​នេះ​មាន​៣​តំបន់ គឺ​តំបន់​ទី ១ ខេត្តកំពង់ធំ និង​ព្រះវិហារ ។ តំបន់​ទី​២ នៅ​ខេត្តព្រៃវែង និង​ស្វាយរៀង ។ តំបន់​តាកែវ​មាន​ខេត្តកំពត ។ ពាក់ព័ន្ធ​សំនួ​រថា​តើ​មាន​​ម៉ាស៊ីន កិនស្រូវ​ប៉ុន្មាន​ដែល​ត្រូវ​បិទទ្វារ លោក​អគ្គនាយក​ឆ្លើយថា ទូទាំងប្រទេស​មាន​ប្រមាណ ៥% ប៉ុណ្ណោះ​ដោយសា​ម៉ាស៊ីន​ស្រូវ​របស់​ពួក​​គាត់​ចាស់ៗ​ពេក ។ ហេតុអ្វី​បានជា​លុយ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កន្ល​ង​មក ឃើញតែ​ចរាចរណ៍​ឱ្យតែ​ខេត្តបាត់ដំបង (​ពិសេស ឧក​ញ្ញា ភូ​ពុ​យ​) លោក កៅ ថាច ឆ្លើយថា​មកពី ឧ​កញ្ញា​ភូ​ពុ​យ គាត់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មានបទពិសោធន៍​គ្រប់បែបយ៉ាង មាន​​ប្រព័ន្ធគ្រប់គ្រង​ធនាគារ​ស្រូវ​ត្រឹមត្រូវ ទើប​លុយ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ចេះតែ​ហូរ​ទៅរក​លោក ឧក​ញ្ញ៉ា ភូ​ពុ​យ ញឹកញាប់ ជាងគេ ។ រីឯ​ខេត្ត​ដ៏​ទៃ​គឺ​សូន្យ ៕​ដោយៈ មូល សម្បត្តិ​/sn

ម៉ាស៊ីនកិនស្រូវនៅកម្ពុជា(រូបឯកសារ)