សង់​អគារ​ការិយាល័យ​សមាគម​និកាយ​ចិន​ទៀជីវ​និង​អគារ​សាកលវិទ្យាល័យ​ទួន​ហ្វា​លើកដំបូង​នៅ​កម្ពុជា​

434
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ ​៖ អគារ​សមាគម​និកាយ​ចិន​ទៀជីវ​និង​អាគារ​សាកលវិទ្យាល័យ​ទួន​ហ្វា នឹង​ចេញ​រូបរាង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ ដើម្បី​បម្រើឱ្យ​សកម្មភាព​សមាគម​និ​ចិន​កាយ​ទៀជីវ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​។​

អគារ​សមាគម​និកាយ​ចិន​ទៀជីវ​និង​អាគារ​សាកលវិទ្យាល័យ​ទួន​ហ្វា គ្រោង​នឹង​ចំណាយ​ថវិកា​លើ​ការសាងសង់​ប្រមាណ​១០​លាន​ដុល្លារ ដោយបាន​ធ្វើ​ពិធី​ក្រុង​ពាលី​និង​បញ្ចុះបឋមសិលា​ដើម្បី​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក​លី ជា តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា ឡាវ ម៉េង​ឃី​ន​ប្រធាន​សមាគម​និកាយ​ចិន​ទៀជីវ លោកស្រី​ឧកញ៉ា ជិ​ង សុភាព អនុប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ពុង​ឃាង​សែ ប្រធាន​សម្ព័ន្ធ​ខ្មែរ​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​។​

ក្នុង​ពិធី​នោះ​លោក​ឃួ​ង ស្រេង បាន​លើកឡើងថា អគារ​សមាគមន​និកាយ​ចិន​ទៀជីវ​និង​អគារ​សាកលវិទ្យាល័យ​ទួន​ហ្វា មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លោក​បន្តថា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ដាច់ខាត​ត្រូវតែមាន​ធនធានមនុស្ស​ដ៏​ល្អ ។ ដូច្នេះ​ទេ​ក្មួយៗ​ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ​អោយ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ ។

លោក​អភិបាល​រាជធានី​បន្តទៀតថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី បាន​បើកទូលាយ​ឲ្យ​មាន សាលារៀន បង្រៀន​ស្ទើរ​គ្រប់​ភាសា ដោយហេតុថា ភាសា​គឺជា​យាន​មួយ​ក្នុងការ​ទំនាក់ទំនងរ​វាង​ប្រទេសមួយ​ទៅ​ប្រទេសមួយ ។ អនុវត្តតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ កម្ពុជា ចិន​បាន បង្កើន​ការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និង​ទេសចរណ៍ កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​។ បន្ថែម​ពីលើ​នេះ​ទៀត​កម្ពុជា​បាន​បើកទូលាយ​ឱ្យ​គ្រប់​សមាគមន៍ សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ប្រកាន់ ទៅដោយ​លទ្ធិប្រជាធិបតេយ្យ ។​

ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា ឡាវ ម៉េង​ឃី​ន ក្នុងឱកាស​នោះបាន​មានប្រសាសន៍​បញ្ជាក់ថា អគារ​សមាគម​និង​សាលា​ខាងលើ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​ផ្ទៃដី​ជាង ១៣០០០​ម៉ែត្រការ៉េ ដើម្បី​បម្រើអោយ​សកម្មភាព​សមា​គម​និកាយ​ចិន​ទៀជីវ​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅក្នុង​សាលា​ទួន​ហ្វា ហើយ​សាលា​នេះ​នឹង​សាងសង់ឡើង​ខ្នង​កំពស់​៦ជាន់ សាងសង់​អគារ​សំរាប់​សិស្សានុសិស្ស​ក៏ដូចជា​លោកគ្រូ ស្នាក់នៅ មាន​កំពស់ ៨​ជាន់​ផងដែរ។ ​សមិទ្ធិផល​ទាំងនេះ​គឺ​ពិតជា​បានមកពី​ការរួមចំណែក ពី​បងប្អូន​សមាគម​ចិន​ទាំងអស់​៕​B/