ដោយ: ពៅ និមល
ភ្នំពេញ: ដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងចៀសវាងការឆ្លងចរន្តអគ្គិសនី ដោយយថាហេតុ អគ្គិសនីខេត្តព្រះសីហនុបានប្រកាសបន្តការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួននៅផ្នែកខ្លះ នៃសង្កាត់០១ រហូតដល់សង្កាត់០៤ ជាបណ្តោះអាសន្ន។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គិសនីខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គិតត្រឹមរសៀលម៉ោង៣ក្នុងខេត្ត ភ្លៀងនៅតែបន្តធ្លាក់យ៉ាងដំណំ ហើយជំនន់ទឹកភ្លៀងនៅតែមិនទាន់ស្រកផងនោះ ក៏ដូចជាដោយសារភ្លៀងលាយឡំ និងខ្យល់ខ្លាំង និងទឹកហូរច្រោះដីផង និងបានបណ្តាលឲ្យបង្គោលតង់ស្យុងជាច្រើដើមរលំ ទើបអគ្គិសនីខេត្តបន្តការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី។
ដោយឡែក អគ្គិសនីខេត្តព្រះសីហនុនៅផ្គត់ផ្គង់ចរន្តអគ្គិសនីជាធម្មតានៅតំបន់ដែលមិនប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយក្រុមការងារនោតែបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយ និងអន្តរាគមន៍រាល់បញ្ហាបង្គោល និងខ្សែបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះ អគ្គិសនីខេត្ត និងធ្វើការផ្តគ់ងផ្គង់ចរន្តអគ្គិសនីឡឡើងវិញនៅពេលដែលជំនន់ទឹកភ្លើងស្រកចុះ។ ហើយអគ្គិសនីខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងចរន្តអគ្គិសនី និងសូមនៅឲ្យឆ្ងាយពីបង្គោលអគ្គិសនី ដើម្បីចៀងវាងការឆ្លងចរន្តអគ្គិសនីជាយថាហេតុ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស-សត្វ។
ទាក់ទងបញ្ហាខាងលើ អគ្គិសនីខេត្តព្រះសីហនុបានរម្លឹកដល់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ធ្វើការតម្រង់បង្គោល និងជួសជុលខ្សែបណ្តាញដែលមានបញ្ហា ដូចជាដួលរលំ និងទ្រេតជាដើម ឲ្យបានឆាប់រហ័សដើម្បីមានចរន្តបូមទឹកជូនប្រជាជនប្រើប្រាសើឡើងវិញផងដែរ៕ ល