សង្កាត់​ទើប​ប​ង្កើ​ថ្មី​ខ្វះ​ស្មៀន​ត្រូវបាន​លើកយក​មក​ពិភាក្សា​ដោះស្រាយ​

797
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​បាន​លើកឡើងថា​៖​សង្កាត់​ទើប​ប​ង្កើ​ថ្មី​ជួប​បញ្ហា​ខ្វះ​ស្មៀន​ហើយ​ក្នុងនោះ​ក៏មាន​ស្មៀន​នៅ​សង្កាត់​ខ្លះ បាន​ធ្វើជា​អភិបាលរង​ឬ​មុខតំណែង​ផ្សេង​ធ្វើ​ឲ្យ​សង្កាត់​នោះ​ខ្វះ​ស្មៀន​ដែរ​ដូច្នេះ​យើង​ត្រូវតែ​ឲ្យ​មាន​ស្មៀន​ក្នុង​មុខតំណែង​និង​ស្មៀន​បំរុង​ដើម្បី​ជួយ​ការងារ​គ្នា​នៅពេល​អវត្តមាន​ស្មៀន​ក្នុង​តំណែង​។​ដូច្នេះ​លោក​សុំ​ឲ្យ​មាន​ការគិតគូ​ម៉ត់ចត់​លើ​ចំណុច​នេះ​។​ក្រៅពីនេះ​ក៏​នៅមាន​ចំណុច​អសកម្ម​មួយទៀត​គឺ​ចៅសង្កាត់ និង​ស្មៀន​ធ្វើការ​មិនត្រូវ​គ្នា​ដែរ​។​
​ក្នុងនោះ​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកយក​ការខ្វះចន្លោះ​លើ​ផ្នែក​ធនធានមនុស្ស​និង​ចំណុច​ខ្វះខាត​មួយចំនួន​របស់​ស្មៀន​សង្កាត់​ដែល​ក្នុងនោះ​សង្កាត់​ខ្លះ​មិនទាន់មាន​ស្មៀន ក្នុងនោះ​ក៏មាន​សង្កាត់​ទើប​បង្កើត​ថ្មី​ផងដែរ​។​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៧​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២​កាលពី​ព្រឹក​ថ្ងៃទី​១០​មេសា​ឆ្នាំ​២០១៨​នេះ​។ ​
​ជាការ​ឆ្លើយតប​នឹង​បញ្ហា​ខាងលើនេះ​លោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖​យើង​បាន​បណ្តុះបណ្តាល​ស្មៀន​សង្កាត់​ជាច្រើន​សំរាប់​បំពេញ​ចំណុច​ខ្វះខាត​ស្មៀន​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញបន្ថែម​៕

#