សង្កាត់​រង​ទី​១​នៃ​ខណ្ឌ​ប្ញ​ស្សី​កែវ​ទទួល​ការឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ដើម្បី​ដោះ​បន្ទុក​ខ្លះ

309
ចែករម្លែក

ដោយ:សាវ​រក្ស/​ភ្នំពេញ ​៖ ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ នា​រសៀល​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ បានទទួល​ការឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១​ពាន់​ដុល្លារ ដើម្បី​ជួយ​ដល់​ការ​ដោះ​បន្ទុក​មួយចំនួន​ជាមួយ​ក្រុមគ្រួសារ ពី​លោក ជា ពិសី និង​លោកស្រី អាន ផល្លា ប្រធាន​អនុគណៈកម្មាធិការ​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក ហម វីរៈ ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ខិត​ប្រឹងប្រែង​បំពេញភារកិច្ច រួមចំណែក​រាល់​គ្រប់​សកម្មភាព​សព្វបែបយ៉ាង ដោយ​មិន​គិតពី​ការនឿយហត់ រហូតដល់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។​

​នាឱកាស​ប្រគល់ និង​ទទួល​កញ្ចប់​ថវិកា​ខាងលើនេះ ក្រុមគ្រួសារ​ជា​កូន ជា​ក្មួយ កំពុង​ជួប​នូវ​ការខ្វះខាត​ក្នុងបន្ទុក នៃ​ការមើល​ថែទាំ​ជំងឺ​របស់លោក ហម វិ​រៈ ចៅ​រង​ទួល​សង្កែ​ទី​២ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​កាកបាទក្រហម កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​លោក ជា ពិសី និង​លោកស្រី អាន ផល្លា ប្រធាន​អនុគណៈកម្មាធិការ​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​។​

​ជាមួយគ្នា​នោះ​លោក ជា ពិសី និង​លោកស្រី​បាន​ផ្ដាំផ្ញើ​លើកទឹកចិត្ត​ដល់​អ្នកមាន​ជំងឺ​ឲ្យ​ខំតស៊ូ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ប្រសើរ​ក្នុង​ជីវិត​រស់នៅ​ដោយមាន​ក្ដីសង្ឃឹម​ជានិច្ច ដើម្បី​រងចាំ​មើល​ការរីកចម្រើន​របស់​ប្រទេសជាតិ ដែល​កំពុង​បន្ត​អភិវឌ្ឃន៍ ឥតឈប់ ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៕​B/