សង្ក្រាន្ត​បន្ទាយមានជ័យ​បាន​បើក​ហើយ​, សង្ក្រាន្ត​បន្ទាយឆ្មារ និង​សង្ក្រាន្ត​ប៉ោយប៉ែត នឹង​បើក​នៅពេល​បន្ទាប់​

137
ចែករម្លែក
  • 54
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សង្ក្រាន្ត​បន្ទាយមានជ័យ ដែល​រៀបចំ​ដោយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ខេត្ត នៅ​ទីតាំង​សួន​ម​ឆន​ជ័យ​ឬ​វេទិកា​ខេត្ត​នា​ក្រុង​សិរីសោភ័ណ​នោះ បាន​បើក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​។​

​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សួន បវរ អភិបាលខេត្ត និង​លោកស្រី ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាជន មហាជន ក្រុម​ភ្លង​ក្រុម​របាំ ក្រុម​កាន់​ទុង …​ជាច្រើន​បាន​ចូលរួម​។ ក្បួន​នៃ​សង្ក្រាន្ត​ត្រូវ​ដង្ហែ​ជុំវិញ​កន្លែង​សំខាន់ៗ នៃ​ក្រុង​សិរីសោភ័ណ ជាទី​ប្រជុំជន​ខេត្តបន្ទាយមានជ័យ ហើយ​ចូលមក​ជួបជុំ​នៅ​ទី​ប្រារព្ធ​ត្រង់​ទីធ្លា​វេទិកា​ខេត្ត​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: ពេញ​១​ឆ្នាំច សំរឹទ្ធ​ស័ក​ពស ២៥៦២ គស​២០១៨ និង​ដើមឆ្នាំ​២០១៩​នេះ ទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្ស និស្សិត យុវជន យុវនារី បងប្អូន​ប្រជាពលរដ្ឋ​យើង បាន​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ទឹកដី​ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ដ៏​រឹងមាំ និង​បាន​ចូលរួម​ចំណេ​ក​អភិវឌ្ឍន៍​ខេត្ត​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​សមិទ្ធផល​យ៉ាងច្រើន​បានកើត​ឡើង​។​

​លោក សួន បវរ បាន​បន្តថា លទ្ធផល សមិទ្ធផល​ទាំងនេះ ក៏បាន​មកពី​គោល​មាគ៌ា​នយោបាយ​របស់​រាជរដ្ឋាភិបាល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ និង​ការដឹកនាំ ចង្អុលបង្ហាញ ការគាំទ្រ ការណែនាំ ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ពី​លោក លោ​ស្រី​ជា​សមាជិក​រាជរដ្ឋាភិបាល សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ​គ្រប់​ថ្នាក់ និង​ការចូលរួម​ពី​សប្បុរសជន និង​អង្គការ សមាគម ផ្នែក​ឯកជន​ដែលជា​ដៃគូ​អភិវឌ្ឍន៍​។​

​លោក​បាន​បន្ថែមថា រដ្ឋបាលខេត្ត​សូម​ស្វាគមន៍ និង​អបអរសាទរ ហើយ​សូម​ប្រកាស​បើក​ជា​ផ្លូវការ​សង្ក្រាន្ត​បន្ទាយមានជ័យ នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ​។ ឯ​សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក និង​សង្ក្រាន្ត​ប៉ោយប៉ែត​នៅ​ក្រុង​ប៉ោយប៉ែត នឹង​បើក​នៅពេល​បន្ទាប់​។ ដូច្នេះ​សូម​បងប្អូន​មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជិត​ឆ្ងាយ​និង​ប្រិយមិត្ត​បរទេស សូម​អញ្ជើញ​មក​កំសាន្ត​សប្បាយ​ចុះ នឹង​ប្លែក ធំ សប្បាយរីករាយ​ជាមិនខាន​។ ពោល​គឺមាន​ល្បែង​កំសាន្ត ទី​ប្រារព្ធ​ពិធី​សាសនា កន្លែង​រាំច្រៀង​ទាំង​បូរាណ​ទាំង​សម័យ ទាំង​ស្គរ​ដៃ មាន​កីឡារ​ន្រ​ដាល់​ក្បាច់គុន​ខ្មែរ មានផ្ទះ​ខ្មែរ មាន​ស្តង់​លក់​ផលិតផល ចំណីអាហារ ។​ល​។​

​សូមបញ្ជាក់ថា តាម​មហាសង្ក្រាន្ត​ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​កន្តា​កន្លង​ទៅហើយ​បាន​២៥៦២​វស្សា ត្រឹម​ថ្ងៃ​ពេញ​បូរ​មី​ខែ​ពិសាខ​។ លុះដល់​ថ្ងៃ​១​រោជន៍​ខែ​ពិសាខ ចូល​ព្រះ​ពុទ្ធសករាជ​២៥៦៣​តទៅ ។ ឆ្នាំកុរ ឯកស័ក សង្ក្រាន្ត​ចូលមក​ទល់​វេលា​ម៉ោង​១៥​និង​១២​នាទី​រសៀល​ថ្ងៃអាទិត្យ​១០​កើត​ខែ​ចែ​ត្រ​ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​មេ​ា​ស​ឆ្នៃ​២០១៩ នោះ​ព្រះអាទិត្យ​ចរ​ចេញពី​មីន​:​រាសី​ទៅ​ស្ថិត​នៅឯ​មេស​:​រាសី ដើរ​តាម​គោ​វិធី​គី​ផ្លូវកណ្តាល ទើប​មាន​ទេពធីតា​មួយ​អង្គជា​មគ្គនាយិកា​ព្រះនាម​ទុ​ង្សា​ទេវី បុត្រី​ទី​១ កបិល​មហាព្រហ្ម​គង់នៅ​ចតុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៍​ក្រហម សៀតផ្កា​ទ​ទឺ​ម អាភរណ​: កែវ​បទុមរាគ ព្រះ​ហ​ស្ថ​ស្តាំ​ទ្រង់​កងចក្រ​ចក្រ ព្រហស្ថ​ឆ្វេង​ទ្រង់​ស័ង្ខ សោយ​ផ្លែ​ឧទុម្ពរ​(​ផ្លែ​ល្វា​) គង់​លើ​ស្តេច​គ្រុឌ ដែល​នឹង​យាង​ចុះមក​ថែរក្សា​មនុស្សលោក និង​បន្ទោរ​បង់អស់​អ​ភ​មង្គល ហើយ​នាំមក​ចម្រើន​មង្គល សិរី​សួស្តី ជន្មាយុ​យឺនយូរ ភាព​ថ្កុំថ្កើង រុ​រឿង​នឹង​កើតមាន​សម្រាប់​មនុ​ស្សេ​ជាតិ​យើង​៕ ល​