សង្ក្រាន្ត​បាត់ដំបង​ឆ្នាំនេះ​ណា​តា​យ៉ា​ទទួល​ប្រជាប្រិយ​ភាពខ្លាំង​និង​ជាពិសេស​ប្រុសៗ​ពេញចិត្ត

326
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​ភ្ញាក់ផ្អើល​ទាំងប្រុសៗ​និង​មហាជន​នាំគ្នា​មើល​ស្រី​ស្អាត​ម្នាក់​ក្នុងចំណោម​ស្រី​ស្អាត​ឈរ​បាញ់​ទឹកជា​ច្រើន​នាក់​នៅ​សង្ក្រាន្ត​ថ្ងៃមុន​ជា​តារា​សម្តែង​សិច​ស៊ី​គឺ​កញ្ញា​ណា​តា​យ៉ាខ​ណៈ​នាង​ត្រូវបាន​ក្រុម​អ្នកប្រមាញ់​រូប​តាម​ថត​ជាច្រើន​សន្លឹក​។​

​ក្នុងចំណោម​ស្រី​ស្អាត​និង​តារា​ជាច្រើន​ដួង​ក្នុង​ថ្ងៃ​សង្ក្រាន្ត​បាត់ដំបង​ប្រទះឃើញ​តារា​សិច​ស៊ីណា​តា​យ៉ា​ត្រូវបាន​មហាជន​ចាប់អារម្មណ៍​នៅពេល​បង្ហាញ​វត្តមាន​ចូលរួម​អបអរ​កម្មវិធី​សប្បាយៗ​នានា​កាលពី​ថ្ងៃ​ចូលឆ្នាំថ្មី​កន្លងមកនេះ​។​ជាពិសេស​ត្រូវបាន​ក្រុម​អ្នក​ថតរូប​តាម​ប្រមាញ់​រូបភាព​របស់​នាង​ខណៈ​នាង​ជាតា​រា​ស្រី​គួរឱ្យ​ទាក់ទាញ​ទាំង​រូប​សម្រស់​និង​ពេល​ឬ​ឈរ​កាចរាង​ម្តងៗ​ពិត​ធ្វើឱ្យ​ប្រុសៗ​បាក់ចិត្ត​ប្រាថ្នា​ជា​គូស្នេហ៍​។

​សូមបញ្ជាក់ថា កញ្ញា ណា​តា​យ៉ា ជា​តារា​សម្តែង និង តារា​បង្ហាញ​ម៉ូត ដែល​ប្រជាប្រិយ​ភាពខ្លាំង ខណៈ​រូបរាង​មាន​រាង​ស្លី​ម​និង​មុខមាត់​ដូច​កូនកាត់​ឬ​អាចនិយាយបាន​ដូច​ទៅ​តារា​ថៃ​ខណៈ​នាង​មាន​ប្រជាប្រិយ​ក្នុង​រឿង​ភាគ​ជាច្រើន​លើ​កញ្ចក់​ទូរទស្សន៍​៕S/