សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​ឆ្នាំ​២០១៨ រកឃើញ​នារី​ឯក​វ័យ​ចំណាស់​៦៦​ឆ្នាំ​ជា​អ្នកទទួល​ជ័យលាភី​

1337
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​នារី​ឯក​ពោធិ៍​សែន​ជ័យ សង្ក្រាន្ត​២០១៨​បាន​រក រកឃើញ​ហើយ​គឺ​ក្រោយពី​ធ្វើការ​ប្រកួត​ទៅលើ​សម្រស់ សមត្ថភាព​សម្តែង និង​សម្លេង​អស់​រយៈពេល​បី​ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​ពោធិ៍​សែន​ជ័យ សង្ក្រាន្ត​លើក​ទី​៣ ក្នុង​បរិវេណ​វត្ត​ជន្លុង​ម្លូ ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ​មក​នោះ គឺ​បាន​ទៅលើ​អ្នកស្រី ខ្លូត សា​មេ​ត អាយុ​៦៦​ឆ្នាំ មកពី​ភូមិ​៣ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី​៣​។​នារី​ឯក​ពោធិ៍​សែន​ជ័យ​សង្ក្រាន្ត​២០១៨ អ្នកស្រី ខ្លូត សា​មេ​ត បានទទួល​ការគាំទ្រ​នូវ​សម្លេង​អបអរសាទរ​ពី​មហាជន​ដ៏​ច្រើន​កុះករ ក្នុងចំណោម​បេ​ក្ខ​នារី​ទាំង​៦​នាក់ ដែល​ត្រូវបាន​ឆ្លងកាត់​វគ្គ​ជម្រុះ តាំងពី​ថ្ងៃ​ដំបូង​មក​នោះ​។​
​ក្នុង​ពិធី​បិទ​នោះ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានផ្តល់​កិត្តិយស​ប្រគល់​ម៉ូតូ​ហុងដា​សេរី​ថ្មី​ឆ្នាំ​២០១៨ ១​គ្រឿង ជូន​ដល់​នារី​ឯក ដោយ​លោក​បាន​សន្យាថា ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅជា​រៀងរាល់ឆ្នាំ គ្រប់​សង្កាត់​ទាំង​១៣​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​លោក​អភិបាលខណ្ឌ​បាន​បន្ថែមថា «​ក្រោម​ដំបូល​សន្តិភាព ដោយមាន​ការសហការ​ពី​បណ្តា​ក្រុមហ៊ុន សប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេស​សមា​គ​មិត្ត​តារា​កម្ពុជា ដែល​បាន​ស្ម័គ្រ​ចិត្តជា​សប្បុរសធម៌​យ៉ាង​ពេញទំហឹង​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យើង ការចូលរួម​ពី​គ្រប់​ស្រ​ទប់​នេះហើយ ដែលជា​ចលករ​ជំរុញ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៨​នេះ ទទួលបាន​ជោគជ័យ​លើសពី​រំពឹងទុក​»​។​
លោក ហែម ដា​រិ​ទ្ធ ការប្រឡង​យក​តំណែង​នារី​ឯក​ពោធិ៍​សែន​ជ័យ សង្ក្រាន្ត​២០១៨​ខាងលើនេះ គឺ​ត្រូវ​ជ្រើសរើស​ក្នុង​មួយ​សង្កាត់​២​នាក់ ដូច្នេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​១៣​សង្កាត់ ត្រូវមាន​២៦​នាក់​ដែល​មក​ចូលរួម​ប្រឡង​៕