សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៨

903
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​ត្បូងឃ្មុំ​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំ​កសាង​ដោ លោក ជា សុផារ៉ា សមាជិក​គណៈ ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ ចុះជួយ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ត្បូងឃ្មុំ ៕

*​សម្តេច​ប្រធានព្រឹទ្ធសភា : ទស្សនកិច្ច​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​បារាំង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង​

​សម្តេច​វិបុល សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក​គ្រី​ស​ស្តូ​ហ្វ អង់​ដ្រេ ហ្វ្រា​សា​(Christophe Andres Frassa) សមាជិក​ព្រឹទ្ធសភា​បារាំង និង​ជា​សមាជិក​នៃ​សភា​និយាយ​ភាសា​បារាំង ចូលជួប​ធ្វើ​សវនាការ និង​សម្តែង​ការ គួរសម នា​រសៀល​ថ្ងៃ ទី​១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងជំនួប​នោះ​សម្តេច​បាន​មានប្រសាសន៍ថា​ទស្សនកិច្ច​របស់លោក​គ្រី​ស​ស្តូ​ហ្វ អង់​ដ្រេ ហ្វ្រា​សា​( នៅ​ប្រទេស​កម្ពុជា​នាឱកាស​នេះ បានរួម​ចំណែក​ដ៏ សំខាន់​ក្នុង​ការបន្ត​ពង្រឹងពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ព្រមទាំង​រួម ចំណែក​ដល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង​។ ប្រទេស​បារាំង គឺជា​ប្រទេស ដែល​ស្គាល់​ប្រទេស​កម្ពុជា​ច្រើនជាងគេបង្អស់ និង​ជា​អ្នកផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន ឯករាជ្យ​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ៕

* ចាប់ផ្តើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ឬ​ពន្ធ​ផ្លូវ ពីថ្ងៃ​ទី​១​មិថុនា​នេះ​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០១៩ ត្រូវធ្វើឡើង ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​នេះ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​។ ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ត្រូវ​បង់ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​វឌ្ឍនៈ និង​នៅ​ធនាគារ អេ​អិន​ហ្សិត រ៉ូយ៉ាល់ ៕