សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨

1009
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៦ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​នាយករដ្ឋមន្ត្រី​កម្ពុជា​ទទួល​ស្វាគមន៍​ដោយ​កម្មករ​ជាង​ពីរម៉ឺន​នាក់​នៅ​ស្រុក​ជើងព្រៃ​

​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​នាពេល​មុននេះ​បន្តិច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្ម ករ កម្មការិនី​សរុប ២២.៤៧០​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន ៨ នៅក្នុង​ខេត្តកំពង់ចាម​។ នេះ​គឺជា​ជំនួប​លើក​ទី ៤៤​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​មក ដែលមាន​កម្មករ និយោជិត​សរុប​ជាង ៥៦ ម៉ឺន​នាក់ ។ ពិធី​ជួប​សំណេះសំណាល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។​

​ក្នុងឱកាស​នេះដែរ សម្ដេច​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ទៅ​បោះឆ្នោត ដោយ​សម្ដេច​បាន បញ្ជាក់ថា អ្នក​ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​ប្រឆាំងនឹង​ព្រះមហាក្សត្រ ៕

*​រថយន្ត​តូ​រី​ស​មួយគ្រឿង​ឆ្លង​ចរន្ត​ភ្លើង​ឆេះ​សល់​តែ​គ្រោងឆ្អឹង​

​រថយន្ត​តួ​រី​ស​មួយគ្រឿង​បាន​ឆ្លង​ចរន្ត​ភ្លើង​ក៏​ឆាបឆេះ​នៅ​ចំណុច​ភូមិ​វ​ល្លិ៍​ស​ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១​និង​៤២ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣២​នាទី​យប់ ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ៕

*​តៃកុង​ងងុយ​ពេក​ងោក​មួយភាំង​ជ្រុល​បុក​រោងបុណ្យ​៧​ថ្ងៃ​ខ្ទេច​

​រថយន្ត​កុងតឺន័រ ដឹកស្រូវ​សាឡី ដោយសារតែ​តៃកុង​ងងុយ​ពេក​ងោក​មួយភាំង ក៏បាន​ទៅបុក​រោងបុណ្យ​៧​ថ្ងៃ​ខ្ទេច​។ ប៉ុន្តែ​សំណាងល្អ​ពុំមាន​អ្នករងគ្រោះ​ដល់​អាយុជីវិត​នោះទេ ។ ករណីនេះ​កើតឡើង កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣៧១ ក្នុងភូមិ ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ មានជ័យ ៕