សង្ខេប​ព័ត៌មាន​សំខាន់​ប្រចាំ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨

623
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់​ប្រចាំ​ថ្ងៃទី​១៨ ខែសីហា​រួមមាន​ដូចតទៅ​

*​សម្តេច ស ខេង ប្រាប់​ទៅ​អភិបាល​រាជធានី​ខេត្ត ឲ្យ​ផ្ទេរ​ការផ្តល់សេវា​រដ្ឋបាល​ផ្នែក​សំណង់​ទៅ​រដ្ឋបាល​ថ្នាក់ក្រុង ស្រុក​ខ​ណ្ឌ

៖​ក្នុងន័យ​បង្ខិត​សេវាសាធារណៈ​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៦​ខែសីហា បាន​សរសេរ​លិខិត​ទៅកាន់​អភិបាល​រាជធានី​ខេត្ត​ដោយ​ស្នើ​ឲ្យ​ធ្វើ​ប្រតិភូ កម្ម​មុខងារ​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​លំនៅឋាន​មាន​ផ្ទៃក្រឡា​មិន​លើស ៥០០ ម៉ែត្រក្រឡា​និង​កម្ពស់​មិន​លើស ៤​ជាន់​ទៅ​រដ្ឋ បាល​ក្រុង ស្រុក​ខណ្ឌ​ជា​អ្នកសម្រេច ៕

*​ក្រសួងការពារជាតិ​ចិន​រិះគន់​របាយការណ៍​អាមេរិក​អំពី​ការ​គំរាម​ផ្នែក​យោធា​ចិន​

​ក្រសួងការពារជាតិ​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១៧ សីហា បានចេញ​ការជំទាស់​ជាខ្លាំង និង​បានបញ្ជាក់​ជាថ្មី​អំពី​គោលនយោបាយ​ការពារជាតិ​របស់ខ្លួន នៅ​មួយថ្ងៃ​ក្រោយពី​មន្ទីរ បញ្ច​កោណ​អាមេរិក (​ក្រសួងការពារជាតិ​អាមេរិក​)​បាន​អះអាងថា យោធា​ចិន​អាច បង្ក​ការ​គំរាម​មួយ​ដល់​អាមេរិក ៕

*​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​

​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​ឲ្យ​ដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ថ្មី​ម្តងទៀត ត្រង់ចំណុច​ស្ពាន​អូរ​គគី (​គម ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។ គិត​ត្រឹម​ម៉ោង ១០:៣០ ព្រឹក​ថ្ងៃទី ១៨ ខែសីហា នេះ ចរាចរ​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ ត្រូវបាន​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ៕

*​ដាក់សំណើរ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​អ្នក​ជាប់ឃុំ​ចំនួន​១៣​នាក់​ទៅ​ថ្នាក់ជាតិ​

​អ្នកទោស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ចំនួន​១៥​នាក់​ត្រូវបាន​ដាក់សំណើរ​បន្ធូរ​បន្ថយទោស​ទៅ​ថ្នាក់ជាតិ​។ ចំណោម​១៥​នាក់​គណ​:​ក​ម្មា​ការ​ថ្នាក់​ខេត្ត​សម្រេចយក​ដាក់សំណើ​របា​ន​ត្រឹម​ចំនួន​១៣​នាក់​ប៉ុណ្ណោះ ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨ ៕

*​ស្លាប់​ម្នាក់​,​របួសធ្ងន់​៣​នាក់​ដោយ​ថយ​ន្ត​ដឹក​ដី​ផ្ទុះ​កង់វេ​ចង្កូត​បុក​អ្នកជិះ​ម៉ូតូ​

​ស្លាប់​ម្នាក់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្តាលមកពី​រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​ផ្ទុះ​កង់​រេច​ង្គូ​តទៅ​បុក​អ្នកជិះ​ម៉ូតូ ។​

​ខណ​:​នោះ រថយន្ត​២​បាំង​ម៉ាក​តូយ៉ូតា​វី​ហ្គោ​១​គ្រឿង​បាន​ស្រឡាំងកាំង ក៏​ជាន់​ហ្វ្រាំង​ក៏​ក្រឡាប់​៣​ត្រឡប់ ។​ហេតុការណ៍​កើតឡើង​លើ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​វត្ត​កូនដំរី​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ៕