សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨

1239
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៦ ខែមិថុនា រួមមាន​ដូចតទៅ ៖

*សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ត្បាញ​ក្រមា​ក្រឡា​ចុងក្រោយ ១០០០​ម៉ែត្រ នៅ​វាល​ព្រះមេរុ​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​អញ្ជើញ​ត្បាញ​ក្រមា​ក្រឡា​ចុងក្រោយ ១០០០​ម៉ែត្រ ។​

​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រោម​ចលនា «GOGO CAMBODIA» បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ត្បាញ់​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​ប្រវែង ១០០០​ម៉ែត្រ​ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្ញុំ​ធ្វើបាន ជឿថា​យើង​ធ្វើបាន ជឿថា​ខ្មែរ​ធ្វើបាន​»​។ ព្រឹត្តិការណ៍​ត្បាញ​ក្រមា​ប្រវែង ១០០០​ម៉ែត្រ ដើម្បី​ឈានទៅ «​បំបែក​ឯតទក​គ្គក​ម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​បើក​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​សួនច្បារ​ព្រះមេរុ​មុខ​សារៈមន្ទីរ​ជាតិ ជាប់​ព្រះបរមរាជវាំង ៕

*​រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់​៣ ទាក់ទង​ច្បាប់​ការងារ​, ប្រាក់​ឈ្នួល និង​ច្បាប់​ស្តង់ដារ​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បានអនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​បី​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​, វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​និង​វិសោធនកម្ម​នៃ​ច្បាប់​ស្តង់ ដារ​កម្ពុជា ៕

*​គ​.​ជ​.​ប គ្រោង​នឹង​បោះពុម្ព​សន្លឹកឆ្នោត​ជាង​១០​លាន​សន្លឹក នៅ​សប្តាហ៍​ក្រោយ​

​ការបោះពុម្ព​សន្លឹកឆ្នោត​ជាង ១០​លាន ៥​សែន​សន្លឹក សម្រាប់​ឲ្យ​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ តែ​អ្វីៗ​កំពុងតែ​ដំណើរការ​ផ្ទៀងផ្ទាត់​ទៅលើ​ពុម្ព ការ​វ៉ៃ​លេខ ការ​ចោះ ការពិនិត្យ​គ្រឿង​ម៉ាស៊ីន​ឧបករណ៍​បម្រើការ​បោះពុម្ព​សន្លឹកឆ្នោត​។ នេះ​បើតាម​ការអះអាង​របស់​មន្ដ្រី​នាំពាក្យ គ​.​ជ​.​ប ៕

*​កម្ពុជា​បានធ្វើ​ជា​ប្រទេស​កិត្តិយស​ម្តងទៀត​ក្នុង​ពិ​ព័​ណ៍​ចិន​-​អាស៊ាន​

​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​មាន​មិត្តភាព​ដ៏​យូរលង់​ណាស់​មកហើយៗ​រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា និង​ជា​ប្រទេស​ដែល​នាំចូល​ច្រើនជាងគេ​ផងដែរ​។​ជាពិសេស​ចិន​ក៏​ជា​ប្រទេស​ដែល​បោះទុន​វិនិយោគ​ច្រើនជាងគេ​ផងដែរ​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ខណៈដែល​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​កម្ពុជា​និង​ចិន​ត្រូវបាន​ពង្រឹង​ជា​បន្តបន្ទាប់​នោះ គម្រោង​វិនិយោគ​ជាច្រើន​របស់​ក្រុមហ៊ុន​ចិន​បានមក​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​ដែល​រួមមាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ គម្រោង​សាងសង់​តំបន់​សេ​ដ្ធ​កិច្ច​ពិសេស​ក្រុងព្រះសីហនុ គម្រោង​សាង់​ផ្លូវ គម្រោង​សាងសង់​វា​រី​អគ្គីសនី​និង​គម្រោង​សាងសង់​ហេ​ដ្ធា​រចនាសម្ព័ន្ធ​ដទៃ​ផ្សេងៗ​ទៀត ។​ទាំងនេះ​សុទ្ធតែ​បង្ហាញឱ្យឃើញ​អំពី​គោលនយោបាយ​ប្រទេស​ទាំងពីរ​មាន​ភាពស៊ីសង្វាក់​គ្នា​និង​មាន​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ ៕

*​ប៉ូលិស​ក្រសួងមហាផ្ទៃ បង្ក្រាប​បារី ៥៥៥ ក្លែងក្លាយ ជាង ១.០០០ សុង ក្នុង​ខណ្ឌដូនពេញ​

​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុក​ការិយាល័យ ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល នីតិវិធី ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី លក់​ចែកចាយ បារី ៥៥៥ ក្លែងក្លាយ ជាង ១.០០០ សុង នៅក្នុង​ផ្សារ​ធំថ្មី និង​ផ្ទះ​លេខ​២៨Eo ផ្លូវ​១២៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ៕

* អំពូល​ភ្លើង​ឆ្លាត​គ្រោង​ដាក់​សាកល្បង​នៅ​មហាវិថី​សំខាន់ៗ​ចំនួន​៣​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​មី​នី​បៀរ​ជា​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ការដាក់​សាកល្បង​នូវ​អំពូល​ភ្លើង​ទំនើប​នេះ​នៅតាម​វិថី​សំខាន់ៗ​ចំនួន​៣​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី​,​មហាវិថី​ព្រះ​នរោត្តម និង​វិថី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ឬ​ផ្លូវ​៦០​ម៉​ត្រ ៕

 

*​ក្រោយ​ផ្សឹក​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ : “​ការរិះគន់​ស្រោច​លើ​តួអង្គ​ស្រី​ចង់បាន​ទាំង​លុយ ទាំង​លោក ទាំង​ឡាន​”

​ក្រោយ​ការ​ផ្សឹក​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ធ្លាយ​រឿងអាស្រូវ​មាន​រូបភាព​ដេក​ជាមួយ​ស្រីក្មេង​នោះ ការរិះគន់​បាន​បង្វែរ​ពី​តួអង្គ​ខាង​ប្រុស​ជា​អតីត​សង្ឃ ហើយ​ស្រោចស្រព​មកលើ​តួអង្គ​ខាង​ស្រី​វិញ ៕

*​សំណុំរឿង​កឹម​សុខា​ក្បត់ជាតិ​: សាក្សី​ពីររូប​ទៀត​ចូល​បំភ្លឺ នៅ​តុលាការ​

​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រធាន​អង្គការ​សមាគម​ធាងត្នោត បាន​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​សាក្សី ជុំវិញ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្បត់ជាតិ ។​

​លោក គី ឫទ្ធី អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះអញ្ជើញ​លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឱ្យចូល​បំភ្លឺ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែមិថុនា​។ ចំណែក​លោក មាស គឹម​សេង ប្រធាន​អង្គការ​ក្រ​សមាគម​ធាងត្នោត ត្រូវ​ចូល​បំភ្លឺ​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​៧ ខែមិថុនា​នេះ​ផងដែរ ៕