សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨

1130
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​វេទិកា​វិនិយោគ​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​


​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូល រួម​ជា​កិត្តិយស​នៅក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ពិភពលោក​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​(The 2018 World Investment Forum (WIF) ដែល​រៀបចំ ដោយ UNCTAD ។ វេទិការ​នេះ​ជា​វេទិកា​កំពូល​ដែលមាន​ប្រមុខ​ដឹកនាំ​រដ្ឋ​ភី​បាល វិនិយោគ​គិ​ន និង តំណាង​ក្រុមហ៊ុន​ធំៗ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​ចូលរួម ជាង ៦០០០ នាក់​។ នេះ​បើ​យោង​ផេ​ក​ហ្វេ​ស​បុក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្សាយ​នៅថ្ងៃនេះ ។ ​វេទិកា​ដែលមាន​រយៈ​ពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២២-២៣ តុលា​នេះ​គឺ​ផ្តោត​សំខាន់​ក្នុងការ​ពិភាក្សាគ្នា​លើ​ភាពមិន​ទៀងទាត់​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ព្រមទាំង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​អំពី​ទិសដៅ​អភិវឌ្ឍន៍​ជា​និរន្ត​ភាព (SDG) ដែល​ពិភពលោក​កំពុង​ផ្តោត​យកចិត្តទុកដាក់​នឹង​តាំងចិត្ត​សម្រេច​អោយបាន​នៅ​ឆ្នាំ ២០៣០​។​ច្បាស់​ណាស់​ជាង​២​ទសវត្ស​កន្លងមកនេះ​ការធ្វើ​ពាណិជ្ជកម្ម​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នៅ​ជុំវិញ​ពិភព លោក​គឺជា​កម្លាំង​ដែល​បានធ្វើអោយ មានការ​រីកចម្រើន​រួមទាំង​កំណើន​ការងារ​និង​ការផ្លាស់ប្តូរ​ចែករំលែក​នូវ​ប​ច្ចក​វិទ្យា​ដែល​បាន​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ជាង​៨០% ៕

*​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដឹកនាំ​គណប្រតិភូ​ព្រឹ​ទ្ឋ​សភា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន រយៈពេល​៤​ថ្ងៃ​


​ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​បួន​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២៣​ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ដែល​បានចេញ​កាលពី​ថ្ងៃទី​២០ ខែតុលា កន្លងមកនេះ​បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​គឺ​បាន​ឆ្លើយតប​ទៅ នឹង​ការអញ្ជើញ​របស់​រដ្ឋាភិបាល​ចិន ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​នៃ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ចិន​) ៕

*​ប្រទេស​ជប៉ុន ប្ដេជ្ញា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​លើ​វិស័យ​មីន​នៅ​កម្ពុជា​
​ក្នុងនាម​ជា​ប្រទេស​រដ្ឋ​ភាគី ប្រទេស​ជប៉ុន ប្ដេជ្ញា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ទៅលើ​វិស័យ​មីន​នៅ​កម្ពុជា ដែល​ពេល​បច្ចុប្បន្ននេះ ប្រទេស​ទាំងពីរ កំពុង​សិក្សា​គម្រោង​ចំនួន​៤​។​នេះ​ជាការ​បញ្ជាក់​របស់លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កំចាត់មីន​នៅ​កម្ពុជា​។​លោក ហេង រតនា មានប្រសាសន៍​យ៉ាង​នេះ ក្នុងឱកាស​ដែល​លោក KAZUNORI TANAKA សមាជិកសភា និង​ជា​អតីតរដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​​របស់​ប្រទេស​ជប៉ុន បានមក​ទស្សនៈកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​សក​ម្ម​ភាព​កំចាត់មីន ក្នុង​ខេត្ដ​សៀមរាប ដើម្បី​ស្វែងយល់​ពី​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត ដើម្បី​ផ្ដល់​ថវិកា​សម្រាប់​ជួយ​ដោះស្រាយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សន្ដិសុខ សុវត្ថិភាព និង​រួច​ផុតពី​វិបត្ដិ​មីន​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ ៕

*​អគ្គនាយក​អង្គការ WTO ចាត់ទុក​សម្តេច​តេ​ជោ​គឺជា​មេដឹកនាំ​មួយរូប​ដែលមាន​ភាព​ឈ្លាស​វៃ​បំផុត
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ធ្វើ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក រ៉ូ​បេ​តូ កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ (Robeto Cavatho Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ល្ងាច​ថ្ងៃទី ២២ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។ នៅក្នុង​ជំនួប​នោះ​លោក រ៉ូ​បេ​តូ បានចាត់ទុក សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​មេដឹកនាំ​មួយរូប​ដែលមាន​ភាព​ឈ្លា​វៃ​បំផុត​ដែល​បានដាក់​ឲ្យ​មាន​ស្ថាន​តំណាង​អចិ​ន្រៃ​យ៍​របស់ខ្លួន​ប្រចាំ​នៅ​អង្គ ការ WTO ។​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​លោក រ៉ូ​បេ​តូ កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ប្រសា សន៍​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​។​ប៉ុន្តែ​គឺជា​ប្រទេសមួយ​ដែល​បាន​ក្លាយជា​សមាជិក​រប​ស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​ដែល​បាន អនុវត្ត​ដោយ​ជោគជ័យ​ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅក្នុង​ពិធី​លោក​។​លោក​អគ្គនាយក​សង្ឃឹម​ថា​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​ទីក្រុង​ហ្សឺ​ណែវ​ពិសេស​មកកាន់​ទីស្នាក់កា​រ​ណ្តា​ល​របស់​WTO​នៅពេលនេះ គឺ​មិនមែនជា​លើកចុងក្រោយ​នោះទេ ៕

*​ត្រៀម​រៀបចំ​អបអរសាទរ​ពិធី​ដ៏​សំខាន់​នៅ​ចុង​ឆ្នាំនេះ​ដោយ​កម្ពុជា​ត្រូវ​ប្រារព្វ​ពិធីបុណ្យ​ធំៗ​ចំនូ​ន​៤


​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការបង្កើត​គណៈកម្មការ និង អនុគណៈកម្មការ​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក​ក៏​ដូច​ការរៀបចំ​ខួប​អនុស្សា​វ​រី​យ៏​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កង​យោពល​ខេមរៈភូមិន្ទ​ឆ្នាំ​២០១៨​ដែល ពិធី​សំខាន់ៗ​ខាងលើនេះ​នឹងត្រូវ​ប្រារព្វ​ឡើងជា​បន្តបន្ទាប់​នៅ​ចុង​ឆ្នាំនេះ​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ​ផ្សព្វផ្សាយ និង​គិតគូ​ឲ្យ​បាន​រួចរាល់​ជាមុន​ពី​ចំងាយ​សំរាប់​ពី​ធី​បុណ្យ​ទាំង​៤​នាពេលខាងមុខ​គឺ​៖​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​,​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​,​។​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ និង​ពិធី​រំលឹក​ខួប​អនុស្សា​វ​រី​យ៏​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ថ្ងៃ​២​ធ្នូ​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​ចំនួន​៥​ដើម្បី ទទួលខុសត្រូវ​សំរាប់​ពិធីបុណ្យ​ខាងលើ​ក្នុងនោះ​មាន​៖​អនុគណៈកម្មការ​គ្រប់គ្រង​ទូក​,​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​កីឡា​ការ​នី​និង​ទីលាន​ប្រណាំងទូក​។​អនុគណៈកម្មការ​ការពា​រ​សន្តិសុខ​របៀបរៀបរយ សណ្តាប់ធ្នាប់​សង្គម ចរាចរ សង្គ្រោះ​ទូក​លិច​និង​អ្នកជំងឺ​។​អនុគណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជីវភាព​។​អនុគណៈកម្មការ​រៀប​ចំ​វេទិការ តុបតែង​លំអរ សោ​ភណ្ឌ​ភាព អនាម័យ​និង​អគ្គីសនី និង​អនុគណកម្មការ​ផ្សព្វផ្សាយ​ព​ត៏​មាន សិ​ល្បះ​និង​ប្រទីប ៕

*​ផ្លូវជាតិ​លេខ​៤៨ កែលំអ​បណ្តោះអាសន្ន​ឲ្យ​បាន​បំរើ​បុណ្យ​សមុទ្រ​សិន​
​ផ្លូវជាតិ​លេខ​៤៨ ចាប់ពី​ស្រែអំបិល​ជាប់​ផ្លូវជាតិ​លេខ​៤ ទៅដល់​ច្រក​ចាំ​យាម​ខេត្តកោះកុង ដែល​បាន​ប្រើប្រាស់​អស់​រយៈពេល​ច្រើន​ឆ្នាំ​ម​កន្លងមក ដែល​សាងសង់​ក្រោម​ជាមួយ​រដ្ឋាភិបាល​ថៃ មកដល់ពេលនេះ ខូចខាត​រលួយ​ស្ទើរ​របក​ជាតិ​កៅស៊ូ​អស់​ចេញពី​ថ្នល់​។ ដល់ពេល​មានបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង នាពេល​ខែធ្នូ​ខាងមុខនេះ ទើប​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទម្លាក់​លុយ​១២​លាន​ដុល្លារ ជា​លុយ​រដ្ឋ​យកទៅ​កែលំអ​ជួសជុល​ធ្វើយ៉ាងណា ជួយ​លើកមុខ​មាត់​បុណ្យ​សមុទ្រ​ឲ្យ​អ​ធឹ​ក​អធម្ម មាន​ភ្ញៀវទេសចរ មន្ត្រី​តូចធំ​បើកឡាន​បាន​ស្រួល ៕

*​លោក ហ៊ុយ វណ្ណៈ ដឹកនាំ​គណៈប្រតិភូ ស​.​ស​.​ស​.​ក ចូលរួម​កិច្ចប្រជុំ ICAPP នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​
​គណៈប្រតិភូ​សហភាព​ស​ហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក ដឹកនាំ​ដោយ​លោក ហ៊ុយ វណ្ណៈ នឹង​ចាកចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨​នេះ ឆ្ពោះទៅកាន់​ទីក្រុង​ម៉ូស្គូ នៃ​រុស្ស៊ី ដើម្បី​ចូលរួម​មហាសន្និបាត​លើក​ទី​១០ របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​អាស៊ី ហៅ​កាត់ ICAPP ចាប់ពី​ថ្ងៃទី​២៤-២៧ ខែតុលា ឆ្នាំ​២០១៨​។​កិច្ចប្រជុំ​វេទិកា​សារព័ត៌មាន ICAPP នៅ​ទីក្រុង​ម៉ូស្គូ ដែលជា​ផ្នែក​មួយ​នៃ​មហាសន្និបាត ICAPP នឹងចូលរួម​ដោយ​តំណាង​សារព័ត៌មាន​មកពី​៦​ប្រទេស ក្នុងនោះ​រួមមាន​៖ កម្ពុជា​, សហរដ្ឋអាមេរិក​, កូរ៉េខាងត្បូង​, អឺ​រ៉ា​ក់​, និង​តួ​គី​។ ស​.​ស​.​ស​.​ក ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​វេទិកា​សារព័ត៌មាន ICAPP កាលពី​ឆ្នាំ​កន្លងទៅ នៅក្នុង​កិច្ចប្រជុំ ICAPP ដែល​បានរៀបចំ​ធ្វើ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ៕

*​សង្សារ​មួយគូ​បែក​គ្នា​៣​ខែ ឃើញ​ខាង​ស្រី​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ​សង្សារ​ថ្មី ក៏​នាំមក​លោតទឹក​សម្លាប់ខ្លួន​
​គូសង្សារ​មួយគូ​បាន​ស្មោះ​ស្ម​គ្រ័​ស្រលាញ់គ្នា​អស់​រយៈពេល​ជាង​៣​ឆ្នាំ ខណៈ​ឪពុកម្តាយ​ខាង​ប្រុស​មិន​ពេញចិត្ត​ក៏បាន​ឈ្លោះ​គ្នា ហើយ​បែកបាក់​គ្នា​បាន​៣​ខែ​ខាង​ប្រុស ឃើញ​នាង​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ថ្មី ក៏​ឃាត់​ហៅ​មក​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន​ពេលមកដល់​ស្ពាន​បេ​ឡេ​ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​លោតទឹក​សម្លាប់ខ្លួន​តែម្តង ដោយ​បន្សល់​នារី​ជា​សង្សារ​នៅលើ​ស្ពាន​ម្នាក់ឯង​។ ហេតុការណ៍​នេះ មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​បេ​ឡេ ស្ថិត​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕