សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨

389

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោ​ជិ​កជាង​២​ម៉ឺន​នាក់​នៅ​ខេត្តតាកែវ​


​នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ២៣.៤៦៦​នាក់​ទៀត​មកពី​រោងចក្រ សហគ្រាស​ចំនួន ២០ មក​តាម​ស្រុក​នានា​នៅក្នុង​ខេត្តតាកែវ ។ ពិធី​សំណេះ​សំ​ណា ល​នេះ​នឹងធ្វើ​ឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​
​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង​២០ នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១៣, ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សម្លៀកបំពាក់​ចំនួន​១​។ ផលិត​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​៕

*​សម្តេច​ប្រធានរដ្ឋសភា​ស្នើ​ដល់​សមាជិកសភា​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩​ឲ្យ​បាន​ហ្មត់ចត់​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បានស្នើ​ដល់​សមាជិក​សមាជិកា​ព្រឹទ្ធសភា​និង​រដ្ឋសភា​ត្រូវ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​នេះ ឲ្យ​បាន​ហ្មត់ចត់ គ្រប់​ជ្រុងជ្រោយ​និង​ស៊ីជម្រៅ​ជាពិសេស​ធ្វើ​ឲ្យ​ប្រាកដថា​ការវិភាជន៍​ថវិកា ពិតជា​ឆ្លើយតប​ទៅនឹង​វិស័យ​ជា​អាទិភាព​របស់​ជាតិ ដែលជា​ចលករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។​
​ការស្នើសុំ​របស់​សម្តេច​ប្រធានរដ្ឋសភា​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សិក្ខាសាលា​ឈ្វេងយល់​អំពី​“​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩” នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

*​ថ្ងៃទី​៧ វិច្ឆិកា នេះ អ្នកជំនាញ​សិទ្ធិមនុស្ស អ​.​ស​.​ប ជួប​ជាមួយ​រដ្ឋមន្ត្រី​ចំនួន​បី​ក្រសួង​
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ស្រី រ៉ូ​ណា ស្មី​ត នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​រួមមាន នៅ​ម៉ោង​០៩:៣០​ព្រឹក ជំនួប​ប្រជុំ​ជាមួយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បន្ទាប់ មក​នៅ​ម៉ោង​១១​ព​ជួប​ជាមួយ លោកស្រី អៀ​ត សុភា រដ្ឋលេខាធិការ ជួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​នៅវេលា​ម៉ោង​២​រសៀល ជំនួប​ប្រជុំ​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​នៅ​ម៉ោង​៣:៣០​រសៀល ជួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕

*​រដ្ឋមន្ត្រី​បង្ហាញថា​ការធ្វើ​កសិកម្ម​អេកូឡូស៊ី​បានផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​
​កាលពី​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា សកម្មភាព​កសិកម្ម​អេកូឡូស៊ី​បច្ចុប្បន្ន បាន​នឹង​កំពុង​អនុវត្តន៍​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​លោក​បានបញ្ជាក់​បែបនេះ​ក្នុង​វេទិកា​ថ្នាក់​តំបន់​ស្តីពី​”​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​”​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​លោក​វេ​ង​សាខុន​បាន​បញ្ជាក់ថា​សកម្មភាព​កសិកម្ម​អេកូឡូស៊ី​បច្ចុប្បន្ន​បាន​នឹង​កំពុង​អនុវត្តន៍​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​រួមមាន​៖ ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា និង​ប្រទេស​វៀតណាម​ជាដើម​ដែល​ការងារ​នេះ​ត្រូវបាន​ផ្តួចផ្តើម​ពី​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ផ្នែក​កសិកម្ម​អេកូឡូស៊ី​ហើយ​ត្រូវបាន​លើកកម្ពស់​ពី​កសិករ​ខ្នាតតូច​ទៅដល់​អ្នកស្រាវជ្រាវ​អ្នក​អភិវឌ្ឍន៍​៕

*​ឆ្នាំនេះ​ស្រូវ​រដូវវស្សារ​កើនឡើង​លើស​ឆ្នាំទៅ​ជាង​៣​ម៉ឺន​ហិកតា​
​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បញ្ជាក់ថា​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​កសិក​រ​ឆ្នាំ​២០១៨​នេះ កើនឡើង​ច្រើនជាង​ឆ្នាំទៅ​ជាង​៣​ម៉ឺន​ហិកតា​។​លោក​ឈឹម​វ​ជិ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​ថា​រយៈពេល​ដូចគ្នា​លើ​ផ្ទៃដី​ដែល​ប្រជាកសិករ​ចុះ​ភ្ជួរ​រាស់​សាបព្រោះ​ស្រូវ​ក្នុង​រដូវវស្សា​គិតពី​ដើមរដូវ​មកដល់​ត្រឹម​ថ្ងៃទី​2​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ទទួលបាន​ទិន្នផល​សរុប​ចំនួន​៣៦៥,៨៥៩​ហិកតា​ក្នុង​ផែនការ​ឆ្នាំ​២៧​ម៉ឺន​ហិកតា​ស្មី​ជាង​១២០​ភាគរយ​នៃ​ផែនការ​។​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​កសិករ​ធ្វើបាន​ត្រឹមតែ​៣៣៤,១១០​ហិកតា​ប៉ុណ្ណោះ​ដែល​ទូរលេខ​នេះ​ការងារ​បង្កប​ង្ន​ផល​ស្រូ​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៨​កសិករ​ធ្វើបាន​លើស​ឆ្នាំ​២០១៧​ចំនួន​៣១,៧៤៩​ហិកតា​៕

*​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សាងសង់​ផ្លូវ​ខ្នែង​៥២​ខ្សែ​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦
​មន្ត្រីជាន់ខ្ពស​រាជរដ្ឋាភិបាល​បានឱ្យដឹងថា​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សហរដ្ឋ អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវ ១១​ខ្សែ​ទៀត​ក្នុង​ខេត្តសៀមរាប ដើម្បី​លើកមុខ​មាត់​ខេត្ត​តំបន់​ទេសចរណ៍​ដ៏​សំខាន់់​នេះ​។​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការងារ​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ សាលាខេត្ត​សៀមរាប​កាល​ពីថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ ថា​៖​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិភាក្សា​រក​នីតិវិធី​ក្នុង​ការស្តារ​ផ្លូវថ្នល់​ដែល​ខូចខាត​ទ្រុឌទ្រោម​ដោយ​កត្តា​ផ្សេងៗ​។​ពិសេស​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​សំដៅ​ធានា​ឱ្យ​ការគ្រប់គ្រង​ផ្លូវថ្នល់​មាន ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅក្នុង​ខេត្ត​នេះ​៕

*​កម្ពុជា​-​អាមេរិក​បន្ត​អនុស្សារណៈ​យោគយល់​ប្រាំ​ឆ្នាំ​បន្ថែមទៀត​អំពី​ការ​រឹតត្បិត​នាំចូល​វត្ថុ​បុរាណ​ពី​កម្ពុជា​
​កិច្ចព្រមព្រៀង​ចំនួន​ពីរ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​នៅ​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍​ទី​០៦​វិច្ឆិកា​២០១៨​ក្រោម​ប្រធានបទ​(​ការបន្ត​អនុស្សារណៈ​យោគយល់​រវាង​រដ្ឋាភិបាល​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ការដាក់​កម្រិត​ហាមប្រាម នូវ​ការ​នាំចូល​បុរាណវត្ថុរ​របស់​កម្ពុជា​) នៅ​សារៈមន្ទីរ​ជាតិ ក្រោម​អធិបតីភាព លោក Willam (Bill) A.Heidt, ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នឹង​វិចិត្រសិល្បៈ​៕

*​ស្ថានទូត​គុយ​វ៉ែត​លើក​ទឺ​ក​ចិត្ត​ឱ្យ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ខ្លួន​
​ស្ថានទូត​គុយ​វ៉ែត​បានបង្ហាញ​ការពេញចិត្ត និង​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​ចេញទៅ​បំពេញការងារ នៅ​ប្រទេស​របស់ខ្លួន​ដែល​ក្នុងនោះ​មិន​ត្រឹម​ទទួលបាន​កិច្ចការពារ​លើ​ការងារ​ទេ​នៅ​អាច​ទទួលបាន​សិទ្ធ​សិរី​ភាព​ដូច​ជនជាតិ​គុយ​វ៉ែត​ក៏ដូចជា​ជនជាតិ​ដទៃទៀត​ដែរ​។​
​ប្រាប់​បណ្តាញ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភារៈធារី​ស្ថានទូត​គុយ​វ៉ែត​ប្រចាំ​នៅ​កម្ពុជា លោក ហ្សា​ហឹ អេ​ម ប៊ី អេ​ម អាល់​ខូ​រ៉េ​និ​ច​( Zaher M.Al-khurainey) បានឱ្យដឹងថា​បន្ទាប់ពី​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​ពិសេស​មានការ​បញ្ជូន​ព​លករ​កម្ពុជា​ទៅ​បំពេញការងារ​មក​ប្រទេស​គុយ​វ៉ែត​សម្តែង​ការអបអរសាទរ​ហើយ​ចង់បាន​ពលករ​កម្ពុជា​ទៅ​បំពេញការងារ​កាន់តែច្រើន​ឡើង​ថែមទៀត​៕

*​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១៥​លាន​ដុល្លារ ដើម្បី​ជួសជុល​និង​កសាង​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប​
​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានស្នើ​ឲ្យ​មន្ទីរ​និង​ភាគី​ដែល​ពាក់ព័ន្ធ​កែសម្រួល​នីតិវិធី​ជួសជុល​ផ្លូវ ដើម្បី​ស្តារ​កសាង និង​ជួសជុល​ថែទាំ​បណ្តាញ​ផ្លូវថ្នល់​នានា ឲ្យ​បានល្អ​ជាង​មុន ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត និង​បាន​សំណូមពរ​ឲ្យ​ធ្វើ​របាយការណ៍​រួមមួយ ដាក់ជូន​រាជរដ្ឋាភិបាល​ស្នើសុំ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លា​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ខ្នែង​ចំនួន​៥២​ខ្សែ ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវ​ចំនួន​១១​ខ្សែ​ទៀត ឲ្យ​បាន​ឆាប់​តាម​ដែល​ធ្វើទៅបាន​៕