សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨

890
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​សម្តេច​ក្រឡាហោម​: “​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក នឹងមាន​ការរីកចំរើន​ទៅមុខ មិន​ថមថយ​ក្រោយ​ទេ​”
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក នឹងមាន​ការរីកចំរើន​ទៅមុខ មិន​ថមថយ​ក្រោយ​ទេ បើទោះជា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​មិនទាន់​ដោះស្រាយ​ក៏ដោយ​។​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​ក្រឡា​ហោម ស ខេង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក William A. Heist (​វីលៀម ហៃ​) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​៕

*​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ជាង​១០០០​គ្រួសារ​នៅ​ស្រុក​កែវ​សីមា​
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិកា មន្ត្រី បុគ្គលិក​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ី​តាត​វីរៈ ជំនួយការ​ផ្ទាល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម​ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​សមាជិក សមាជិកា អនុសាខា​ស្រុក បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ដ​ល់​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ១,៣៥៨​គ្រួសារ ដែល​មកពី​បណ្តា​ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ឈូក និង​ឃុំ​ស្រែ​ព្រះ ក្នុង​ស្រុក​​​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ទីលាន​បាល់ទាត់ ក្រោយ​វិហារ​ឥស្លាម ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​៧​កើត ខែកត្តិក ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

*​រដ្ឋមន្ត្រី​ធនធានទឹក​ជួប​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​អនុវត្ត​គម្រោង​ថ្មី​
​ដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​លើ​ផែនការ យុទ្ធសាស្ត្រ​ថ្មី​របស់ ADB HQ វិស័យ​ទឹក​នៃ​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួមមាន បាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និង ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​លោក Jiangfang Zhang ប្រធាន​គណៈប្រតិភូ​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​(ADB)​បាន​ផ្តោត​សំខាន់​ទៅលើ​ផែនការ​ការងារ​យុទ្ធសាស្ត្រ​ថ្មី​របស់ ADB HQ លើ​វិស័យ​ទឹក​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវអនុវត្ត​​ក្នុង​ខេត្ត​ចំនួន​ប្រាំ​គឺ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និង ខេត្តកំពត ដោយ​ធ្វើ​ទំនើបកម្ម​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​និង​ធ្វើ​​ការកែលម្អ​លើ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ឲ្យ​ទៅជា​ប្រព័ន្ធធារាសាស្ត្រ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដែល​ប្រើ​បាន​សម្រាប់​ស្រោចស្រព​ទាំង​រដូវប្រាំង​និង​រដូវវស្សា​៕

*​សមិទ្ធផល​តម្លៃ​ខ្ទង់លាន​ដុល្លារ​លើទឹក​ដី​ខេត្តស្ទឹងត្រែង​នឹង​កើតមាន​ឆាប់ៗ​នេះ​
​រោយ​ពី​ចំណាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សង់​ទំនប់​ទាញយក​ថាមពល​វា​រី​អគ្គិសនី​៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ទន្លេសេសាន​ក្រោម​ពីរ​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​គេ​រំពឹងថា​នឹង​បញ្ចប់​ផែនការ​របស់​ក្រុមហ៊ុន​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​។​
​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​នឹងត្រូវ​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

*​ប្តេជ្ញា​ការពារ​ដីស្រែ​អំបិល​ឱ្យបាន​បើទោះបី​ហាងឆេង​ដី​ខេត្ត​កំពុងពុះ​កញ្ជ្រោល​
​ខេត្តកំពត​ទំនងជា​មាន​វាសនា​ដូច​ខេត្ត​ព្រះសីហនុ​ដែរ​ឬ​មិនដឹង​។​ហាងឆេង​ដី​កំពុងពុះ​កញ្ជ្រោល​ពេល​ចិន​ចូលដល់​ខេត្ត​នេះ​ជា​បណ្តើរៗ​ហើយ​។​ក្នុងនោះ​ដីស្រែ​អំបិល​មាន​ទំហំ​4.600​ហិកតា​ដែលជា​កម្ម​សិទ្ធ​របស់​ស​មាគ​មន៍​ស្រែអំបិល​កម្ពុជា​ក៏​ជា​ចំណី​នៃ​អ្នកវិនិយោគទុន​ក្នុង​និង​ក្រៅប្រទេស​ផងដែរ​។​ចង់​មិន​ចង់​អ្នកមាន​លុយ​ត្របាក់​លេប​យក​ស្រែអំបិល​នៅ​ថ្ងៃ​ណាមួយ​មិនខានឡើយ​។​ខ្មែរ​នឹង​លែងមាន​ទីតាំង​ផលិត​អំបិល​ដោយ​ខ្លួនឯង​ទៀតហើយ​៕

*​ដាក់ពង្រាយ​កម្លាំង​ចំនួន​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យ​អ៊ុំ ទូក​ឆ្នាំនេះ​
​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អប្រសើរ​ក្នុងឱកាស​បុណ្យ​អុំ ទូក អកអំបុក បណ្តែតប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ កម្លាំង​មាន​សមត្ថកិច្ច​នឹងដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់៕