សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨

499
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​ប្រធានាធិបតី​នេ​ប៉ាល់​ចាត់ទុក​ទស្សនកិច្ច​រប​ស់ស​ម្ដេច​ហ៊ុនសែន​គឺជា​ការចាប់ផ្ដើម​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ការទូត​


​លោកស្រី ប៊ីត​យ៉ា ដេ​វី បាន់​ដាវី (Bidhya Devi Bhandari ) ប្រធានាធិបតី​នៃ​ប្រទេស​នេ​ប៉ាល់​បានចាត់ទុក​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​មកកាន់​ប្រទេស​នេ​ប៉ាល់​គឺជា​ការចាប់ផ្ដើម​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​លោកស្រី​មានការ​សប្បាយរីករាយ​បំផុត​ដែល​បាន​ស្វាគមន៍​សម្ដេចនាយករ​ដ្ខ​មន្ត្រី​ហ៊ុន សែន​មកកាន់​ប្រទេស​នេ​ប៉ាល់​។​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីត​យ៉ា ដេ​វី បាន់​ដាវី ប្រធានាធិបតី​ប្រទេស​នេ​ប៉ាល់ ។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​អរគុណ​ចំ ពោះ​លោកស្រី​ប្រធានាធិបតី​ដែល​បានអនុញ្ញាត​ឱ្យ​សម្តេច​បាន​ចូលជួប​សំដែង​ការ គួរសម​។​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​លោកស្រី​ប្រ​ធានា​ធិ ប​តី​នេ​ប៉ាល់​ផងដែរ​។​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​នេ​ប៉ាល់​ក៏ដូចជា​លោកស្រី​ប្រធានាធិបតី​នេ​ប៉ាល់​ដែល​បាន​រៀប ចំ​កិច្ចប្រជុំ​អាស៊ី​ប៉ា​ស៊ី​ភិ​ច ២០១៨ នៅ​ប្រទេស​នេ​ប៉ាល់ ៕

*​វៀតណាម​ត្រៀមលក្ខណៈ​ទទួល​ព្រះរាជដំណើរ​និង​ដំណើរ​ទស្សនកិច្ច​ព្រះមហាក្សត្រ​-​នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ខែ​ធ្នូ
​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងថា ប្រទេស​វៀតណាម​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុង​ខែធ្នូ​ខាងមុខ​។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ សម្រាប់​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំឆ្នាំ (Full Scale Airport Emergency Exercise KOE-EX18) សំដៅ​ធ្វើការ​ហ្វឹកហ្វឺន​សាកល្បង​ដល់​អាជ្ញាធរ​ដែនដី ភ្នាក់ងារ​នានា ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ជា​បទពិសោធន៍​លើ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ នៅពេល​មាន​គ្រោះមហន្តរាយ​យន្តហោះ ដែល​កើតឡើង​ជាយថាហេតុ​នៅក្នុង ឬ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហុន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​លំ​ហាត់​សមយុទ្ធ​នេះ មាន​ការដុត​ប្រេង និង​ដុត​កង់ឡាន​ចាស់ៗ បង្កើតបានជា​អណ្តាតភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ ជា​សិប្ប​និ​មិ្ម​ត ប្រធានបទ​នៃ​ការធ្លាក់​យន្តហោះ​ក្នុង​អាកាសយានដ្ឋាន ព្រមទាំង​មានការ​ប្រកាសអាសន្ន​ដ​ល់​អាជ្ញាធរ​ដែនដី ភ្នាក់ងារ​នានា កងកម្លាំងប្រដាប់អាវុធ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​នានា រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ជុំវិញ​ខេត្ត​ព្រះសីហនុ​៕

*​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា បារម្ភ​ទី​សត្តឃាតដ្ឋាន​របស់​ស៊ី ភី​គ្រុប អាច​នឹង​ក្លាយទៅជា​កុងស៊ី​ផ្តាច់​មុខក្រោយ​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​
​ក្រោយពី​មានការ​ផ្ទុះ​តវ៉ា​ពី​ក្រុម​រកស៊ី​កាប់​ជ្រូក​តាម​ទី​សត្ត​ឃា​ដ្ឋា​ន​ក្រុងភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ស៊ី ភី គ្រុប ដែល​​​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​ឲ្យ​អាជ្ញាប័ណ្ណ​បង្កើត​ទី​សត្តឃាតដ្ឋាន បន្ថែម​លើ​ការវិនិយោគ​ទៅលើ​បង្កើត​រោងចក្រ​ផលិត​ចំណី ផ្តល់​ពូជ​កូនជ្រូក​លក់​ចែក​ឲ្យ​ពលរដ្ឋ​អ្នក​ចិញ្ចឹម ជាហេតុ​ធ្វើអោយ​អ្នករកស៊ី​តាម​ទី​សត្ត​ឃា​ដ្ឋា​ន​នីមួយៗ​មើលឃើញថា អនាគត​ទី​សត្តឃាតដ្ឋាន​របស់​ក្រុមហ៊ុន​ស៊ី ភី គ្រុប នឹង​ក្លាយទៅជា​កុងស៊ី​កាប់​ជ្រូក​ផ្តាច់មុខ ហើយ​ទី​សត្ត​ឃា​ដ្ឋា​ន​ទាំងឡាយ​នឹង​ដួល​បឹ​ទ​ទ្វារ លែង​ធ្វើ​អាជីវ​កម្មបាន​តទៅទៀត ដោយសារ​ទី​សត្ត​ដ្ឋា​ន​របស់​ស៊ី ភី គ្រុប​កាប់​ជ្រូក​ខ្លួនឯង ចិញ្ចឹម​ខ្លួនឯង​បោះ​អោយ​ទីផ្សារ​ក្នង​តុំ​លៃ​ថោក មិនអាច​អោយ​ទី​សត្ត​ដ្ឋា​ន​នានា​កាប់​ជ្រូក​បោះ​អោយ​ទីផ្សារ​ក្នង​តម្លៃថោក​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន ស៊ី ភី​គ្រុប​បានទេ​៕

*​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់​អោយមក​ស្រុកកំណើត​វិញ​ពីបទ​ឆ្លងដែន​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​
​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់​ក្នុងនោះ​មាន​ស្រី​ចំនួន​៤​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បានធ្វើការ​បញ្ជូន​មកអោយ​ភាគី​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​ទាំង​នោះបាន​ឆ្លងដែន​ខុស​ច​ច្បាប់​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ទឹកដី​ថៃ​រួចមក​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ឲ្យ​ភាគី​កម្ពុជា កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​