សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨

696
ចែករម្លែក
  • 1
    Share

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ​ប្រារព្ធ​ធ្វើ​ក្រោម​វត្តមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​


​កម្មវិធី​អបអរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បានចាប់ផ្តើម​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ​។​ជាស​ក្សី​ភាព​នៃ​ការជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ បានប្រគល់​វិញ្ញាបនបត្រ​ការចុះបញ្ជី​លោ្ខ​ន​ខោល វត្ត​ស្វាយ​អណ្ដែត ជា​តំណាង​ល្ខោនខោល​នៃ​កម្ពុជា ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទី​ក្រុង​ព័រ​ល្វី នៃ​សាធារណរដ្ឋ ម៉ូ​រី​ស ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​នេះ​ជា​មោទនភាព​ដ៏​ឧ​ត្ដុង​ឧ​ត្ត​ម​របស់​កម្ពុជា​ទាំងមូល​៕

*​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​និង​គោរព​សាលដីការ​តុលាការ​កំពូល ទំនងជា​មានសង្ឃឹម​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា នៅក្នុង​បំរាម​របស់​តុលាការ​កំពូល ហាមឃាត់​សកម្មភាព​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប គឺមាន​មួយចំនួន​មិនបាន​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល​ទេ តែមាន​មួយចំនួនធំ​បាន​គោរព​តាម​សាលដីកា​តុលាការ​កំពូល​។​សម្តេច​ក្រឡាហោម​បាន​បន្តទៀត​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​នេះ​ទៀតថា សាលដីកា​របស់​តុលាការ​កំពូល​ដាក់​បំរាម​បិទផ្លូវ​តវ៉ា ទាល់តែ​៥​ឆ្នាំ​បាន​ផុត​។ តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មានតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើក​ច្រក ហើយ​រដ្ឋសភា​កំពុងតែ​ធ្វើ​សេចក្តីស្នើច្បាប់​នេះ ដើម្បី​ផ្តល់​លទ្ធភាព​អ្នក​គោរព​សាលដីកា​មានលទ្ធភាព​ដកចេញ​បំរាម អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​៕

*​គ្រប់ការ​រៀបចំ​សម្រេច​ស្ទើរតែ​១០០​ភាគរយ​ខណៈ​ពិធីបុណ្យ​សមុទ្រ​រំកិល​ជិត​មកដល់
​ហេដ្ឋារចនាសម្ព័ន្ធ​និង​តំបន់​គោលដៅ​ទេសចរ​សំខាន់ៗ​ត្រៀម​រៀបចំ​រួចរាល់​ស្ទើរតែ​១០០​ភាគរយ​ដើម្បី​បម្រើ​ដល់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ឱ្យ​សប្បាយរីករាយ ។​ត្បិត​នៅមាន​ចំណុច​តូចៗ​មួយចំនួន​សេល​សល់​ក៏ដោយ គិត​មកដល់​ថ្ងៃទី​៣ វិច្ឆិកា​ឆ្នាំ​២០១៨ នេះ​៕

*​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​BeatRichner​នឹងត្រូវ​តម្កល់ទុក​ក្នុង​ចេតិយ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​
​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹងថា​ផ្អែក​តាម​បណ្ដាំ​ចុងក្រោយ​របស់​ឱ្យ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​BeatRichner​អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត​នឹងត្រូវ​បញ្ជូន​ពី​ប្រទេស​ស្វី​សមក​តម្កល់ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។​តាម​ការគ្រោងទុក​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​នឹងត្រូវ​បញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នា​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​ដោយ​ដង្ហែ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦​បន្ត​មកដល់​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គ​របត់​តាមផ្លូវ​ស៊ី​វុត្ថា​ឆ្ពោះទៅកាន់​ផ្សារ​ចាស់​តាម​រង្វង់​មូល​នាគ​បាញ់​ទឹក​។​បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់​បត់​ស្របតាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប​មកកាន់​ស្ពាន​ព្រះរាជដំណាក់​និង​បន្ត​តាមផ្លូវ​ហ្សា​ដឺ​ហ្គោល​ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ៕

*​តម្លៃ​ប្រេងឥន្ធនៈ ចុះថ្លៃ​បន្ដិច​ទៀតហើយ​
​ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ដោយ តម្លៃ​សាំង​ធម្មតា​ធ្លាក់​មក​នៅ​៣៤៥០​រៀល​ក្នុង​១​លីត្រ និង​តម្លៃ​ម៉ា​ស៊ូ​ត​ធ្លាក់​មក​នៅ​៣៥០០​រៀល​ក្នុង​មួយ​លីត្រ​៕

*​ក្រូចថ្លុង​ក្រចេះ​បំរើ​ទីផ្សារ​មិន​គ្រប់គ្រាន់​ទេ​
៦​ខែ​ហើយ​មកទល់​ខែធ្នូ​នេះ ដែល​ក្រូចថ្លុង​ខេត្តក្រចេះ​បានទទួល​សញ្ញា​សំគាល់​ភូមិសាស្ត្រ​ឬ​GI ពី​ក្រសួង ពាណិជ្ជកម្ម​សម្រាប់​ផ្លែ​ក្រូចថ្លុង ដែល​ល្បី​មាន​រស់ជាតិ​ឆ្ងាញ់​ជាង​ក្រូចថ្លុង​ណាៗ​ទាំងអស់​នៅ​កម្ពុជា​យើង​នេះ​។ ពិសេស​ក្រូចថ្លុង​នៅ​កោះ​ទ្រុង ដែល​ស្ថិតនៅ​ត្រើយម្ខាង​នៃ​ក្រុង​ក្រចេះ​តែម្តង​៕