សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨

540
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែធ្នូ រួមមាន​ដូចតទៅ ៖

*​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ផ្តើម​ដំណើរការ ធ្វើ​ឲ្យ​នាយករដ្ឋមន្ដ្រី​កោតសរសើរ
​ស្រប​ពេលដែល​បុណ្យ​សមុទ្រ​ជុំ​ទី​ពីរ​ចាប់ផ្តើម​នៅ​ខេត្តកោះកុង​ដែលជា​ខេត្ត​ជាយដែន​របស់​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ថៃ​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ​មន្ត្រ​កម្ពុជា​បាន​លើកសរសើរ​អំពី​កិច្ចអភិវឌ្ឍន៍​យ៉ាង​លឿន​នៅ​ខេត្ត​មួយ​នេះ​។​បុណ្យ​សមុទ្រ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៤​ធ្នូ​និង​បញ្ចប់​នៅ​ថ្ងៃ​១៦​ខែធ្នូ​៕

*១០​ខែ​-២០១៨​នេះ​កម្ពុជា​ទាញ​បាន​ទេសចរ​អន្តរជាតិ​៤,៨​លាន​នាក់​
​មន្ត្រី​ទេសចរ​អះអាងថា​១០​ខែ​ឆ្នាំ​២០១៨​នេះ​ទេសចរ​អន្តរជាតិ​បាន​មកលេង​កម្ពុ​ជាមាន​ចំនួន​៤,៨​លាន​លាក់​។​កើន​បាន​១១,៥​ភាគរយ​បើ​ធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​ឆ្នាំ​២០១៧​។​
​លោក​គង់​សុភា​រក្ស​ប្រធាន​នាយកដ្ឋាន​ផែនការ​ស្ថិតិ​បាន​រាយការណ៍​ថា​ភ្ញៀវទេសចរ​ចិន​បាន​នាំមុខគេ​មក​កម្ពុជា​គឺ​១,៦​លាន​នាក់​។​កើន​បាន​៧០​ភាគរយ​បើ​ធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៧​។​បន្ទាប់​ភ្ញៀវ​ចិន​គឺ​ភ្ញៀវ​វៀតណាម​មក​ក្នុង​លំដាប់​លេខ​២​។​តែ​វៀតណាម​ថយចុះ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។​ភ្ញៀវ​ថៃ​ភ្ញៀវ​ឡាវ​ភ្ញៀវ​កូរ៉េ​ក៏មាន​ការថយចុះ​ដែរ​៕

*​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​រំពឹង​ទទួល​ទេសចរ​១០​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨
​ក្រោយពី​ការពង្រីក​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរឡើង​នូវ​សេវា​កម្ម​របស់ខ្លួន អាកាសយានដ្ឋាន​កម្ពុជា​រំពឹងថា ភ្ញៀវ ទេសចរ​ដែល​ធ្វើការ​ហោះហើរ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី គឺ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នឹង​ឈានដល់​១០​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​៕

*​អបអរសាទរ​ខួប​២៦​ឆ្នាំ​នៃ​រមណីយដ្ឋាន​អង្គរ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូ​ណេ​ស្កួ
​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា អបអរសាទរ​ខួប​២៦​ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៨) នៃ​រមណីយដ្ឋាន​អង្គរ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​។ តាមរយៈ​ការដាក់​រមណីយដ្ឋាន​អង្គរ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក បានធ្វើឱ្យ​ទេសចរ​គ្រប់​ជាតិ​សាសន៍​បាន​ស្គាល់ និង​មក​ទស្សនា​​អង្គរ​កើនឡើង​ជាប្រចាំ ជា​កត្តា​បង្កើន​សេដ្ឋកិច្ច​ដល់​ប្រជាជន​និង​ជាតិ​គួរឲ្យកត់សម្គាល់​។ បន្ថែម​ពី​នោះដែរ តាមរយៈ​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែលមាន​ប្រទេស​ជប៉ុន​និង​បា​រាំងជា​សហប្រធាន បាន​គៀងគរ​ថវិការ​និង​ប្រមូលផ្តុំ​អ្នកជំនាញ​អន្តរជាតិ​ជុំវិញ​ពិភពលោក មក​ស្រាវជ្រាវ ជួសជុល ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​បច្ចេកទេស និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​បាន​យ៉ាងច្រើន ដែល​អាចជួយ​សង្គ្រោះ​អង្គរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​៕

*​គ្រោះថ្នាក់​ចរាចរ​ខាតបង់​ថវិការ​៣៥០​លាន​ក្នុង​មួយឆ្នាំ​និង​នៅ​បន្ត​សម្លាប់​មនុស្ស​គួរ​ឲ្យ​ព្រួយបារម្ភ​
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈ ការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយឆ្នាំ​បាន​បង្ក​ឲ្យ​បាត់បង់​ថវិកា​រទាំង​រដ្ឋ​និង​ឯកជន​រហូត​ដល់​ប្រមាន​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ផលប៉ះពាល់​ពី​ការគ្រោះថ្នាក់​ចរាចរណ៍ នៅតែ​បន្ត​សម្លាប់​មនុស្ស​៥​នាក់​ក្នុង​មួយថ្ងៃ​និង​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​ចាប់ពី​១៥​ទៅ​២០​នាក់​ក្នុង​មួយថ្ងៃ​។​ថ្លែង​នៅក្នុង​ស​ន្និសិទ​ប្រចាំឆ្នាំ​ស្តីពី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ដែល​បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមក លោក ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា បើ​គេ​ក្រឡេកមើល​ពី​ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​ឃើញថា​ស្តិ​ត​នៅក្នុង​អត្រា​មួយ​ខ្ពស់ ហើយ​បើ​គេ​បូក​ក្នុង​មួយខែ​វិញ​ឃើញថា​ច្រើនណាស់ ហេតុនេះ​យើង​ចាំបាច់​ត្រូវតែ​រួមគ្នា​កាត់បន្ថយ​និង​លុបបំបាត់​ក្នុងការ​គ្រោះថ្នាក់​ចរាចរ​ណ៍​ទាំងអស់គ្នា​៕

*​មន្ដ្រី​ធ​គារ​ជាតិ : គិត​ត្រឹម​ត្រីមាស​ទី​បី​ឆ្នាំ​២០១៨​ពលរដ្ឋ​ជិត​២​លាន​គ្រួសារ​បានទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​
​លោករ​ត្ន័ សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារ ជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា គិត​ត្រឹម​ត្រីមាស​ទី​បី​នៅ​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២​លាន​គ្រួសារ បានទទួល​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​ដូចជា សេវា​កម្ចី សេវា​សន្សំ សេវា​ផ្ទេរប្រាក់ និង​ទូទាត់​ជាដើម​។​ថ្លែង​បែបនេះ​គឺ​នៅក្នុង សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៨ ក្រោម​ប្រធានបទ ការគ្រប់គ្រង​បម្រែបម្រួល​ដើម្បី​អនាគត​ប្រកបដោយ​និរន្ត​ភាព បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ដែលមាន​ឥទ្ធិពល​ជា​វិជ្ជមាន​នា​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប​។ ក្នុង​សន្និសីទ​នេះ ក៏មាន​វត្តមាន​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ប្រតិ​ប​តិ្ត​ករ វិនិយោគិន និង​ម្ចាស់ជំនួយ​នានា ទាំង​ជាតិ​និង​អន្តរជាតិ ជាច្រើន​ផងដែរ​៕

*​អនុប្រធានរដ្ឋសភា​បារាំង មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥-២០ ខែធ្នូ​
​អនុប្រធានរដ្ឋសភា​បារាំង លោក ស៊ី​ល​វ៉ាំ​ង វ៉ា​សឺ​ម៉​ង់ ( Sylvain Waserman ) នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ពិសេស​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​បារាំង ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​៕