សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩

529
ចែករម្លែក
  • 7
    Shares

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​,​សម្តេច​ភក្តី​សាយឈុំ​,​និង​សម្តេច​ចក្រី​ហេង​សំរិន​នឹង​អញ្ជើញ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​
​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​,​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​,​និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​។​ សម្តេច​ទាំងបី​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ​ពេល​បើក​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​(APPF)​លើក​ទី​២៧ ​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៧ ​ខែមករា ​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ៕

*​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​បង្កើត​គណៈកម្មការ​គុណ​វុ​ឌ្ឍ​ជាតិ
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ឲ្យ​បង្កើត​គណៈកម្មការ​គុណ​វុ​ឌ្ឍ​ជាតិ​ដោយមាន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​ជា​ប្រធាន ។ ការសម្រេច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ​ដើម្បី​លើកកម្ពស់​គុណ​វុ​ឌ្ឍ​ជាតិ​។​នៅ​ព្រឹក​ថ្ងៃទី ០២ មករា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​កម្ពុជា​ចូលជួប​សំដែង​ការគួរ​សមនិង ទទួលយក​នូវ​អនុសាសន៍​ណែនាំ​ថ្មីៗ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​ដើម្បី​កែលម្អ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នីមួយៗ​និង​ព​ង្រឹ ង​និរន្តរភាព​នៃ​ស្ថាប័ន​នីមួយៗ​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ​និង​គុណភាព ​ស្របតាម​ចក្ខុវិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ កិច្ចប្រជុំ​នេះ​គឺធ្វើឡើង​មួយឆ្នាំ​ម្តងៗ​អស់ រយៈពេល​៥​ឆ្នាំ​មកហើយ​៕

*​បង្ក្រាប​គ្រឿងញៀន​ឆ្នាំ​២០១៨ ៖ ចាប់​ជនសង្ស័យ​ជាង​១​ម៉ឺន​៦​ពាន់​នាក់​-​ដកហូត​ថ្នាំញៀន​ជាង​៥០០​គីឡូ​
​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង ១​ម៉ឺន​៦​ពាន់​នាក់ និង​ថ្នាំញៀន​គ្រប់​ប្រភេទ​ជាង​៥០០​គីឡូក្រាម ត្រូវបាន​បង្ក្រាប​នៅក្នុង​ឆ្នាំ​២០១៨៕

*​រថយន្ត​ដឹក​ដី​ដាច់​ហ្វ្រាំង​បុក​រះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​១៥​នាក់​
​រថយន្ត​ដឹក​ដី​បាន​បើក​បុក​រះ​បណ្តាល​មាន​មនុស្ស​ស្លាប់​និង​របួស​១៥​នាក់​។​សមត្ថកិច្ច​បញ្ជាក់ថា​គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវ​បេតុង ត្រង់ចំណុច ផ្លូវ​ចុះ​វត្ត​លើ​មក​សង្កាត់​លេខ​២ ស្ថិតនៅក្នុង​ក្រុម​១៧​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩៕

*​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់គ្នា​មក​ដេក​ផ្ទះសំណាក់ ត្រូវ​ខាង​ប្រុស​ភ្ជង់​ប្លន់​អស់​ជាង​៣០០០​ដុល្លារ
​ជនសង្ស័យ​ម្នាក់​បាន​ស្គាល់​នារី​ស្រស់ស្អាត​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ឆាត​ចុះ​ឆាត​ឡើង​លួងលោម​ជនរងគ្រោះ ណាត់គ្នា​នៅផ្ទះ​សំណាក់​បៃតង​ស្រាប់តែ​នី​រងគ្រោះ​មកដល់​បើកទ្វារ​ចូល​ស្រាប់​ជនសង្ស័យ​ច្របាច់ ក រួច​ដក​កាំ​ផ្ជ​ង់ ប្លន់​យក​គ្រឿងអលង្ការ​ទូរ​សព្ទ័ និង​លុយ​មួយចំនួន​សរុប​ជា​ទឹកប្រាក់​អស់​ជាង​៣​ពាន់​ដុល្លារ​រួច​គេចខ្លួន​បាត់ស្រមោល​៕