សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩

329
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែធ្នូ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្តេជ្ញា​មិន​ឲ្យ​ប្រវត្តិសាស្ត្រ​សាដាន​កើតមាន​ជាថ្មី​នៅលើ​ទឹកដី​កម្ពុជា​ទៀត​នោះទេ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្តេ​ជ្តា​ថា​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​សាដាន​កើតឡើង​វិញ​ឡើយ​ នោះ​គឺ​ការបែកបាក់​ជាតិ ដែល​កើតចេញពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើជា​ឧបករណ៍​ដើម្បី​សម្រេច ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន​ដោយ​ពុំ​គិតដល់​ជោគវាសនា​របស់​ជាតិ ។ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ ​ទៅកាន់​ជនរួមជាតិ​ប្រមាណ​ជាង៦​ម៉ឺន​នាក់​នៅក្នុង​មហា​មី​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ​៧​មករា ​ដែល​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​មហា​ឡា​រឹក​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពេជ្រ នា​ព្រឹក​ថ្ងៃទី ៧ មករា​នេះ​៕

*​ផល​ដំឡូង​មី​ធ្លាក់​ថ្លៃ​គឺ​តម្លៃ​ទីផ្សារ​ចេញពី​ថៃ​មកវិញ​
​ប្រធាន​សហគមន៍​កសិក​ម្ម​បួរ​កម្ពុជា​ប្រចាំ​នៅ​ស្រុក​ភ្នំព្រឹក​ភាគ​ពាយ័ព្យ​នៃ​កម្ពុជា ​បាន​ប្រាប់រ​ស្នី​កម្ពុជា​ឱ្យដឹងថា ​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ដំឡូង​មី​។ ​តែ​តម្លៃ​ទីផ្សារ​ដំឡូង​មី​នៅ​តំបន់ភ្នំ​ព្រឹក​ម៉ាឡៃ​កំរៀង​និង​ប៉ៃលិន​កំពុង​ធ្លាក់​ថ្លៃ​គឺ​បានតែ​៣​បាត​(​លុយ​ថៃ​)​ស្មើនឹង​ជាង​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដំឡូង​ហាល​ស្ងួត​។​ តម្លៃ​នេះ​ថោក​ពេក​ហើយ​អ្នក​ដាំ​មិនអាច​លក់បាន​ទេ​ខាត​អត់​រួច​ថ្លៃដើម​ទេ ​ហើយក៏​គ្មាន​ក្រុមហ៊ុន រោងចក្រ​ក្នុងស្រុក​ណា​ហ៊ាន​ឱ្យ​ថ្លៃ​លើសពី​នេះដែរ​៕

*​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​បើកសម្ពោធ​ជា​ផ្លូវការ​ជា​ស្ពាន​ភ្ជាប់​អ្នក​វិនិយោគិន​
​សមាគម​សហគ្រិន​ចិន​ខេត្ត​ជាំ​ង​ស៊ូ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​គោលបំណង​ទាក់ទាញ​អ្នកវិនិយោគ ពាណិជ្ជករ អាជីវករ និង​អ្នកទេសចរ​មកពី​ខេត្ត​ជាំ​ង​ស៊ូ កាន់តែច្រើន​ថែមទៀត​។​ ពិធី​សម្ពោធ​សមាគម​សហគ្រិន​ចិន​ខេត្ត​ជាំ​ង​ស៊ូ​នៅ​កម្ពុជា​នេះ បាន​ត្រូវ​រៀបចំ​ធ្វើឡើង នៅ​ស​ណ្ឋ​គារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​០៥ ខែមករា​ឆ្នាំ​២០១៩​ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោកស្រី​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក ឯក សំអុល ទីប្រឹក្សា​រាជរដ្ឋាភិបាល​ឋានៈ​ស្មើ ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​សមាគម មិ​ត្ដ​ភាព កម្ពុជា​-​ចិន​, លោក មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកម្ម​ពិសេស និង​មន្ដ្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​៕

*​ខ្ទុះ​លក់ដូរ​ប្រមាណ​៩៥​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​រង​ផល​ខូចខាត​ក្រោយ​ឥទ្ធិពល​ព្យុះ​មកពី​ថៃ​
​ក្រោយពី​ទទួលរង​ឥទ្ធិពល​ព្យុះ​មកពី​ប្រទេស​ថៃ​បាន​ស្ងប់​រលត់​ទៅ គិត​ត្រឹម​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១៩ មាន​តូប​លក់ដូរ​នៅ​ឆ្នេរ​ប៉ាក់​ខ្លង​ប្រមាណ​៩៥​តូប​និង​រោង​ផ្ទះបាយ និង​បន្ទប់ទឹក បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុងពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​៕B/