សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨

1051
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់​ប្រចាំ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់
​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលជា​ការបើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​៕

*៣​ក្រុមហ៊ុន ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត ឲ្យ​បើក​ដំណើរការ​នៅ​កម្ពុជា នូវ​គម្រោង​វិនិយោគ​បើក​រោងចក្រ​ផលិត​កាបូប និង​រោង​កាត់ដេរ​សម្លៀកបំពាក់​ថ្មី ចំនួន​៣​គ្រោង​ទៀត ដែលមាន ទុនវិនិយោគ​ជាង​២០​លាន​ដុល្លារ​អាមេរិក​៕

*​ហេតុផល​ទឹកស្អាត​សម្រាប់​ប្រើ​នៅ​ភ្នំពេញ​ខ្សោយ​នៅ​តំបន់​ខ្លះ
​សម្ពាធ​ទឹកស្អាត​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់ចុះ​នៅក្នុងពេល ម៉ោង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់ ជាពិសេស​នៅពេល​ព្រឹក និង​ពេល​ល្ងាច​ដោយសារ​ត្រូវ ការ ប្រើប្រាស់​បាន​កើន​ដល់​ប្រមាណ​៦០០​ពាន់​ម៉ែត្រគូប ក្នុងពេលដែល​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ មាន​សមត្ថភាព​ផលិត​បានត្រឹមតែ​ប្រមាណ​៥៧០​ពាន់​ម៉ែត្រគូប​៕

*​រថភ្លើង​សេរី​ទំនើប ក្រុមហ៊ុន Royal Railway Cambodia បានមក​ហើយ​
​រថយន្ត​ធន់​ស្រាល សេរី​ទំនើប ដែល​ក្រុមហ៊ុន​Royal Railway Cambodia ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ី​កូ បាន​មកដល់​បរទេស​កម្ពុជា​ហើយ នា​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ ។​រ​ភ្លើង​សេរី​ទំនើប​នេះ នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វា​ទំនើប​ជាង​រថភ្លើង​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ដោយ​រត់​បាន​ល្បឿន​លឿន​ពោល​ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះ​ពី​ស្ថានីយ ទៅ​ព្រលានយន្តហោះ ៕

*​សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់​ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ជណ្តើរយន្ត​អគារ​កម្ពស់​១៨​ជាន់​នៅ​ក្រុង​ប៉ោយប៉ែត
​កងកម្លាំង​និង​អ្នក​ជួយ​បាន​សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់​តែមាន​របួស​របួសស្រាល​៦​នាក់​ពី​ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ជណ្តើរយន្ត​នៃ​អគារ​ស្នាក់នៅ​ដ៏​ធំ​កម្ពស់​១៨​ជាន់​។​ក្នុង​ប្លុក​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​(Golden Crown Casino) របស់លោក​ឧកញ៉ា​កុក អាន ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​នា​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​កាលពី​ម៉ោង​៩​យប់​ចំ​ថ្ងៃ​៧​ខែមករា​ឆ្នាំ​២០១៩៕

*​សហគមន៍​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង គួរ​ឲ្យ​ចង់​គយគន់​
​សហគមន៍​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ គឺជា​រមណី​ដ្ឋា​ន​អេកូ​ទេសចរណ៍​មួយ ក្នុងចំណោម​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​ជាច្រើន​ទៀត នៅ​ខេត្តស្ទឹងត្រែង​។​
​រមណី​ដ្ឋា​ន​មួយ​នេះ បាន​បង្កើតឡើង​នៅក្នុង​តំបន់​រ៉ាំ​សារ ក្រោម​ដើមឈើ​ធំៗ គ្រប ដណ្តប់​ទៅដោយ​ម្លប់​ដ៏​ត្រឈឹងត្រឈៃ ហើយ​ការបង្កើតឡើង​នោះដែរ​ទើបតែ​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់ម៉ឺន​នាក់ បាន​សម្រុក​ចូលមក​កំសាន្ត​នៅ​ទីនោះ​ជា​រៀងរាល់ឆ្នាំ​ពីព្រោះថា​ចង់ដឹង និង​ចង់​ស្គាល់ ពី​តម្លៃ​នៃ​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​បាន​បង្កប់​ទុកជា​អាថ៌កំបាំង​នៅ​ទីនោះ​យូរ​មកហើយ​៕

*​មកដល់ពេលនេះ មន្ត្រី​សាធារណៈ​ដែលមាន​ប័ណ្ណសមាជិក ប​.​ស​.​ស សរុប​ជាង​១៥​ម៉ឺន​នាក់​
​ក្នុងចំណោម​សមាជិក​ជា​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន​សរុប​ជាង​៣០​ម៉ឺន​នាក់ គិត​មកដល់ពេលនេះ​មាន​មន្ត្រី​សាធារណៈ ដែលមាន​ប័ណ្ណសមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដែល​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព ដោយ​ឥត​ឥត​ថ្លៃ (​មិន​បង់ប្រាក់​) សរុប​ចំនួន​ជាង​១៥​ម៉ឺន​នាក់​។ នេះ​តាម​ការអះអាង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ប​.​ស​.​ស​៕