សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨

562
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្សី​គឺជា​ទំនាក់ ទំនងជា​ប្រវត្តិសាស្ត្រ
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចាត់ទុក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​រុស្សី​គឺជា​ទំនាក់ ទំនងជា​ប្រវត្តិសាស្ត្រ​ដែលមាន​ជា​យូរលង់​ណាស់​មកហើយ ។​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​ថ្លែង​បែបនេះ​ទៅកាន់​លោក LIYAS UMAKHANOV អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃទី ១៦ ខែ មករា នេះ​នៅ​សណ្ឋាគារ LOTUS BLANC ខេត្តសៀមរាប​៕

*​ព្រឹទ្ធសភា​ជប៉ុន​បាន​អះអាង​ពី​ការបន្ត​ជួយ​ដល់​កម្ពុជា​ថែមទៀត​
​លោក តា​គូ​ជី យ៉ាណា​ជី​មូ​តូ​(Takuji YANAGIMOTO)​សមាជិក​ព្រឹទ្ធសភា​ជប៉ុន​បានធ្វើការ​បញ្ជាក់ជូន​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​៖​តាមរយៈ​កិច្ចប្រឹងប្រែង​ដ៏​ល្អ​របស់​កម្ពុជា ជប៉ុន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ថែមទៀត​។​នេះ​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ ផ្ទាល់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕

*​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​កោតសរសើរ​ពី​ជោគជ័យ​នៃ​ព្រឹត្តិការណ៍ APPF និង ACC ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​
​លោក ម៉ូ​ហា​ម៉ាត់ យូ​សុស កាឡា​(Muhammad Jusuf Kalla) អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​និង​ជា​សហប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្ប​អាស៊ី បាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បានរៀបចំ​ដោយ​ជោគ ជ័យ​នូវ​ព្រឹត្តិការណ៍ APPF និង ព្រឹត្តិការណ៍ A​្ប​CC ដ៏​ត្រចះត្រចង់​នាពេលនេះ​។​បន្ទាប់ពី​បាន​ចូលរួម​ព្រឹ​ត្ត​ការណ៍ APPF នឹង​ព្រឹត្តិការណ៍ ACC​នៅក្នុង​សៀមរាប​រួចមក​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ មករា​នេះ​លោក Jusuf Kalla បាន​អញ្ជើញ ចូលជួប​សំដែង​ការគួរ សមនិង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​សណ្ឋាគារ LOTUS BLANC ខេត្តសៀមរាប​។​លោក​បាន​សំដែង​នូវ​ការ អប អរសាទរ​ចំពោះ​កម្ពុជា​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​APPF​នឹង​ព្រឹត្តិការណ៍ ACC បានទទួល​ជោគ ជ័យ​យ៉ាង​ត្រចះត្រចង់​នាពេលនេះ ។ លោក Jusuf Kalla បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានទទួល​ស្វា​គម ន៍​យ៉ាង​រាក់ទាក់​ចំពោះ​ប្រតិភូ​របស់លោក​។​ក្នុងន័យនេះ​លោក​ក៏បាន​ជម្រាបជូន​សម្ដេច​ផងដែរ​ថា​លោក​បាន​ដឹកនាំ​គណៈប្រតិភូ មកកាន់​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ទាំងពីរ គឺ​APPF និង ACC និង​ដើម្បី​មក​រៀនសូត្រ​និង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ ៕

*​ក្រុមហ៊ុន​លំដាប់​ពិភពលោក​របស់​អាល្លឺម៉ង់ ប៊ី​អេ​អេស​អេ​ហ្វ វិនិយោគ​រយៈពេល​វែង​និង​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា​
​ក្រុមហ៊ុន​ដ៏​ធំ​លំដាប់​ពិភពលោក​របស់​ប្រទេស​អាល្លឺម៉ង់​ប៊ី​អេ​អេស​អេ​ហ្វ (BASF) បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន ដើម្បី​ពង្រីក​និង​គ្របដណ្តប់​ទីផ្សារ​នៅ​កម្ពុជា និង​គោលបំណង​វិនិយោគទុន​រយៈពេល​វែង បន្ទាប់ពី​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​និង​ការរីកចម្រើន​ផ្នែក​កសិកម្ម​៕

*​រថយន្ត​តូចធំ​៤​គ្រឿង​បុក​បន្ត​គ្នា​លើផ្លូវ​ជាតិ​លេខ​៤​តែ​មិនមាន​ជនរងគ្រោះ​ទេ​
​រថយន្ត​តូចធំ​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ពាសពេញ​ផ្លូវជាតិ​លេខ​៤​តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​អ្វី​នោះទេ​។​ករណីនេះ​ត្រូវបាន មន្ត្រី​កងរាជអាវុធហត្ថ ស្នាក់ការ​៤០២ ប្រាប់ថា​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ 132-133 ក្នុងភូមិ​សម្តេច​តា ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩៕