ដោយ : វិបុល / ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨
*ប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ភ្នំពេញដោយសុវត្ថិភាពជាមួយជោគជ័យថ្មីទៀត
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយនៅវេលាម៉ោង ៤:១៥ ល្ងាចថ្ងៃទី១៦ខែមិថុនានេះដោយសុវត្តិភាព បន្ទាប់ពីបាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS)លើកទី៨ និង កិច្ចប្រជុំកំពូល CLMV លើកទី ៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៤ ដល់ ១៦ ខែ មិថុនា នេះ ៕
*សម្ដេច សាយ ឈុំ ជួបជាមួយប្រធានសាខាបក្សភូមិប្រធានក្រុមបក្ស ចំណុះខណ្ឌពោធិ៍សែនជ័យ ចំនួន៩០៥០នាក់
សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល ជាមួយប្រធានសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងការិយាល័យ ចំណុះខណ្ឌពោធិ៍សែនជ័យ សរុបចំនួន៩០៥០នាក់កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ប្រធានសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងការិយាល័យ ចំណុះខណ្ឌពោធិ៍សែនជ័យទាំងអស់ត្រូវចុះទៅពន្យល់ណែនាំបន្តដល់ ប្រជាពលរដ្ឋពីលេខរៀងគណបក្សប្រជាជនកម្ពុជា ដែលមានរៀងទី២០ ហើយនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគ្រប់ៗគ្នា ៕
*ក្រសួងការពារជាតិជូនដំណឹងពីការចល័តសម្ភារៈយោធាចូលកោះពេជ្រ
ក្រសួងការពារជាតិ បានប្រកាសឲ្យដឹងថា កងយោធពលខេមរភូមិន្ទ នឹងដឹកជញ្ជូននិងចល័តសម្ភារៈយោធាមកពីតាមបណ្តាអង្គភាពមួយចំនួន នៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមការតាំងពិព័រណ៍យោធាកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ៕
*ពីឆ្នាំ១៩៩៤ដល់សព្វថ្ងៃមានជនអន្តោប្រវេសន៍ជាង១៧ម៉ឺននាក់
នៅ សាកលវិទ្យាល័យបាត់ដំបងកាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុង បទឧទ្ទេសនាមស្តីពីការងារគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រ កម្ពុជានាយឧត្តមសេនីយ៍សន្តិបណ្ឌិតសុខផលអគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ថា “ពីឆ្នាំ១៩៩៤ដល់សព្វថ្ងៃមានជនអន្តោប្រវេសន៍ជាង១៧ ម៉ឺននាក់”៕
*ក្រសួងការងារចេញថ្លៃព្យាបាលទាំងស្រុងដល់ជនរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
បន្ទាប់ ទទួលដំណឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកកម្មកដូចគ្នាបណ្តាលឲ្យរងគ្រោះថ្នាក់ជាច្រើននាក់ ស្ថិតក្នុងខេត្តព្រះសីហនុ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានអះអាងថា នឹងចេញថ្លៃព្យាបាលទាំងស្រុង និងផ្តល់តាវកាលិកទៅដល់ជនរងគ្រោះទាំងអស់នោះ។
នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នៅចំណុចកំណាត់ផ្លូវជាតិលេខ៤ ភូមិ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រសួងការងារបានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករនិយោជិតដាច់ ហ្វ្រាំង ទៅបោកជាមួយដើមឈើរួចខ្ទាតទៅប៉ះជាមួយរថយន្តដឹកកម្មករផ្សេងទៀត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ដែលមានកម្មករនិយោជិតជិះក្នុងរថយន្តសរុបចំនួន៣៥នាក់ និងបានបណ្តាលឲ្យកម្មករនិយោជិតរងរបួសសរុបចំនួន១៧នាក់ (របួសស្រាល១៤នាក់ របួសធ្ងន់០២នាក់ និងស្លាប់០១នាក់)។ ជនរងគ្រោះទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រី ប.ស.ស នៃក្រសួងការងារ ដោយយកចិត្តទុកដាក់បំផុត ៕
* កម្ពុជាមានព្យុះថ្មីពីរកើតឡើងធ្វើឲ្យខ្យល់និរតីបក់បោកខ្លាំង
ន្ត្រី នៃក្រសួងជំនាញបានអះអាងថាកូនព្យុះទី៦នឹងត្រូវរលាយបន្ទាប់ពី ព្យុះទី៧ថ្មីមួយទៀតកើតឡើង។ទោះជាយ៉ាងកម្លាំងស្រូបរបស់ព្យុះ ទាំងពីរនេះមិនបានធ្វើឲ្យដាច់ដោចដល់ប្រពន្ធ័សម្ពាធទាបដែលនៅលើ ប្រទេសកម្ពុជានិងតំបន់អាងទន្លេមេគង្គលើនោះទេទើបធ្វើឲ្យភ្លៀង នៅតែបន្តមានធ្លាក់រាយប៉ាយគ្រាន់តែមានល្បឿនលឿនប៉ុណ្ណោះ ៕
*ជនប្រមាថព្រះមហាក្សត្រតាមហ្វេសប៊ុកត្រូវបានចាប់ខ្លួនល្ងាចនេះ
ប៉ូលិស បានចាប់ខ្លួនបុរសម្នាក់ដែលបានប្រមាថព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជា បន្តបន្ទាប់តាមហ្វេសប៊ុក។ ការចាប់ខ្លួននេះ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ៕