សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨

736
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២១ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​សម្ពោធ​សមិទ្ធ​នានា​ក្នុង​ទីបញ្ជាការដ្ឋាន​អង្គរក្ស​តម្លៃ​ជិត​បួន​លាន​ដុល្លារ​

​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា មាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា​ដែលមាន​តម្លៃ​ជិត​បួន​លាន​ដុល្លារ​នៅ ទីបញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតនៅ​ខេត្តកណ្តាល ៕

*​ប្រមុខ​រដ្ឋាភិបាល​អញ្ជើញ​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២​នៃ​វិស័យ​ទេសចរណ៍​អាស៊ាន​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តីពី «​កិច្ចព្រមព្រៀង​ទទួលស្គាល់ គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​» នៅ​សណ្ឋាគារ​សុខា​រ៉េស៊ីដង​-​ភ្នំពេញ ស្ថិតក្នុង​សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជ ធានី​ភ្នំពេញ ។ ក្នុងឱកាស​នេះ​សម្តេច​បាន​អនុសាសន៍​ចំនួន​បួន​ចំណុច ៕

*​ប្រមុខ​បក្ស​ជួប​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល​ព្រឹក​នេះ​

​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី ថ្នាក់ដឹកនាំ គណបក្ស​គណៈ​ពង្រឹង​មូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ ភូមិ នៅ​ទូទាំង​ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មិថុនា នេះ​នៅ​ទួល​ក្រសាំង ខេត្តកណ្តាល ។ ក្នុងឱកាស​នោះ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្តែង នូវ​ការរីករាយ​ចំពោះ​វត្តមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្តកណ្តាល​។​សម្តេច​តេ​ជោ​បាន វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​សមាជិកា​ទាំងអស់ នាពេល​កន្លងមក​ដើម្បី​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​សម្រាប់​គណបក្ស និង ប្រទេសជាតិ​យើង​ទាំងមូល ៕

* ឆ្នាំ​២០២០​កម្ពុជា​និង​ចិន​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឱ្យ​ឈានដល់​៦​ពាន់​លាន​ដុល្លារ​

​រាជរដ្ឋាភិបាល​កម្ពុជា​និង​ចិន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​ត្រួត ពិនិត្យ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​បណ្តា​ឆ្នាំកន្លងមក និង​លើក​ទិសដៅ​ការងារ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​ឲ្យ​ឈានដល់ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅត្រឹម​ឆ្នាំ​២០២០​ខាងមុខ​។​ស្របតាម​ផែនការ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នាពេល​កន្លងមក ៕

*​ធនាគារជាតិ​នៃ​កម្ពុជា ចាត់វិធានការ​ក្តៅ​លើ គ្រឹះស្ថាន​ឥណទាន​ជាង​២០

​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ បា​នស​ម្រ​ច បដិសេធ មិន​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន ឥណទាន​ជនបទ​ចំពោះ​អង្គការ​-​សមាគម​ចំនួន ១២ និង​បាន​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការ ចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១ ៕

*​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់ចេញ ដើម្បីឱ្យ​រាជធានី​ក្លាយជា​ទីក្រុង​លំហរ​បៃតង កាត់បន្ថយ​ហានិភ័យ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់ចេញ​ជា​ជម្រើស​២ ដើម្បីឱ្យ​រាជធានី​ក្លាយជា​ទីក្រុង​លំហរ​បៃតង​កាត់បន្ថយ​ហានិភ័យ​នៅ គឺ​ការថែទាំ​ដើមឈើ​ការ​កាត់​លះ​ដើមឈើ​ដែរ​ចាស់​ទ្រុឌទ្រោម និង​ការបង្កើន​ការដាំ​ដើមឈើ​បន្ថែម​ខណៈដែល​សេដ្ឋកិច្ច​របស់ ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ មានការ​រី​ចម្រើន​ខ្ពស់ មាន​សំណង់​អាគារ​តូចធំ អាគា​ខ្ពស់ៗ ក៏ដូចជា​បុរី​សំណង់​ផ្សេងៗ រីកដុះដាល​មិន​ឈប់ឈរ នោះ ៕

*​រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីនាំង​រថយន្ត​សម្តេចក្រុមព្រះ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ​

​នាយ ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរ​លើស​ម្តេច​ក្រុមព្រះ កាលពី​ថ្ងៃទី​១៧ មិថុនា គឺជា​ករណី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ​។ សូម​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លើកឡើង​មិន​ត្រឹមត្រូវ​។ ផ្អែក​តាម​ការស្រាវជ្រាវ​ករណី​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​ឈ្មោះ ម៉ិ​ល សារ៉េត បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា មរណភាព និង​របួស​ជាច្រើន​នាក់ ៕

*​អភិបាល​រាជធានី ៖ ជំរុញ​ឲ្យ​ភ្នាក់ងារ​ប្រមូល​សំរាម និង អាជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការប្រមូល​សំរាម​

​លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាមមើល​ជាប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិនបាន​ទៅ​ដឹកជញ្ជូន ហើយ​ត្រូវ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា ចៀល​វៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ៕