សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨

962
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​គ​.​ជ​.​ប នឹង​បង្ហាញ​ទឹក​ថ្នាំ​ជ្រលក់​ដៃដល់​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១៧ កក្កដា​

​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងធ្វើ​ការបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដល់​តំណាង​គណបក្សនយោបាយ និង​អង្គការ សមាគមជាតិ និង​អន្តរជាតិ រួមទាំង​ភាគី​ពាក់ព័ន្ធ​នៅ​សាលសន្និសីទ​សារ​ព័​ត៍​មា​នគ​.​ជ​.​ប​។​

​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំ​នួ ៥១០០០​ដប ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទិញ​ពី​ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​។ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​ឈ្មោះ Mysore paints and varnish limited ៕

*​គោលនយោបាយ​ដំឡូង​មី នឹងធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផ្គត់ផ្គង់​ដំឡូង​មី​ទៅ​ទីផ្សារ​ពិភពលោក​

​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បានបង្ហាញ​ជំនឿ​ថា ឯកសារ​គោលនយោបាយ​ដំឡូង​មី​នឹង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ទីតាំង ឧស្សាហកម្ម​កែច្នៃ និង​ផ្គត់ផ្គង់​ដំឡូង​មី​សម្រាប់​ទីផ្សារ​ពិភពលោក គ្រា​ដែល​ឯកសារ​នេះ​ផ្តល់នូវ​ចក្ខុវិស័យ​ច្បាស់លាស់ និង​វិធីសាស្ត្រ​រៀបចំ​ខ្សែសង្វាក់​តម្លៃ​សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​ដំណាំ​នេះ​ទទួលបាន​ទិន្នផល​ច្រើន និង​មានតម្លៃ​ខ្ពស់ អាចឆ្លើយតប​តម្រូវកា​រ​ទីផ្សារ​បាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ៕

*​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សរសើរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជា​អ្នកដឹកនាំ​មួយរូប​មក​អង្គុយចាំ​តារាៗ​មុន​ម៉ោង​កម្មវិធី​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ចាប់អារម្មណ៍​និង​សរសើរ​នឹង​រូបថត របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដែល​បាន​បង្ហោះ​សភាព​លោក​មកដល់​កម្មវិធី​មួយ​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​លោក​មក​អង្គុយចាំ​មុនគេ ពោល​មកដល់​តុ​មានតែ​ម្នាក់ឯង ខណៈ​អ្នកសិល្បៈ​រាប់រយ​នាក់​ផ្សេង​មិនឃើញ​ដល់​តាម​ម៉ោង​កំណត់​ឡើយ​។​

​ក្នុង​កម្មវិធី​គំរប់​ខួប​ពីរ​ឆ្នាំ “​គ្រួសារ​តារា​កម្ពុជា​” ដែលមាន​វត្តមាន​លោក ខៀវ កាញារីទ្ធ ដែលជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទាំងមូល​មក​ឃើញ​អង្គុយចាំ​មុនគេ ខណៈ​តារា អ្នកសិល្បៈ​ផ្សេង មិនបាន​ដល់​តាម​ម៉ោង​កំណត់​ឡើយ​។ ពិតជា​មើលទៅ​ប្លែក​មែន ដែល​ថ្នាក់ដឹកនាំ​ខ្ពង់ខ្ពស់​មួយរូប​និង​ភ្ញៀវ​ក​ត្តិ​យស ឬ ជា​គណៈ​ភិ​ប​តី បែរជា​មក​អង្គុយចាំ​មុនគេ​ដើម្បី​ឡើង​បំពាក់​មេដាយ​ដល់ តួ អ្នកសិល្បៈ និង តារាៗ​ទៅវិញ ៕

*​ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​ជាមួយ​កាត​រថយន្តក្រុង​សាធារណៈ​និង​កាត​វី​ង​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​រាជធានី​ភ្នំពេញ នឹង​រីករាយ​ជាមួយនឹង ការធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ​នៅលើ​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៩ រហូតដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៨​។ កម្មវិធី​ផ្តល់ជូន​នេះ គឺ​សម្រាប់តែ​អតិថិជន​ដែល​ទូទាត់​ថ្លៃ ធ្វើ ដំណើរ​ដោយ​ប្រើប្រាស់​កាត​រថយន្តក្រុង​សាធារណៈ និង​កាត​វី​ង​តែប៉ុណ្ណោះ​។​

​កម្មវិធី​ពិសេស​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយទៀត​របស់​វី​ង ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង បន្ទាប់ពី​ការដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កាតរ​ថយ ន្ត ក្រុង​សាធារណៈ​ជា​លើកដំបូង​កាលពី​បី​សប្តាហ៍​មុន​។ កាត​រថយន្តក្រុង​សាធារណៈ អាច​ឲ្យ​អ្នកដំណើរ​ទូទាត់​ថ្លៃ​ធ្វើដំណើរ ដោយ​គ្រាន់តែ​ថេប​កាត នៅលើ​ម៉ាស៊ីន​អេឡិចត្រូនិក​ដែល​បំពាក់​នៅ​ឡានក្រុង​ទាំង​១៥៥ ៕

*​សាលាខេត្ត​សៀមរាប​ច្រានចោល​ពត៌មាន​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ថា​ផ្លូវលំ​ទៀ​បាញ់​ស្រុក​ពួក​ខូចខាត​

​សាលាខេត្ត សៀមរាប​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ព័ត៌មាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តាម គណនី​ឈ្មោះ ហៃ វណ្ណា ដែល​កាត់ត​រូបភាព​ផ្លូវលំ​ទៀ បាញ់ នៅក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​ផ្លូវ​នោះ​នៅ​ល្ ត្រូវបាន​គេ​កាត់ត​ថា​ផ្លូវ​នោះ​ខូចខាត​ទាំងស្រុង​ទៅវិញ​។​

​ការផ្សាយ​ខាងលើ​ត្រូវបាន​រដ្ឋបាល​ខេត្តសៀមរាប ច្រានចោល​នូវ​ព័ត៌មាន​ដែល​បង្ហោះ​ដោយ​លោក ហៃ វណ្ណា កាល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ Vanna Hay ហៃ វណ្ណា បាន​បង្ហោះ​នូវ​ព័ត៌មាន​មួយ​ដែល​ទាក់ទង​នឹង​ផ្លូវ​ខាងលិច​វិទ្យាល័យ​ពួក​។ តាមពិត​ផ្លូវ​បាន​សាងសង់​ដោយ​ក្រាល​គ្រួស​ក្រហម​រួចរាល់ ហើយ​បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នឹង​កំពុងធ្វើដំណើរ​លើផ្លូវ​នេះ ជាប្រចាំ​ថ្ងៃ​ផងដែរ ៕

*​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រមាណ​៦៤​ខ្នង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រមាណ​៦៤​ខ្នង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​។​កាលពី វេលា​ទាបភ្លឺ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​បង្ក​ការភ្ញាក់ផ្អើល ជាខ្លាំង​ដោយសារ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​សាងសង់​អំពី​ឈើ​ប្រក់ស​ង្ក័ សី​ប្រមាណ​៦៤​ខ្នង​ស្មើនឹង​៦៤​គ្រួសារ ។ គ្រោះមហន្តរាយ​នេះ​បានកើត​ឡើង​នៅ ម្តុំ​ស្ពាន​បេ​ឡេ​ប្រហែល​៥០​ម៉ែត្រ​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕

*​មុខរបរ​លក់​អំបោស​អាច​ដោះស្រាយ​ជី​វិភាព​បាន​សមរម្យ

​មុខរបរ លក់​អំបោស​សម្រាប់​បោស​ដី​បោស​ផ្ទះ​អាចជួយ​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួ សារបាន​សមរម្យ ។ បុរស​ម្នាក់​មានឈ្មោះ​សឹង្ហ​វិ​ចិត្ត​អាយុ​៤៦​ឆ្នាំមាន មុខរបរ​លក់​អំបោស​រស់នៅ​ភូមិ​ត្រពាំង​សាប​ឃុំ​ត្រពាំង​សាប​ស្រុក​បាទី ខេត្តតាកែវ​គាត់​បាន​ប្រកប​របរ​លក់​អំបោសរ​យៈ​ពេល​១១​ឆ្នាំ​មកហើយ ៕