សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែសីហា ឆ្នា​២០១៨

727
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែសីហា រួមមាន​ដូចតទៅ

*​រាជរដ្ឋាភិបាល​ថ្មី គ្រោង​បង្កើតឡើង​នៅ​ថ្ងៃទី ៦ ខែកញ្ញា​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែសីហា​នេះ​នៅក្នុង​ជំនួប​ជាមួយ នឹង​កម្មករ​ប្រមាណ​ជា​ជិត ២ ម៉ឺន​នាក់​នៅ​ខេត្តកំពង់ស្ពឺ ថា ដែល​បាន​សិក្សា​ទៅលើ​ទិដ្ឋភាព​ច្បាប់​និង​ការពិភាក្សា​ផ្ទាល់​ជាមួយនឹង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​រាជរដ្ឋាភិបាល​ថ្មិ អាច​និង​បង្កើតឡើង​នៅមុន​ពេល​កំណត់​ហើយនឹង​បង្កើតឡើង​នៅ​ថ្ងៃទី​៧ ខែកញ្ញា​ខាងមុខនេះ ៕

* កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ចាប់​សាងសង់​ថ្ងៃ​នេះហើយ​

​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​បាន​បុក​គ្រឹៈ​ចាប់ដំណើរការ​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​នេះហើយ​។​បន្ទាប់ពី​ធ្វើ​ពិធី​ក្រុង​ពលី​សុំ​ទៅ​ម្ចាស់​ទឹក​ម្ចាស់​ដី​ស្របតាម​ប្រពៃណី​យ៍​ខ្មែរ​យើង​កាលពី​ម្សិលមិញ​រួចមក​។​

​ពិធី​បុក​គ្រឹៈ​សាងសង់​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អភិបាលខេត្ដ​កំពត​លោក​ជាវ តា​យ​និង​មន្ត្រី​ទេសចរ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​ចូលរួម​យ៉ាង​កុះករ​។​មន្ត្រី​ទេសចរ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​និយាយថាៈ​ការដែល​យក​ថ្ងៃនេះ​មក​ធ្វើ​ពិធី​សាងសង់​កំពង់ផែ​នេះ​គឺ​បាន​មើលឃើញ​ហុង ស៊ុយ​ល្អ​អស្ចារ្យ​គឺ​ចំ​ថ្ងៃទី​៨​ខែ​៨​ឆ្នាំ​២០១៨​វេលា​ម៉ោង​៨ ៨​នាទី​និង​៨​វិនាទី​ចាប់​ផ្តើមធ្វើ​ពិធី​បុក​គ្រឹៈ​តែម្តង​។ ជាមួយ​នោះ​ក៏​និមន្ត​ព្រះសង្ឃ​៨​អង្គ​អញ្ជើញ​ភ្ញៀវ​ចូលរួម​៨០០​នាក់​ថែមទៀត ៕

*​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អា​តៈ គ​.​ជ​.​ប សម្រេច​កែសម្រួល​ការផាកពិន័យ​លើ​មនុស្ស​៥​នាក់​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​តម្កល់​ការសម្រេច​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ខេ​ត្ត​បាត់ដំបង ទុកជាបានការ​ដដែល ប៉ុន្តែ​បានធ្វើ​ការកែសម្រួល​ចំពោះ​ការផាកពិន័យ​មនុស្ស​០៥​នាក់ ពាក់ព័ន្ធ​ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត រារាំង​អ្នកបោះឆ្នោត និង​ធ្វើ​ឲ្យ​ភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។ ការសម្រេច​នេះ បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​បាន​បើកសវនាការ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ៕

*​ទឹកជំនន់​នៅ​បន្ទាយមានជ័យ : ខូចខាត​ស្រូវ​ទុំ​ជិត​៥០០​ហិកតា លើ​ផ្ទៃ​ដីស្រែ​ប៉ះពាល់​ជាង​២​ពាន់​ហិកតា​

​ក្រុមមន្ត្រី​ជំនាញ​កសិកម្ម មន្ត្រី​អាជ្ញាធរ​ដែនដី អះអាងថា ស្រូវ​ទុំ​នៅ​បន្ទាយមានជ័យ​ខូចខាត​ជិត ៥០០​ហិកតា លើ​ផ្ទៃ​ដីស្រែ​ប៉ះពាល់​កើន​ដល់​ជិត ២៣០០​ហិកតា ខណៈ​ទឹកជំនន់​ថ្មី​បង្ក​លិច​ស្រូវ​កាន់តែ​ជ្រៅ​, លិច​ទាំង​ផ្លូវ ទាំង​លំនៅឋាន​។ ប៉ុន្តែ​កសិករ​និយាយថា ក្នុង​ជិវិត​ជា​អ្នក​ធ្វើស្រែ​តាំងពី​ដូនតា​មក គឺ​ផ្ទៃដី​ស្រែ​រង​ការលិចលង់ និង​ស្រូវ​ទុំ​ដែល​រង​ខូចខាត​មាន​ទំហំ​ច្រើនជាង​មន្ត្រី​បាន​ស្រង់ និង​វាយតម្លៃ ៕

* ទំនាស់​ក្នុង​គ្រួសារ​ឈានដល់​ផ្ទះ​អាវុធ​៣​គ្រាប់​មិន​រំខាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា​

​បុរស​ម្នាក់​បើករថយន្ត​ខេមរភូមិន្ទ មក​ឈប់​មុខផ្ទះ​រួច​ស្រែក​ឡូឡា បន្ទាប់មក​ក៏បាន​ដក​កាំភ្លើងខ្លី​១​ដើម រួច​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា ហើយ​បើករថយន្ត​គេចចេញ​បាត់ស្រមោល ដែល​បង្កឱ្យមាន​ការភិតភ័យ​និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង ។ ករណី​បាញ់បោះ​សេរី​នេះ​បានកើត​ឡើង​នៅ​ពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ៕

* ខឹង​ម្ដាយ​ស្ដីបន្ទោស​ពីរ​នាក់​បងប្អូន​ចិត្តខ្លាំង​ហ៊ាន​ជិះ​កង់​ពី​កំពង់ចាម​មកដល់​ភ្នំពេញ​

​ក្មេងស្រី​ពីរ​នាក់​បងប្អូន​គ្រាន់តែ​ម្តាយ​វៃ​និង​ស្តីបន្ទោស​បន្តិចបន្តួច​ហ៊ាន ជិះ​កង់​ពី​ស្រុក​ស្រី​សន្ធរ ខេត្ត កំពង់ចាម មកដល់​ភ្នំពេញ​ទាំង​មិនដឹង​គោលដៅ​ពិតប្រាកដ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ សង្កាត់​ទូល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​យប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨ ៕