សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨

888
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែសីហា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជ​រដ្ឋា​ភិ​បាក​កម្ពុជា​ជំរុញ​ពាណិជ្ជករ​ចិន​វិនិយោគ​លើ​វិស័យ​អាទិភាព​៤

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា ចំណុច​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អាណត្តិ​ខាងមុខ​ក៏​នៅតែ​ចាត់ទុកថា វិស័យ​ធនធាន​មុន​ស្ស ផ្លូវ ភ្លើង និង ទឹក​។ ក្នុងន័យនេះ​សម្តេច បាន​លើក​ទឹក​ចិត​ឲ្យ​អ្នកវិនិយោគ​ចិន​យកចិត្តទុកដាក់​វិនិយោគ​ទៅលើ​វិស័យ​ទាំង ៤ នេះ ។ ខណៈ​ប​ច្ចប្ប​ន្ន ទុនវិនិយោគ​ចិន​នៅ​កម្ពុ​ជាមាន​ជាង ២០ ពាន់​លាន​ដុល្លារ ។​

​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ទៅកាន់​គណៈប្រតិភូ​ខណ្ឌ នៃ​សម្ព័ន្ធ​ពាណិជ្ជករ​ចិន​ទៀជីវ​សកលលោក​មកពី​ទូទាំងប្រទេស​ចិន​ជាពិសេស​មកពី​ទីក្រុង​សៀង​ហៃ និង ទីក្រុង​ហៃ​ណាន ចំនួន ៤២ រូប​ហើយ និង សមាគម​ខ្មែរ ចិន​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ពុង ឃាវ​សែ ជាង ៣០ រូប សរុប ៧២​រូប​ចូលជួប​សម្ដែង​ការគួរសម​និង​សុំ​អនុសាសន៍​ណែនាំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទាក់ទង​និង​ឱ​កា ស​វិនិយោគ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ សីហា ៕

*​ការចុះបញ្ជី​ក្រុមហ៊ុន សហគ្រាស​ថ្មី​កើនឡើង​ទ្វេ​រដង គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំនេះ​

​គិត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ការចុះបញ្ជី​ថ្មី​របស់​ក្រុមហ៊ុន ការិយាល័យ​ពាណិជ្ជកម្ម និង​សាខា​ក្រុមហ៊ុន​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​រហូតដល់​១០៧,៣​ភាគរយ ស្មើនឹង​ក្រុមហ៊ុន​សរុប​ចំនួន​៤.៥៣៤​ក្រុមហ៊ុន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​២.១៩០​ក្រុមហ៊ុន​។ នេះ​យោងតាម​របាយការណ៍​កា​រងារ​របស់​ក្រសួងពាណិជ្ជកម្ម ៕

*​អតីតមន្ត្រី​ជាន់ខ្ពស់​-​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១៤​នាក់​ថ្លែងអំណរគុណ​ដល់​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ​

​អតីតមន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១៤​នាក់ បាន​ថ្លែង​អំណរ​ព្រះ​គុណ​និង​អរគុណ​ដល់​អង្គ​ព្រះមហាក្សត្រ​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ព្រះរាជទាន​ការលើកលែងទោស និង​ស្នើ​លើកលែងទោស​ដល់​ពួកខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ការថ្លែងអំណរគុណ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគាត់​ទាំង​១៤​នាក់ បាន​ចេញពី​ពន្ធនាគារ​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ៕

*​ព្រៃ​លិច​ទឹក​រាប់​ហិកតា​នៅ​ឃុំ​ចំនួន​២​ក្នុងស្រុក​បទុម​សាគរ កំពុង​រង​ការកាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​លក់​

​ដីព្រៃ​លិច​ទឹក​រាប់​ហិកតា នៅតាម​តំបន់​មាត់សមុទ្រ​ចាប់ពី​មាត់​ព្រែក​អណ្តូងទឹក ក្នុង​ឃុំ​អណ្តូងទឹក រហូត ដល់​ឃុំ​ថ្ម​ស ជាក់ស្តែង​តាម​បណ្តោយ​មាត់​ព្រែ​កក​ន្ទូ​ត និង​ព្រែក​ក្រសាំង ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ​។ បច្ចុប្បន្ន​កំពុង​ត្រូវបាន​ជនខិលខូច​មួយចំនួន​លួច​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដើម្បី​ទុក​លក់​ទៅអោយ​ឈ្នួល​មាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ និង​ត្រៀម​លក់​បន្តទៅ​ក្រុមហ៊ុន​ឯកជន​។ សកម្មភាព នៃ​ការចូល​លួច​កាប់​ទន្ទ្រាន​បំផ្លាញ​យក​ដីព្រៃ​លិច​ទឹក​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន នៅ​ភូមិ​ប្រៃ ភូមិ​ប្រទាល ឃុំ​អណ្តូងទឹក និង​ភូមិ​ចំការលើ ឃុំ​ថ្ម​ស បាននិងកំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ជាង​កន្លះ​ខែ​មកហើយ ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ណា​ម្នាក់​នោះទេ ៕

*​គ្រាន់តែ​ស្វាយ​ក្តឹប​ភ្លាម មាន​ហាងឆេង​ភ្លែត ចូល​ខ្ចប់​កក់​ទុក​រួចជាស្រេច​

​អ្នក​សមាគម​ស្វាយកែវ​រមៀត​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលជា​ជង្រុក​ដំណាំ​ស្វាយកែវ​រមៀត​ដ៏​ធំ​មួយ​ប្រចាំខេត្ត​នេះ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ផ្លែស្វាយ​ខុសរដូវ ដែល​គេ​បង្កើន​រដូវ​ឲ្យ​ផ្លែ​នា​កណ្តាល​ឆ្នាំនេះ​កំពុង​រោយ​ផ្កា បង្កើន​ក្តឹប​ស្វាយ​យ៉ាងច្រើន​ធំ​ប៉ុន​មេដៃ មេជើង​ភាគច្រើន ត្រូវបាន​ឈ្មួញ​វៀតណាម​ចូលទៅ​តថ្លៃ កក់​លុយ​ហើយ​ខ្ចប់​ក្រដាស​តាម​ផ្លែស្វាយ​ប្រភេទ​លេខ​១​និង​លេខ​២​ក្នុងតម្លៃ​១,៨០០​រៀល​ក្នុង​១​គីឡូក្រាម ៕

*​បង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់​មួយកន្លែង​ទៀត ដកហូត​ផលិតផល​ជាង​៤​តោន​

​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​ក្រសួង សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសម្អាង​ខុសច្បាប់​មួយកន្លែង​ទៀត ដោយ​រកឃើញ​គ្រឿងសម្អាង​ក្លែងក្លាយ​មានដូចជា ឡេ ក្រែ​ម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន​១៧​មុខ​ចំនួន​៤៥០០​គីឡូក្រាម​រួម​នឹង​វត្ថុតាង​មួយចំនួនទៀត និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ខាងលើ​យកទៅ​សួរនាំ កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ៕