សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨

512
ចែករម្លែក

*​ក្រសួងបរិស្ថាន​ថា​គេហទំព័រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD មាន​ច​រិ​ក​ញុះញង់ មួលបង្កាច់​ខុសពី​ការពិត​ក្នុង​ចេតនា​ទុច្ចរិត​បំពុលសង្គម​

​ក្រសួងបរិស្ថាន​បាន​សំដែង​ការ​សោក​ស្ថា​យ​ចំពោះ​ការផ្សាយ​របស់​គេហទំព័​រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង បានធ្វើការ​ថ្កោលទោស គេហទំព័រ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ថា​មាន​ចរិត ញុះញង់ មួលបង្កាច់​ខុសពី​ការពិត​ក្នុង​ចេតនា​ទុច្ចរិត​បំពុលសង្គម ។ វិទ្យុ​នេះ​បំពេញការងារ ដោយ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ចុះផ្សាយ​អត្ថបទ​របស់ខ្លួន​បែប​លម្អៀង ដោយ​ផ្តល់​សំឡេង​ឲ្យ​តែ​ក្រុម​ដែល​មិន​ចង់ឃើញ​និង​មិន​ចង់បាន​សង្គមជាតិ រស់ក្នុង​ភាព​សុខដុម​រម​នីយកម្ម ៕

*​រយៈពេល​៦​ខែ​ប​.​ស​.​ស​ចំណាយ​ថ្លៃ​សេវា​ថែទាំ​សុខភាព​ឱ្យ​មន្ត្រី​សាធារណៈ​ជាង​១៤​លាន​ដុល្លារ​

​ក្រោយពី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ​អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន​ចាប់​ដើមឆ្នាំ​២០១៨​នេះ​គិត​ត្រឹម​រយៈពេល​៦​ខែ​កន្លងមកនេះ​មាន​មន្ត្រី​សាធារណៈ​អតីតមន្ត្រី​រាជការ​និង​អតីតយុទ្ធជន​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​សរុប​៨.៧២៧​ដង​/​នាក់​។​ជាមួយ​នោះបាន​ចំណាយ​ថវិកា​សរុប​ចំនួន​៥៩.៧៣២.៩៧០.០០០​រៀល​ស្មើនឹង​ជាង​១៤​លាន​ដុល្លារ​អាមេរិក ៕

*​ក្នុង​ខែសីហា អ្នកស្រុក​អង្គរ​ចំនួន​១០៩​គ្រួសារ ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់ និង​ជួសជុល​សំណង់​ស្រាល​

​នៅក្នុង​ខែសីហា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង​៥​ក្រុម នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តការងារ​ចុះ​ពិនិត្យ អនុញ្ញាត​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ និង​ជួសជុល​សំណង់​តូចតាច​បាន​ចំនួន​១០៩​ករណី ៕

*​កសិករ​:​មើមដំឡូង​មី​ឆ្នាំនេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ទោះជា​ដក​មុន​កំណត់​

​អ្នក​ដាំ​ខ្លះ​បាន​និយាយថា មើមដំឡូង​មី​នៅ​ឆ្នាំ​២០១៨​នេះ ទោះ​ប្រមូល​ក្នុង​រដូវវស្សា​និង​មិន​គ្រប់​ខែ​ក៏មាន​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​ដែរ​ព្រោះ​ទីផ្សារ​មាន​ទាំង​ខាង​ព្រំដែន​វៀតណាម​និង​ខាង​ព្រំដែន​ថៃ ៕

*​ទុកពេល​១​ខែ​ឱ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ដាក់តាំង​ស្លាក​យីហោ​ជា​ភាសាបរទេស ប្រ​ញ៉ាប់​ប្ដូរ​មកជា​អក្សរ​ខ្មែរ​នៅ​ខាងលើ​ជាបន្ទាន់​

​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មើលឃើញថា មាន​ម្ចាស់​អាជីវ​កម្មដ្ឋាន ជាច្រើន បានដាក់​តាំង​ស្លាក​យីហោ អាជីវ​កម្មដ្ឋាន ជា​ភាសារ​បរទេស ដូចជា​ភាសា​អង់គ្លេស ចិន និង​កូរ៉េ​ជាដើម ដោយ​គ្មាន​អក្សរ​ខ្មែរ​ដូច្នេះ ត្រូវដាក់ អក្សរ​ខ្មែរ​នៅ​ពី​ខាងលើ តាម​ការកំណត់ រដ្ឋបាល​រាជធានី​សូមឱ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ដាក់តាំង​ស្លាក​យីហោ​ជា​ភាសាបរទេស​ទាំងអស់ ប្រ​ញ៉ាប់​ផ្លាស់ប្តូរ​ចេញ​ជាបន្ទាន់ ដោយ​ទុក​ឱ​សាន្ត​វាទ​រយៈពេល​១​ខែ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ផ្លូវច្បាប់​ហើយ ៕

*​លោក​សួន សេរី​រដ្ឋា អះអាងថា ការលើកលែងទោស​ឲ្យ​លោក គ្មាន​ទាក់ទង​នឹង​អន្តរជាតិ​ណា​ទេ​

​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​អះអាងថា ការលើកលែងទោស​ឲ្យ​លោក ទទួលបាន​សេរីភាព វា​គ្មាន​ទាក់ទង​នឹង​ពួក​អង្គការសិទ្ធិមនុស្ស​ណា ឬ​រដ្ឋាភិបាល​អន្តរជាតិ​ណា​ទេ ក្រៅពី​ក្រុមការងារ និង​ក្រុមគ្រួសារ​របស់លោក ដែល​ព្យាយាម​តាម​លទ្ធភាព​ជាក់ស្តែង​តាមផ្លូវ​តុលាការ និង​តាមផ្លូវ​ដំណោះស្រាយ​នយោបាយ ក្នុង​ស្មារតី​ខ្មែរ​ជាតិ​សាសន៍​តែមួយ ៕