សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨

672
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែកញ្ញា រួមមាន​ដូចតទៅ ៖

* សម្តេច​តេ​ជោ ហ៊ុន សែន​៖​កម្ពុជា ចិន ជា​មិត្ត​ដែកថែប​ដែល​កើតចេញពី​ភាពស្មោះត្រង់​រវាង​មិត្ត​និង​មិត្ត​

​លោក ស្យុ​ង ប៉ (Xiong Bo)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​គោរព​លាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នេះ​បន្ទាប់ពី​រូបលោក​បាន​បញ្ចា​ប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

​លោក ស្យុ​ង ប៉ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​លេ​ជ្រៅ​បំផុត ដែល​បាន​គាំទ្រ​បេសកកម្ម​របស់លោក​ឲ្យ​ទទួលបាន​ជោគជ័យ​នៅ កម្ពុជា ។ សម្តេច​តេ​ជោ​បាន​រំលឹកថា​ថ្មីៗ​នេះ លោក ប្រធានាធិបតី ស៊ី ជីន​ពីង បាន​លើកឡើងថា​ទំនាក់​ទំនាក់រ​វ​ងា​ប្រទេស​ទាំំ​ង​ពីរ​គឺជា​មិត្ត​ដែកថែប នោះ​គឺ​កសាងឡើង​ដោយ​ភាព​ស្មោះ ត្រង់​រវាង​មិត្ត​និង​មិត្ត ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​ចិត្ត​ដែល​បាន​ជួយ​ដល់​កម្ពុជា ជាង​រៀង​រហូតមក ៕

*​សម្តេច​ក្រឡាហោម​សខេង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​

​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ មាន​រៀបចំ​កិច្ចប្រជុំ​ការងារ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ អនុវត្ត​ទឹ​សដៅ​បន្ត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តបាត់ដំបង ៕

*​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ចំនួន​៤០០​លាន​ដុល្លា​ក្នុង​សកម្មភាព​បោសសម្អាត​មីន​

​ទេសរដ្ឋមន្ត្រី លី ធុជ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ការងារ​មីន បាន​ថ្លែងថាៈ អាជ្ញាធរ​មីន នឹង​ចំណាយ​ទឹកប្រាក់​ជាង ៤០០​លាន​ដុល្លារ ដើម្បី​សម្អាត​មីន​ឲ្យ​អស់​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥ សំដៅ​ឆ្លើយតប​តាម​ផែនការ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នាពេល​កន្លងមក​នេះ នា​សន្និសីទ​ជាតិ​ស្តីពី​វិស័យ​មីន​ដោយបាន​សម្រេច​ថា ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​លើ​ទឹកដី​កម្ពុជា​គ្មាន​មីន ប្រ​ឆាំ​មនុស្សលោក ៕

*​ក្រុមហ៊ុន​ជប៉ុន​មាន​គម្រោង​កែច្នៃ​សំរាម​ឲ្យ​ក្លាយជា​គ្រឿងសំណង់​និង​សង្ហា​រឹម​

​បញ្ហា​សំរាម គឺជា​ផ្នែក​មួយ​ដែល​អាជ្ញាធរ​ត្រូវមាន​ការគិតគូរ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​យ៉ាណា​ឲ្យ​សោ​ភ័​ណ្ឌ​ភាព​ទីប្រជុំជន ក្នុងស្រុក ក្រុង​នីមួយៗ ត្រូវមាន​អនាម័យ​របៀបរៀបរយ​ល្អ ក្នុងនោះ ក៏បាន​ចំណាយ​ថវិកាជាតិ​យ៉ាងច្រើន ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​គ្មាន​សំរាម ៕

*​ភ្លើងស្តុប​ថ្មី​១១៥​ទីតាំង​បានដាក់​ឱ្យ​ដំណើរការ​ស្ទើ​ទាំងស្រុង​ហើយ​, នៅសល់តែ​១០​ស្តុ​ប​ទៀត​ប៉ុណ្ណោះ​

​មកដល់ពេលនេះ​ភ្លើងស្តុប​ថ្មី​ចំនួន​១១៥​ទីតាំង ដែលជា​គម្រោង​ក្រោម​កិច្ច​សហ​ប្រ​ត្តិ​ការ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​JICA បានដាក់​អោយ​ដំណើរការ​ស្ទើ​ទាំងស្រុង​ហើយ ពោលគឺ​នៅសល់តែ​១០​ស្តុ​ប​ទៀត​ប៉ុណ្ណោះ ហើយ​គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ។​

​ជាក់ស្តែង​នៅក្នុង​ស​ប្ដា​ហ៌​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ចំនួន​៣​ទីតាំង​លើ​៦​ទីតាំង នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខណៈដែល​បច្ចុប្បន្ន នេះ​មាន​តែមួយ​ប៉ុណ្ណោះ ៕

*​ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​សំណូមពរ​ដល់​ក្រសួង​ព​ន្លឿ​ន​ស្តា​ផ្លូវ​ខូច​ឡើងវិញ​

​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ខេត្តស្ទឹងត្រែង បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​ព​ន្លឿ​ន​ស្តារ​ផ្លូវ ដែល​ខូច​ខ្លាំង​នៅ​ស្រុក​សៀម​ប៉ាង​ឡើងវិញ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​សម្រួល​ដល់​អ្នកធ្វើដំណើរ​ទៅមក​។​

​បច្ចុប្បន្ន​កំណាត់​ផ្លូវ​មួយ​ខ្សែ​ប្រហែល​ជាង​៥០​គីឡូម៉ែត្រ​កាន់តែ​ខូច​ខ្លាំងៗ​ឡើង គេ​ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន​ម៉ោង ដើម្បី​ឆ្លងកាត់​ទៅកាន់​ស្រុក​សៀម​ប៉ាង ភាគ​ខាងជើង​ឆៀង​ខាងកើត​ក្រុង​ស្ទឹងត្រែង​។​ផ្លូវ​ត​ភ្ជាប់​ពី​ដុង​ក្រឡ ទៅ​ស្រុក​សៀម​ប៉ាង ទទួលរង​ខូច​ធ្ងន់ធ្ងរ​កាលពី​រដូវភ្លៀង​ធ្លាក់​ប៉ុន្មាន​ខែ​កន្លងមកនេះ ៕