សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨

1088
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោៈ​ប្រសិនបើ​អាម៉េរិក បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ​ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាម៉េរិក​នឹង​បន្ត​ឡើងវិញ​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ប្រសិនបើ​សហរដ្ឋ​អាម៉េរិក បើក​ទិដ្ឋាការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ​ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក​នឹង​បន្ត​ឡើងវិញ​ដូច​អ្វីដែល​យើង​ធ្លាប់បាន​អនុវត្ត​រួមគ្នា​កាលពី​ពេលមុន​។ នៅ ពេលខាងមុខ អ្វីដែល​សម្តេច​ចង់ឃើញ​នោះ​គឺ​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ដូច​អ្វីដែល​ផ្នែក​ធុ​កិច្ច​សហរដ្ឋ​អាម៉េរិក​ចង់បាន​ដែរនោះ​។ នេះ​បើ​យោង តាម​ប្រភព​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨ ៕

*​ដាក់​វិធាន​ការហាម​ដាច់ខាតរ​ថ​យន្ត​ធំៗ ចេញ ចូល ក្រុងភ្នំពេញ​ពេល​ថ្ងៃ ,​និង​ការលុបបំបាត់ ប័ណ្ណ​អនុញ្ញាតិ ចេញ ចូល A B​និង​C

​លោក អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ជាថ្មី​មួយទៀត​គឺ​ហាមឃាត់​រថយន្ត​ធំៗ ចេញ ចូល​រាជធានី​ភ្នំពេញ​នៅពេល​ថ្ងៃ​ដាច់ខាត​រួម​និង​ការលុបបំបាត់​មិនឱ្យ​មាន​ប័ណ្ណ​អនុញ្ញាតិ ចេញ ចូល​រាជធានី​ភ្នំពេញ​ប្រភេទ​A B​និង​C នៅមាន​ទៀត​ទេ ។​

​ការបញ្ជាក់​ពី​វិធានការ​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​២៨ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន នៅ​សាលាខណ្ឌ​ចំការមន ៕

*​ពលរដ្ឋ​កោះកុង​១.៥០០​នាក់មក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​

​បន្ទាប់ពី​រដ្ឋបាលរ​ខេត្តកោះកុង​បើកទ្វារ​ដំណើរការ​ជា​ផ្លូវការ អង្គភាព​ច្រកចេញចូល​តែមួយ​ជិត​២​ខែ​មកនេះ​មាន​ក្រុម​ពលរដ្ឋ​និង​អាជីវករ​រស់នៅ​ទូទាំង​ខេត្ត ជាង​១.៥០០​នាក់​បានមក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ប្រភេទ​គំរូ​ថ្មី​ពណ៌​ទឹកប៊ិច​។​

​ប្រជាពលរដ្ឋ​ប្រមាណ​១.៥០០​នាក់ ដែល​កំពុង​រស់នៅក្នុង​ខេត្តកោះកុង​បានទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​គំរូ​ថ្មី​ឬ​ហៅ​ម្យ៉ាង​ថា​”BorderPass” ពី​មន្ត្រី​ការិយាល័យ​ច្រកចេញ​តែមួយ​របស់​រដ្ឋបាលខេត្ត​កោះកុង​ដោយ​ដំណើរ​ការផ្តល់សេវា ចាប់ពី​ថ្ងៃទី​១៥ មិថុនា​មកនេះ​៕

*​លោក នៃ ប៉េ​ណា អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា មរណភាព​ដោយ​រោគាពាធ​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា លោក​នៃ​ប៉េ​ណា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា​បានទទួល​មរណភាព​នា​ម៉ោង​១​រសៀល​ថ្ងៃទី​២៩​ខែកញ្ញា​នេះ ក្នុង​ជន្មាយុ​៧៤​ឆ្នាំ​ដោយ​រោគាពាធ​។ រីឯ​ពិធី​ដង្ហែ​និង​បូជាសព​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣ ខែតុលា ៕

*​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​បីនាក់​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ភ្នំស្រួច​

​យ៉ាងហោចណាស់​មនុស្ស​បីនាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០.៦១​ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៨ ៕