សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨

955
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០១ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​បាន​និវត្តន៍​មកដល់​មាតុប្រទេស​ប្រកបដោយ​សុវត្ថិភាព​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​គណប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា​បាន​អញ្ជើញ និវត្តន៍​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​វេលា​ម៉ោង​៣៖៥៥​នាទី​ល្ងាច​ថ្ងៃទី​១​ខែតុលា​នេះ​ដោ យ​សុ​វត្ថិភាព ។​

​សម្តេច​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​កន្លងទៅនេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ចូល រួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី ៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​។​ដំណើរ​អញ្ជើញ​ទៅកាន់​ទឹកដី សហរដ្ឋអាមេរិក​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​សាធារណមតិ និង បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ឃើញច្បាស់​ថា​កម្ពុជា​ជា​រដ្ឋ​អ​ធិ ប​តេ​យ្យ ហើយ​មិន​ស្ថិតនៅក្រោម​សម្ពាធ​របស់​បរទេស​ណា​មួយ​ឡើយ ៕

*​រដ្ឋមន្ត្រី​បរិស្ថាន​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំនួញ​សត្វព្រៃ​ខុសច្បាប់​

​ជាថ្មី​ម្តងទៀត​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៃ​ប្រទេស​កម្ពុជា សាយ​សំ​អាល់​បាន​អះអាង​យ៉ាង​ម៉ឹម​ម៉ាត់​ថា​កម្ពុជា​បាន​តាំងចិត្ត​ខ្ពស់ ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​កម្ពុជា​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​គឺ​ត្រៀមខ្លួន​ក្នុងការ​សហការ​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ប្រទេស​ទាំងអស់​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុស ច្បាប់​» ៕

*​គ​.​ជ​.​ប ចាប់ផ្ដើម​បើក​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត រយៈពេល​១៨​ថ្ងៃ​

​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត​ឆ្នាំ​២០១៨ នៅតាម​ឃុំ​សង្កាត់​ទូទាំងប្រទេស​កម្ពុជា បានចាប់ផ្ដើម​ដំណើរការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​ពុំមាន​បញ្ហា​អ្វី​ធ្វើ​ឲ្យ​រាំងស្ទះ​ក្នុង​ដំណើរការ នៃ​ការចុះឈ្មោះ​នោះទេ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ទៅពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ នៅតាម​សាលាឃុំ​សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស ៕

*​រយៈពេល​៩​ខែ ចំណូល​ជាង​៨៥​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ចំនួន ៨៥,៥៧៩,៥២៣​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើតឡើង​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ នេះ​តាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ ។​

​របាយការណ៍​បញ្ជាក់ថា នៅ​រយៈពេល​៩​ខែ​ចាប់ពី​ខែមករា ដល់ក​ញ្ញា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​បរទេស​ចំនួន ១៩០១៥៦៩​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ កើនឡើង​៨.៤៧​ភាគរយ​។ ក្នុង​ចំនួន​ចំណូល ដែល​ទទួលបាន​ជាង​៨៥​លាន​ដុល្លារ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដក​ចំនួន​៣,៨០៣,១៣៨​ដុល្លារ ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា ៕

*​អ្នកស្រាវជ្រាវ​៖​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ថ្នាំជក់​នឹងរង​ការពិន័យ​ឆាប់ៗ​

​លោក ផាន់ ចាន់​ពៅ ប្រធាន​ដេ​ប៉ាត់​ម៉​ង់​ចិត្ត​វិទ្យា នៃ សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ អំពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ថ្នាំជក់ បាន​លើកឡើងថា តាំង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា ត្រូវ​បានចេញ​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ ២០១៥ មក ក្រុមហ៊ុន​ថ្នាំជក់​នានា បាន​ប្តួ​រ​យុទ្ធសាស្ត្រ ពី​ការផ្សព្វផ្សាយ​ថ្នាំជក់​ដោយផ្ទាល់ ទៅជា​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នកលក់ និង ដល់​អ្នកប្រើប្រាស់​វិញ​ម្តង ។​

​លោក ផាន់ ចាន់​ពៅ ថ្លែង​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​ស្តីពី​ការលើកទឹកចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការលក់​បារី និង ការផ្សាយពាណិជ្ជកម្ម​ថ្នាំជក់ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិការ​កម្ពុជា​-​កូរ៉េ ហៅ​កាត់​ថា CKCC កាលពី​ព្រឹក​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨ ៕

*​អាជ្ញាធរខេត្ត​កោះកុង​គ្រោង​ផ្អាក​ចរាចរណ៍​រថយន្ត​ធ្ងន់​ធំៗ​លើផ្លូវ​ជាតិ​លេខ​៤៨​ជា​បណ្តោះអាសន្ន​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង គ្រោង​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធំ​ធុន​ធ្ងន់​ដឹកទំនិញ​ទៅមក​លើផ្លូវ​ជាតិ​លេខ​៤៨ ដែល​កំពុង​រង​ផល​ខូចខាត​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទុក​លទ្ធភាព​ដល់​ក្រុមការងារ​ជំនាញ ជួសជុល​កែលម្អ​ឱ្យបាន​រឹងមាំ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​២​ស្តីពី​ការរៀបចំ​បុណ្យ​សមុទ្រ កាលពី​ថ្ងៃទី​៣០ កញ្ញា លោកស្រី មិថុនា ភូ​ថង អះអាងថា លោកស្រី​នឹង​សរសេរ​លិខិត​ជា​ផ្លូវការ​មួយ ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ​ទាំងអស់​ក្នុង​ខេត្តកោះកុង សុំ​ផ្អាក​សកម្មភាព​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤៨​ជា​បណ្តោះអាសន្ន ៕

*​ក្នុង​មួយថ្ងៃ​មាន​ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់​នាក់​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​ពេលនេះ​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាជន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ប្រមាណ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដែល​អាច​កាត់​កាត់បន្ថយ​ភាពក្រីក្រ​ផង​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​ជា​យ៉ាង​ដែល​មកដល់ពេលនេះ​យើង​មាន​រថយន្តក្រុង​ចំនួន​២៣៥​គ្រឿង ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១ តុលា ២០១៨ ក្នុង​ពិធី​បើកដាក់​អោយប្រើ​ប្រាស់​សាកល្បង​រថយន្តក្រុង​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​លើ​តម្រាយ​ផ្លូវ​រត់​ថ្មី របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង នៅលើ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ខណ្ឌ​ឬ​ស្សី​កែង​។​ចាប់ពី​ថ្ងៃទី​១​តុលា​នេះ​តទៅ រដ្ឋបាល​រាជធានី​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត​,​លើ​រថយន្ត​ចំនួន​៨០​គ្រឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ៕