សង្គ្រាម​ពាណិជ្ជកម្ម​របស់​ត្រាំ​ធ្វើឱ្យ​សេដ្ឋកិច្ច​អាម៉េរិក​ខាតបង់ ៧,៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨

263
ចែករម្លែក
  • 170
    Shares

​ការសិក្សា​មួយ​ដោយ​ក្រុម​សេដ្ឋវិទូ​នៅ​បណ្តា​សាកលវិទ្យាល័យ​ឈានមុខ​របស់​អាម៉េរិក​ដែល​បានចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​បង្ហាញថា សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ​បានធ្វើឱ្យ​សេដ្ឋកិច្ច​សហរដ្ឋអាម៉េរិក​ខាតបង់​ថវិកា​ចំនួន ៧,៨ ពាន់​លាន​ដុល្លារ​ គិត​ជា​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ ២០១៨​។​

​ក្រុម​អ្នកនិពន្ធ​ការសិក្សា​នេះ​បាន​និយាយថា ពួកគេ​បាន​វិភាគ​ពី​ផលប៉ះពាល់​រយៈពេល​ខ្លី​នៃ​សកម្មភាព​របស់លោក​ត្រាំ​​ និង​បាន​រកឃើញថា ​ការនាំ​ចូល​ពី​ប្រទេស​គោលដៅ​បាន​ធ្លាក់ចុះ ៣១,៥​ភាគរយ ខណៈដែល​ការនាំចេញ​របស់​សហរ​ដ្ឋ​អាម៉េរិក​បាន​ធ្លាក់ចុះ ១១ ភាគរយ​។ ពួកគេ​ក៏បាន​រកឃើញ​ផងដែរ​ថា​ការខាតបង់​ប្រចាំឆ្នាំ​នៃ​អ្នកប្រើប្រាស់​និង​អ្នក​ផលិត​ពី​ការចំណាយ​លើ​ការនាំ​ចូល​មាន​ចំនួន​សរុប ៦៨,៨ ពាន់​លាន​ដុល្លារ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា បន្ទាប់ពី​ជោគជ័យ​ចំពោះ​ចំណូល​ពន្ធ​ដ៏​ខ្ពស់​និង​ផលចំណេញ​ដល់​អ្នក​ផលិត​ក្នុងស្រុក​ពី​ការឡើង​ថ្លៃ​ផលិតផល ការបាត់បង់​ផ្នែក​សុខុមាលភាព​សរុប​គឺ ៧,៨ ពាន់​លាន​ដុល្លារ​អាម៉េរិក ឬ ០,០៤ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​”​។​

​ការសិក្សា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​សេដ្ឋវិទូ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​ បឺ​ខេ​លី សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី សាកលវិទ្យាល័យ​យែ​ល និង​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស (UCLA) និង​បានចេញ​ផ្សាយ​ដោយ​ការិយាល័យ​ជាតិ​ស្រាវជ្រាវ​សេដ្ឋកិច្ច​៕ ដោយ៖ កញ្ញាដាលីស/Ha

សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក​ត្រាំ​ធ្វើឱ្យ​សេដ្ឋកិច្ច​អាម៉េរិក​ខាតបង់ ៧,៨ ពាន់​លាន​ដុល្លារ