សង្គ្រាម​ព្រៃឈើ​ឈ្មួញ​បើក​បំ​បុក​រថយន្ត​មន្ត្រី​ព្រៃឈើ​នៅ​ស្ទឹងត្រែង​

232
ចែករម្លែក

ដោយ​:​សុខុម / ស្ទឹងត្រែង​: រថយន្ត​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ម្នាក់​ត្រូវ​រថយន្ត​ឈ្មួញ​ដឹកឈើ​បើករថយន្ត​បុក​។ ហេតុការណ៍​នោះ កើតឡើង​នៅក្បែរ​គល់ស្ពាន​សេកុង ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​យប់​មាន​រថយន្ត​ដឹកឈើ​កកោះ​តាម​រថយន្ត​សាំង​យ៉ុង​ប្រមាណ​ជា​៦​គ្រឿង ប្រុង​ដឹក​ចេញពី​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។ នៅវេលា​ទៀបភ្លឺ​ក្រុម​រថយន្ត​ដឹកឈើ​ក៏​ចាប់ផ្តើម​ដំណើរការ​តាម​ដងផ្លូវ តែ​ត្រូវ​សមត្ថកិច្ច​ចាំ​ចាប់​។ ពេល​រថយន្ត​ដឹកឈើ​មកដល់​ស្ពាន​សេកុង​ភ្លាម​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់ តែ​ត្រូវ​ឈ្មួញ​ឈើ​បើ​កបំ​បុក​រថយន្ត​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពីក្រោយ បណ្តាល​ឲ្យ​ខូច​កំពិត​គូថ​រថយន្ត​បា​ឡែ​ន​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយគ្រឿង​។ ចំណែក​រថយន្ត​ឈ្មួញ​ឈើ ក្រោយពី​បង្កហេតុ​ភ្លាម ក៏​បើករថយន្ត​រត់គេច​បា​ត់​អស់​៕ ល​