សង្គ្រាម​ស៊ី​រី​៖ មនុស្ស​ជាង​២២០ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​អត្តឃាត​

2766
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយថាយ៉ាងហោចណាស់មនុស្ស២២១នាក់បានស្លាប់និងមនុស្សចំនួន១៨០នាក់បានរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅប្រទេសស៊ីរីភាគនិរតីកាលពីថ្ងៃពុធទី២៥កក្កដា។

ការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់នេះ បានកើតឡើងនៅក្នុងនិងនៅក្រៅទីក្រុងSuweida ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ហើយក្រុមរដ្ឋអ៊ីស្លាម(ក្រុមISIS) បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនេះ។

ក្រោយមក កងទ័ពគាំទ្ររដ្ឋាភិបាល ត្រូវបានរាយការណ៍ បានវាយប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធនៃក្រុមISIS នៅភាគខាងកើតនៃទីក្រុងនេះ ។

រដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការមួយ កាលពីពេលថ្មីៗនេះដើម្បីវាយយកតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមដែលនៅសល់មកវិញនៅទូទាំង ភាគខាងត្បូងនៃប្រទេសនេះ ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី Observatory បាននិយាយថា មនុស្សចំនួន១២៧នាក់ក្នុងចំណោមអ្នកស្លាប់ចំនួន២២១នាក់នេះ ជាជនស៊ីវិល៕ដោយ៖សុខា/SN

ការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់នេះ បានកើតឡើងនៅក្នុងនិងនៅក្រៅទីក្រុងSuweida ដែលគ្រប់គ្រងដោយរដ្ឋាភិបាល កាលពីថ្ងៃពុធ