សង្គ្រោះបាន​​ខ្លះមក​វិញ​ករណី​ឆ្លង​ទុយោ​បង្ក​ឆេះ​ធុង​ហ្គាស​នៅផ្ទះ​មន្ត្រី​ប៉ូលិស​ម្នាក់​

225

(​ប៉ៃលិន​)៖​សមត្ថកិច្ច​បាន​សង្គ្រោះ​ទាន់​ករណី​ឆ្លង​ទុយោ​ចាប​ឆេះ​ធុង​ហ្គាស​នៅផ្ទះ​មន្ត្រី​កងកម្លាំង​នគរបាល​ម្នា​ក់នៅ​ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​បណ្តាលឱ្យ​មនុស្ស​រងរបួស​ស្រាល​ចំនួន​ម្នាក់​និង​ខូចខាត ទ្រព្យសម្បត្តិ​មួយចំនួន ។

​អគិ្គភ័យ​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង ០៧​និង​៤០​នាទី​ថ្ងៃទី​៤ ខែធ្នូ​ឆ្នាំ​២០១៧ ។​​ករណី​ផ្ទុះ​ធុង​ចង្ក្រានហ្គាស នៅ​ចំណុច​ផ្ទះ​លោក​វរសេនីយ៍ត្រី ហ៊ុយ ហិត មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ។​

អនុសេនីយ៍ទោ​វ៉ន​វាសនា​មន្ត្រីនគរបាល​ក្រុង​ប៉ៃ​លីន​ឱ្យដឹងថា​:​អគ្គីភ័យ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​ទុយោ​និង​ឆាបឆេះ​ធុង​ចង្ក្រានហ្គាស​។​វា​បង្ក​ឱ្យ​ម្ចាស់ផ្ទះ​ខាងលើ​រងរបួស​។​តែ​ករណីនេះ​ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ធ្វើ​ការបាញ់​ពន្លត់​បាន​ទាន់ពេលវេលា​ដែរ ទើប​មិន​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​៕S/​ដោយ :​ប​.​ជ៍យ​

សង្គ្រោះបាន​ខ្លះមក​វិញ​ករណី​ឆ្លង​ទុយោ​បង្ក​ឆេះ​ធុង​ហ្គាស​នៅផ្ទះ​មន្ត្រី​ប៉ូលិស​ម្នាក់​