សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់​ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ជណ្តើរយន្ត​អគារ​កម្ពស់​១៨​ជាន់​នៅ​ក្រុង​ប៉ោយប៉ែត​

842
ចែករម្លែក
  • 914
    Shares

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កងកម្លាំង​និង​អ្នក​ជួយ​បាន​សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់​តែមាន​របួស​របួសស្រាល​៦​នាក់​ពី​ក្នុង​ឧបទ្ទវហេតុ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ជណ្តើរយន្ត​នៃ​អគារ​ស្នាក់នៅ​ដ៏​ធំ​កម្ពស់​១៨​ជាន់​។​ក្នុង​ប្លុក​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​(Golden Crown Casino) របស់លោក​ឧកញ៉ា​កុក អាន ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​នា​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​កាលពី​ម៉ោង​៩​យប់​ចំ​ថ្ងៃ​៧​ខែមករា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍​ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​៨​មករា​ថា​:​ករណី​ទុស្សេ​ជណ្តើរយន្ត​ផ្នែក​ខាងក្រៅ​នៃ​អគារ​ខាងលើ​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យ៉ាងច្រើន​បាន​អន្តរាគមន៍​ជួយ​ពន្លត់​សង្គ្រោះ​។​

ក្នុងនោះ​លោក​ឧ​ត្ត​ម​ដេ​នី​យ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក៏បាន​ដឹកនាំ​កម្លាំង​រាប់រយ​នាក់​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ស្នងការដ្ឋាន​ពី​ក្រុង​ប៉ោយប៉ែត​និង​ពី​ស្រុក​នានា​ទៅ​បូករួម​នឹង​រថយន្ត​ពន្លត់​អគ្គិសនី​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ទាំងអស់​១០​គ្រឿង​និង​ប្រើ​បំពង់​ពន្លត់​ប្រមាណ​១០០​បំពង់​ពន្លត់ភ្លើង​ឆាបឆេះ​ដ៏​សន្ធោសន្ធៅ​នោះ​។​

​លោក​បន្តថា​:​ក្នុងនោះ​កម្លាំង​សន្តិសុខ​កាស៊ីណូ​ក​ន្លាំ​ង​នគរបាល​ធ្វើការ​ក្នុង​កាស៊ីណូ​បុគ្គលិក​សណ្ឋាគារ​និង​កម្លាំងចម្រុះ​បាន​ជួយ​សម្រួល​សង្គ្រោះ​ភ្ញៀវ​ខ្មែរ​ចិន​និង​ជនបរទេស​ផ្សេងទៀត​ស្នាក់​ក្នុង​អគារ​ខាងលើ​ប្រមាណ​១.០០០​នាក់ មក​តាម​ច្រកចេញ​(Exit Way) បាន​ដោយ​ជោគជ័យ​។​

ប៉ុន្តែ​មាន​បុគ្គលិក​ខ្មែរ​៥​នាក់​និង​ភ្ញៀវ​ជនជាតិ​ចិន​ម្នាក់​រងរបួស​ស្រាល​ដោយសារ​ពួគគេ​ជាប់គាំង​ក្នុង​ជណ្តើរយន្ត​ដែល​ឆ្លង​ចរន្តអគ្គិសនី​(​ទុស្សេ​)​នោះ​ហើយ​ហប់​ថប់ដង្ហើម​នឹង​ផ្សែងភ្លើង​ឈ្លក់​ផង​ពី​ការបាញ់ទឹក​ពន្លត់​ផង​។​ជនរងគ្រោះ​របួសស្រាល​ទាំងនោះ​បាន​នឹង​កំពុង​សង្គ្រោះ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោ​យ​ប៉ែត​។​

​លោក​ធិ​ន​ស៊ីន​ដេ​ត​បន្តថា​:​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នោះ​កម្លាំង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍​(​ពន្លត់​)​បាន​នៅ​ម្តុំ​ម៉ោង​១១​យប់​នា​យប់​ដដែល​នោះ​។​ចំណែក​ការខូចខាត​សម្ភារ​:​វិញ​គឺ​ចូ​ច​ខាត​ជណ្តើរយន្ត​ផ្នែក​ខាងក្រៅ​និង​សំណង់​នៃ​ផ្នែក​ពាក់ព័ន្ធ​នោះ មានតម្លៃ​រាប់ម៉ឺន​ដុល្លារ ៕S/

រូបថត​:​សង្គ្រោះ​ភ្ញៀវ​ជិត​១.០០០​នាក់​,​របួសស្រាល​៦​នាក់​ពី​ក្នុង​ឧ​ប​ទ្ទ​ហេតុ​ទុស្សេ​ជណ្តើរយន្ត​អគារ​កម្ពស់​១៨​ជាន់​នៃ​កា​សុ​ី​ណូ​ហ្គោល​ដិ​ន​ក្រោ​ន នា​ក្រុង​ប៉ោយប៉ែត​(​រូប​: ប​.​ជ័យ​)​