សង្ឃឹមថា​“​ស្ពាន​ក្នុង​សុបិន​” នឹង​អាច​សាងសង់​រួចរាល់​ក្នុងពេល​ឆាប់ៗ​

275
ចែករម្លែក
  • 1
    Share

បច្ចុប្បន្ន ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែលមាន​ទីតាំង​ស្ថិតនៅទី​ប្រសព្វ​គ្នា​រវាង​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងតែ​ដំណើរការ​សាង សង់ ។ គម្រោង​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ខែធ្នូ​ឆ្នាំ​២០១៧​ ដែល​នឹង​អាច​ផ្តល់ការងាយស្រួលដល់​ប្រជាជន​ខ្មែរ​ក្នុងការ​ធ្វើដំណើរពី​ភូមិភាគ​កណ្តាល​និង​ខាងជើង​ទៅកាន់​ភាគខាងកើត​នៃ​ប្រទេស​កម្ពុជា ។ ស្ពាន​ធំ​នេះ​បាន​ត្រូវ​ប្រជាជន​ខ្មែរ​វាយតម្លៃថា​ជា “​ស្ពាន​ក្នុង​សុបិន​” សម្រាប់ ការអភិវឌ្ឍ​នៃ​ភូមិភាគ​កណ្តាល​និងខាងជើង​ប្រទេស​កម្ពុជា ។​

​គម្រោង​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារនេះ​កំពុងដំណើរការ​សាងសង់​ដោយក្រុមហ៊ុន​ស្ថាបត្យកម្ម​ក្រុងសៀង​ហៃ ក្រោម​ការគាំទ្រ​ពី​ប្រាក់​ឥណទានអនុគ្រោះ​របស់​ប្រទេស​ចិន ។ គម្រោង​នេះ​មាន​ស្ពានធំ​និងផ្លូវថ្នល់​ដែល មាន​ប្រវែង​សរុប​៩,៨​គីឡូម៉ែត្រ ​ក្នុងនោះ​មាន​តួ​ស្ពាន ១.១៣១ ម៉ែត្រ ។​
​ ​
លោក​ចាំង ហួ​ម៉េង នាយកប្រតិបត្តិ​នៃ​គម្រោង​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ បាន​ប្រាប់​អ្នកកាសែត​ថា ទោះបីជា​រាជរដ្ឋាភិបាល​ឬ​សង្គម​ស៊ីវិលនៅ​ប្រទេស​កម្ពុជា​សុទ្ធតែ​សង្ឃឹមថា​ស្ពាន​ធំ​នេះ​នឹង​អាច​ត្រូវដាក់ឱ្យប្រើប្រាស់​ក្នុងពេល​ឆាប់ៗ ។ សព្វថ្ងៃ យើងកំពុងដំណើរការ​សាងសង់​ទាំង ២៤​ម៉ោង​។ បើ​ដំណើរ​ការសាងសង់បាន​រលូន​ ស្ពាន​ធំ​នេះ​នឹងត្រូវ​ដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០២០​។​
​ ​
តាម​ការណែនាំ​បានឱ្យដឹង​ថា បើ​ធ្វើដំណើរ​ពី​ខេត្តស្ទឹងត្រែងទៅ​ខេត្តកំពង់ចាម ដោយ​ឆ្លងទន្លេមេគង្គ​មាន​ស្ពាន​តែ ២​ខ្សែ តែ​ជួនកាល​ត្រូវធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ដើម្បីឆ្លងទន្លេ​តាម​ស្ពាន​ទាំងពីរ​ខ្សែ ។ ដូច្នេះ ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ​នឹង​អាច ផ្តល់​ការងាយស្រួល​ដល់​ប្រជាជនខ្មែរ​ក្នុង​ការធ្វើដំណើរ​ទៅមករ​វាងខេត្ត​ទាំងពីរ និង​មាន​សារសំខាន់​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​តំបន់កណ្តាល និង​ខាងជើង​នៃ​ប្រទេស​កម្ពុជា ។​

​លោក ស៊ីន​គួ​សួន អគ្គនាយករង នៃ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ក្រុង សៀង​-​ហៃ​សាខា​កម្ពុជា​បានបញ្ជាក់ថា តាំងពី ឆ្នាំ​២០០៤​មក​ក្រុមហ៊ុន​យើងខ្ញុំ​បានទទួលបន្ទុក​អនុវត្តន៍​គម្រោង​ចំនួន ២១​នៅ​ប្រទេស​កម្ពុជា​ដែលបាន​សាងសង់​ផ្លូវថ្នល់​១.៧៥៨ គីឡូម៉ែត្រ និងស្ពាន​ធំ ៦​ខ្សែ ដែលមាន​ប្រវែង​សរុប ៦.៧៧៩ ម៉ែត្រ ។ យើង​បាន​ចំណាយពេល​ច្រើន និង​ខិតខំ​អស់ពី​សមត្ថភាពក្នុងការ​កំណត់​ផែនការ​និង​អនុវត្តន៍ គម្រោង​នីមួយៗ​ដើម្បី​ធានា​ឱ្យ​គម្រោង​ទាំងអស់​អាច​ក្លាយជាគម្រោង​គំរូ នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ រវាង​ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា ។​
​ ​
សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុ​ជាមានប្រសាសន៍ថា ប្រទេស​ចិន​បានផ្តល់ជំនួយ​ឧបត្ថម្ភ​ជាក់ស្តែង​ដល់​កម្ពុជា ហើយ​បានទទួល​លទ្ធផលជា​ផ្លែផ្កា គួរឱ្យកត់សម្គាល់ ។ លោក ប្រាក់ សុខុន​ឧបនាយករដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រីក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានផ្តល់បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ថា ស្ពាន​ទាំងអស់​សុទ្ធតែជា​និមិត្តសញ្ញានៃ​មិត្តភាព​កម្ពុជា​-​ចិន ។ ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង ប្រទេស​កម្ពុជា​និង​ចិន​រួមមាន​ក្របខ័ណ្ឌនៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​គំនិត ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” មុខជា​នឹង​អាចធ្វើឱ្យ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​ទាំងពីរ ទទួលបាននូវ​ការរីកចម្រើន​កាន់តែច្រើន ​ព្រមទាំង​រួមវិភាគទាន​ក្នុង​ការកសាង​សហគមន៍​រួម វាសនា​មនុស្សជាតិ ដែលមាន​ភាពរុងរឿង​ថ្កុំថ្កើង និង​ប្រកបដោយ​សុខដុមរមនា ៕ Ha

​ការដ្ឋាន​សាងសង់ ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​