ដោយ : សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនបាននៅចំណុចភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ ពឺកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន គឹមសន អាយុ៤០ឆ្នាំ អតីតចៅអធិការវត្តគីរីវង្សស្លែង រស់នៅភូមិឃុំខាងលើ។
ប្រភពដដែលបន្តថាកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានឈ្លោះគ្នាជាមួយអតីតសង្ឃមួយអង្គឈ្មោះ សុខ គន្ធា អាយុ៤៥ឆ្នាំ ដោយដណ្តើមកូនក្នុងពោះស្រីស្នេហ៍ហើយជនសង្ស័យបានទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យដាច់សសៃរដៃខាងស្តាំ ជើងខាងស្តាំ២កន្លែងនិងត្រគៀកខាងឆ្វេងរងរបួសធ្ងន់។
ក្រោយពីកើតហេតុជនសង្ស័យបានរត់គេចខ្លួនរហូតដល់ថ្ងៃទី១៥ ខែតុលា ទើបកម្លាំងជំនាញឃាត់ខ្លួនបាននិងបានបញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕B