សង្វៀន​ជល់​មាន់​នឹង​អាប៉ោង​នៅ​ភូមិ​ចំរើន​ផល​កំពុងបើក​ទទួលភ្ញៀវ​ដោយ​រលូន​ផ្គើន​អាជ្ញាធរ​ខណ្ឌមានជ័យ​

207
ចែករម្លែក

ដោយៈ​សាវ​រក្ស​/ភ្នំពេញ ៖ ទីតាំង​សង្វៀន​ជល់​មាន់​នឹង​អាប៉ោង​នៅ​ភូមិ​ចំរើន​ផល​២​សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ កំពុង​បើកទទួល​ក្រុម​អ្នកញៀន​ល្បែង​សុី​សងឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ឡើងវិញ​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​បង្ក​ការរំខាន​ក្នុង​ការរស់នៅ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច​ការ​ដែល​កើតមាន​ល្បែង​សុី​សង​នឹង​កើតមាន​អំពើ​ហឹ​ង្សា ចោរឆក់ លួច ប្លន់ នៅក្នុង​មូលដ្ឋាន​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ទីតាំង​ខាងលើ​បានលើកឡើង​កាលពី​ថ្ងៃទី​៣ ​ខែធ្នូ ​ឆ្នាំ​២០១៩​ថា ទីតាំង​សង្វៀន​ជល់​មាន់​នឹង​អាប៉ោង​ខាងលើនេះ​ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន​មួយរយៈ​កន្លងមក​ម្ចាស់​ទីតាំង​បាន​ផ្លាសប្ដូរ​កន្លែង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងចាស់​បើក​អោយ​អ្នកញៀន​ល្បែង​ជល់​មាន់​នឹង​អាប៉ោង​ចូល​លេង​យ៉ាង​រលូន​ឡើងវិញ សង្ស័យ​ម្ចាស់​ទីតាំង​សែន​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អស់ហើយ​ទើប​បើក​ដំណើរការបាន​ដោយ​រលូន​បែបនេះ​! ឬមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បារមី​ខ្សោយ​ជាង​ម្ចាស់​ទីតាំង​ទើប​មិន​ហ៊ាន​ចុះបង្ក្រាប​?​ឯណា​ទៅ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ឬ​មាន​នៅតែ​លើ​ស្លាក​នោះទេ​?

​គួររំលឹកថា កន្លងមក​សម្ដេច​ក្រឡា​ហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង មហា ផ្ទៃ​ដាក់បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ដែល ពាក់​ព​ន្ធ័​នៅក្រោម​ឱ​វ៉ាទ​ត្រូវតែ​បង្ក្រាប​រាល់​ល្បែង​សុី​សង​ខុសច្បាប់​គ្រប់​ប្រភេទ​មិនត្រូវ​មានការ​យោគយល់​ឡើយ​មិន​តែ ប៉ុណ្ណោះ​នៅពេល​ថ្មីៗ​នេះ​ទៀត​ឯកឧត្តម​ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់បាន​ប្ដេជ្ញា​និង ដាក់​បទ បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោក​អភិបាល និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤​ត្រូវតែ​ទប់ស្កាត់ និង បង្ក្រាប​ល្បែង​ស៊ី សង​គ្រប់​ប្រភេទ​ដូចគ្នា​ផងដែរ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​៩ ចំណុច​ជូន​ប្រជាពលរដ្ឋ។​

​ប្រជាពលរដ្ឋ​រស់​ក្បែរ​ទីតាំង​ខាងលើ​សំណូមពរ លោក ពេជ្រ កែ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​និង​លោក​ម៉េង​វិមាន​តារា​អធិការ​ខណ្ឌមានជ័យ​មេត្តា​ចុះ​ត្រួតពិនិត្យ​នឹង​ចាត់វិធានការ​ក្ដៅ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​នឹង​អាប៉ោង​ខាងលើនេះ​ផង ដើម្បី​ធានា​សុខ​សុ​វត្ថ​ភាព​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​សង្គម​៕​B/