សង្វៀន TV5 លើក​ទៅ​ព្រែកកំពឹស​វិញ​ហើយ​

847
ចែករម្លែក

(​ភ្នំពេញ​): បន្ទាប់ពី​បញ្ចប់​ការប្រកួត​ពានរង្វាន់​នោះ សង្វៀន TV5 បាន​ផ្អាក​ការប្រកួត​ចំនួន​២​សប្ដាហ៍​ហើយ នៅ​ថ្ងៃទី​២​កញ្ញា​នេះ សង្វៀន​នេះ​បាន​បើក​ឡើងវិញ តែបើ​នៅ​សង្កាត់​ព្រែកកំពឹស​ខ័​ណ្ឌ​ដង្កោ​។​

​ជាមួយនឹង​ការប្ដូរ​ទីតាំង​ថ្មី​នេះ សង្វៀន​នេះ​បានរៀបចំ​ឲ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​។ អ្នក​ប្រដាល់ យុគ យក្ស​ផ្លែ របស់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លុក ចំប៉ា​ឆ័យ (Luk Champachhai) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ខាង​ផ្គូរ​ផ្គង​នោះ​ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ចំនួន​មួយ​លើក​រួចមកហើយ​នៅឯ​តំបន់​ជាយដែន ដែល​ការប្រកួត​កាលនោះ លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​។ នេះ​ជា​ជំនួប​លើក​ទី​២ របស់​ពួកគេ ដែល​ពួកគេ​សុទ្ធតែ​ប្ដេជ្ញា​ថា នឹង​ត្រូវតែ​យកឈ្នះ​ឲ្យ​ខាងតែបាន​ដូចគ្នា​។​

​យក្ស​ផ្លែ ចិត្តធំ​ណាស់​ទោះបី​កម្លាំង​គេ​ឆាប់​ស្រុតចុះ​ក៏ពិតមែន​។ ចាំមើល​លើក​នេះ ការប្រកួត​មាន​លទ្ធផល​ឬក៏​គ្មាន​ដូច​លើក​មុន​។​

​រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា គឺ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ សុទ្ធតែ​ឆាប់​អស់​សាំង​ដូចគ្នា​។ គេ​ជឿថា អ្នក​ប្រដាល់​ទាំង​២​រូបនេះ អាច​ប្រកួត​គ្នា​មិនបាន ៥​ទឹក​ឡើយ​ច្បាស់​ជាមាន​ម្នាក់​សន្លប់​ជាមិនខាន​នោះទេ​។ ពួកគេ​សុទ្ធតែ​មានលទ្ធភាព​ផ្ដួល​គូប្រកួត​ដូចគ្នា​គ្រាន់តែ វណ្ណៈ អាច​សន្លប់​ដោយសារ​ស្នៀត​ទាត់​របស់ សោ​ភ័​ណ្ឌ ឯ សោ​ភ័​ណ្ឌ អាច​សន្លប់​ដោយសារ​កែង​វណ្ណៈ​។ នរណា​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត​នេះ​?

​អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អ៊ុំ កំសត់ របស់​ក្លិប​ព្រៃទទឹង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។​

​សម្រាប់​គូ​នេះ ទោះបី កំសត់ ជា​អ្នក​ប្រដាល់​ដែល​មិនអាច​មើលស្រាល​បាន​ក៏ពិតមែន តែ​គេ​ជឿថា វ​ណ្ណេ​ត មានឱកាស​ដើម្បី​ឈ្នះ​ច្រើនជាង​។​

​យ៉ុ​ន សា​រ័ត្ន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ លី តឿន ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេង កំសត់ របស់​ក្លិប​គី​សែ​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕L ដោយ​: រ៉ូ​ហ្សា​