សង្សារ​មួយគូ​ត្រូវបាន​ជន​សង្ស័យ​ឆក់​កា​បូ​ប​បានសម្រេច​នៅ​ខណ្ឌចំការមន

505
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ព្រូស​មួយគ្រឿង​ដឹក​នារី​រូប​ស្រស់​ដែលជា​សង្សារ​ចូល​ច្រៀង​ខារ៉ាអូខេ តែ​ខណៈពេល​ចុះ​ពីលើ​រថយន្ត​មិនបាន​ប្រុងប្រយ័ត្ន ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿងមក​ឆក់​កាបូបស្ពាយ​ពី​នារី​ជា​សង្សារ បណ្ដាល​ឲ្យ​ដួល​ដាច់​ផ្ងារ របួស​រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច រួច​យក​កាបូប​ជិះ​គេចខ្លួន​បាត់ស្រមោល ។

​ហេតុការណ៍​នេះ​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​១២​និង​០២​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ចំណុចមុខអូ​រ៉េ​ន ខារ៉ាអូខេ គ្រួសារ ផ្ទះ​លេខ​១៩៥ AB ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​សម្ភារបាត់បង់ រួមមាន​ កាបូបស្ពាយពណ៌​លឿង១, ទូរស័ព្ទOppo ស៊េរី​ថ្មី១​គ្រឿង , សោម៉ូតូ១, កាតឥណទានផ្សេងៗ និង​លុយ​ខ្មែរ​ចំនួនជិត​៤០​ម៉ឺន​រៀល។

​នៅ​មុនពេល​កើតហេតុ បេីតាម​សម្ដី​ម្ចាស់​រថយន្ត​មានឈ្មោះ អ៉ី លាង​ប៊ូ អាយុ​៣០​ឆ្នាំ​​ ជាងមុខរបរ​លក់ដូរ និង​នារី​រូប​ស្រស់​ម្ចាស់​កាបូប​មានឈ្មោះ ស្រី​នាង អាយុ​២៥​ឆ្នាំ បាន​បើ​រថយន្តមួយគ្រឿង ម៉ាក​ព្រូស (TOYOTA PRIUS) ព​ណ៌ស (​មិន​ស្គាល់​ផ្លាក​លេខ​) ដឹក​នារី​ម្នាក់​រូប​ស្រស់​សោភា​ម្នាក់ដែលជា​សង្សារ​របស់ខ្លួន បំណង​ចូល​ច្រៀងខារ៉ាអូខេ កន្លែងកើតហេតុខាង​លេី។ លុះ​ពេលមកដល់​រូបគាត់​បាន​បើករថយន្ត​ឡេី​ង​លេី​ចិ​ញ្ចេី​ម​ផ្លូវ ដេី​ម្បី​ចត​រថយន្ត​ហេ ី​យ​ចូលទៅ​ច្រៀង​ជាមួយ​សង្សារ​របស់ខ្លួន។ តែ​ខណៈពេលដែល​ចត​រថយន្ត គាត់​មិនទាន់បាន​ចុះ​ពី​រថយន្ត​ទេ តែ​សង្សារ​របស់ខ្លួន​បាន​បេី​ក ្វារ​ចុះ​ពី​រថយន្ត រួច​ដេី​រ​បានប៉ុន្មាន​ជំហាន ដោយ​មិនបាន​ប្រុងប្រយ័ត្ន ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយគ្រឿង ឌុប​គ្នា​ធ្វើដំណើរ​តាមផ្លូវ​១០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿនបានមក​ធ្វេី​សកម្មភាពឆក់​កាបូបស្ពាយ​ពី​នារី​រូប​ស្រស់​ដែលជា​សង្សារពី​ដៃ​ខាងឆ្វេង បណ្ដាលឱ្យ​នារី​រងគ្រោះ​ដួល​ដាច់​ផ្ងារ របួស​រលាត់​ដៃ​រលាត់​ជើង​បន្តិចបន្តួច ហេី​យ​ជនសង្ស័យ​បាននាំគ្នា​ជិះរ​ត់ទៅ​តាមផ្លូវ​ម៉ៅ​សេទុង ឆ្ពោះទៅកាន់​​ស្តុ​ប​បូកគោគេចខ្លួន​បាត់ស្រមោលតែម្ដង​។

​ភ្លាមៗ​នោះ​គាត់​បានមក​លេី​កសង្សារ​របស់ខ្លួន ​រួច​ឡេី​ង​បេី​ក​រថយន្តតាមរក​មេី​ល​ដែរ និង​រាយការណ៍​ឲ្យសមត្ថកិច្ច​ណា​បាន​ឃេី​ញជនសង្ស័យមាន​ភិនភាគ​ដូចខាងលើ ជួយ​ស្ទាក់​និង​ឃាត់​ផង ហេី​យ​បំណង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដែរ តែ​រក​ប៉ុស្តិ៍​មិន​ឃេី​ញ តែ​បាន​បងប្អូន​អ្នកយកព័ត៌មានយេី​ង​ជួយ​ជូនទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍រដ្ឋបាលបឹងត្របែក​ផងដែរ​។

​ក្រោយកើត​​ហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មានជូនទៅដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉ុស្តិ៍រដ្ឋបាល បឹងត្របែក ដេី​ម្បីឲ្យ​សមត្ថកិច្ច​ធ្វេី​ការស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវ​ច្បាប់ជូន​ពួកគាត់​ផង៕​B/Ha