សង្សារ​របស់​រ៉ូ​ណា​ល់​ដូ នាង​ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ស្លៀកពាក់​ឈុត​រ៉ូ​ប​វាល​ស្មា​ឥត​ខ្សែ នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វេ​នី​ស​

1277
ចែករម្លែក

​នាង​គឺជា​មិត្តស្រី​បង្ហាញ​ម៉ូត​ដ៏​អស្ចារ្យ​របស់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​។ ហើយ​ក្រសែភ្នែក​មនុស្ស​គ្រប់គ្នា​បាន​ត្របាញ់​មកលើ​នាង​ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ខណៈដែល​នាង​បង្ហាញខ្លួន​ក្នុង​ឈុត​ដ៏​ទាក់ទាញ​នៅ​ពិធី​បើក​មហោស្រព​ភាពយន្ត​ទីក្រុង​វេ​នី​ស​លើក​ទី ៧៥ កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា​។

​តារា​បង្ហាញ​ម៉ូត​អាយុ ២៤ ឆ្នាំ​រូបនេះ​បានបង្ហាញ​ក្លែប​សុដន់​មូល​ក្បំ​របស់​នាង​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​វាល​ស្មា​ឥត​ខ្សែ ដែលមាន​ឈុត​ក្នុង​ពណ៌​ខ្មៅ​រឹប​ដល់​ចង្កេះអង្ក្រង​របស់​នាង​។

​ម្តាយកូន​១​រូបនេះ​បាន​បន្ថែម​កម្ពស់​របស់​នាង​ជាមួយ​ស្បែកជើងកែងចោត​លាត​មួយគូ​។ ឈុត​សម្លៀកបំពាក់​បែប​ក្លា​ស៊ី​ក​របស់​នាង​ត្រូវបាន​ជំ​រុញឱ្យ​ស្រស់ស្អាត​បន្ថែម​មួយកម្រិត​ទៀត​ជាមួយ​ការ​លាប​ក្រែ​ម​បបូរមាត់​ពណ៌​ផ្កាកូឡាប​។

​នាង​បាន​ពាក់ចិញ្ចៀន​ភ្លឺ​ចែងចាំង​របស់​នាង​លើ​ម្រាមដៃ​រៀបការ ដែល​បង្កឱ្យមាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការភ្ជាប់​ពាក្យ​លើកដំបូង​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៧​។

​ច​ច​ជី​ណា បាន​ស្វាគមន៍​កូន​ទី​៤​របស់​រ៉ូ​ណា​ល់​ដូ ឈ្មោះ អា​ឡា​ណា ម៉ា​ទីណា កាលពី​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៧​។ នោះ​ជា​កូនបង្កើត​លើកដំបូង​របស់​នាង​ច​ច​ជី​ណា​។

​គូស្នេហ៍​នេះ​ក៏​ជា​ឪពុកម្តាយ​របស់​កូនភ្លោះ​អាយុ ១៤ ខែ​ឈ្មោះ អ៊ី​វ៉ា ម៉ា​រី​យ៉ា និង ម៉ា​តេ​អូ ផងដែរ ដែល​កើត​តាមរយៈ​អ្នក​ពពោះ​ជំនួស ក៏ដូចជា​កូនប្រុស​ច្បង​ឈ្មោះ គ្រី​ស្ទា​ណូ ជូ​នៀ អាយុ ៨ ឆ្នាំ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ចូលរួម​ពិធី​បើក​មហោស្រព​ភាពយន្ត​ទីក្រុង​វេ​នី​ស​លើក​ទី ៧៥ កាលពី​ថ្ងៃ​ពុធ​ទី​២៩​សីហា