សង្សា​រ៉ូ​ណា​ល់​ដូ​គាស់កកាយ​ជា​លើកដំបូង​នូវ​ភាពស្និទ្ធស្នាល​លម្អិត​របស់​នាង​ជាមួយ​និមិត្តរូប​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់​

371
ចែករម្លែក

​គ្រី​ស្ទា​ណូ​រ៉ូ​ណា​ល់​ដូ និង​មិត្តស្រី​ឈ្មោះ ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស បាន​ឆ្លងកាត់​ឆ្នាំ​ដ៏​លំបាក​ជាមួយគ្នា រួមទាំង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ផ្លូវភេទ​ប្រឆាំងនឹង​រ៉ូ​ណា​ល់​ដូណ​។ ទោះយ៉ាងណា អ្នក​ទាំង​ពីរបាន​រួច​ផុតពី​សេចក្តី​លំបាក​នេះ ជាមួយ​និមិត្តរូប​បាល់ទាត់​រូបនេះ​នៅតែ​រក្សាបាន​នូវ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម ដែល​រកចំណូលបាន​យ៉ាងច្រើន​ដដែល​។​

​តារា​បង្ហាញ​ម៉ូត ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស បានគាស់​កកាយ​ជា​លើកដំបូង​អំពី​ស្នេហា​របស់​នាង​ចំពោះ​កីឡាបាល់ទាត់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​កាសែត The Sun កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា ដោយ​ចែករំលែក​នូវ​ចំណុច​ស្និទ្ធស្នាល​មួយចំនួន​នៃ​របៀប​ដែល​នាង​បាន​ឆក់យក​បេះដូង​តារាបាល់ទាត់​របស់​ក្រុម Juventus រូបនេះ​។​

​ច​ច​ជី​ណា ដែល​រូបថត​ម៉ូ​ឌែ​ល​របស់​នាង​សម្រាប់​ក្រុមហ៊ុន​លក់​ឈុត​ខោអាវ​ទ្រនាប់ Yamamay បាន​ជួយ​នាង​ល្បីឈ្មោះ​រឹតតែ​ខ្លាំង​នោះ បាន​និយាយថា “​ការធ្វើជា​ដៃគូ​របស់​នរណាម្នាក់​ដែល​ល្បីល្បាញ​ខ្លាំង​គឺ​មិន​ងាយស្រួល​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹងមិន​ផ្លាស់ប្តូរ​វា​ដើម្បី​ពិភពលោក​ទេ​។ យើង​រឹងមាំ​ទាំងអស់គ្នា ហើយ​មានការ​កោតសរសើរ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ការ​ល្បួង​យក​បេះដូង​របស់គាត់ និង ការ​មាន​ក្តី​សុបិន​គឺជា​រឿង​សំខាន់​ណាស់​។ ខ្ញុំ​តែងតែ​គេង​ទាំង​ស្លៀកពាក់​ខោអាវ​ទ្រនាប់ ហើយ​ខ្ញុំ​ចូលចិត្ត​ខោអាវ​ទ្រនាប់​សិច​ស៊ី​”​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ២៥ ឆ្នាំ​មកពី​អេ​ស្ប៉ា​ញ​រូបនេះ​បន្តទៀតថា “​វា​មាន​ផាសុកភាព សិច​ស៊ី និង​រ៉ូ​មែន​ទិ​ក​។ វា​មាន​អ្វីៗ​គ្រប់យ៉ាង ហើយ​វា​នឹងធ្វើ​ឱ្យ​បុរស​របស់​អ្នក​សប្បាយចិត្ត​ផងដែរ​”​។​

​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅ​ប្រទេស​អេស្បាញ​ក្នុង​ឆ្នាំ ២០១៦ នៅពេលដែល​កីឡាករ​រ៉ូ​ណា​ល់​ដូរ​ក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ជាមួយ​ក្រុម Real Madrid ដោយ​ទទួលបាន​ងារ​ថា “Galacticos ដ៏​អស្ចារ្យ​” របស់​ក្រុម​។​

​វា​ជាការ​ស្រឡាញ់​របស់​អតីត​កីឡាករ Manchester United រូបនេះ​ចំពោះ​វិស័យ​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ ទើបបាន​នាំ​គាត់​ឱ្យ​ជួប​តារា​បង្ហាញ​ម៉ូត​ច​ច​ជី​ណា​។​

​ច​ច​ជី​ណា​បាន​រំលឹកថា “​ការជួបគ្នា​លើកដំបូង​របស់​យើង​គឺ​នៅ​ហាង Gucci កន្លែង​ដែល​ខ្ញុំ​ធ្វើការ​ជា​ជំនួយការ​ផ្នែក​លក់​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក យើង​បាន​ជួបគ្នា​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​របស់​យីហោ​សម្លៀកបំពាក់​មួយ​ផ្សេងទៀត​។ នៅ​គ្រានោះ​ហើយ​ដែល​យើង​អាច​និយាយ​គ្នា​នៅក្នុង​បរិយាកាស​រីករាយ នៅ​ខាងក្រៅ​បរិយាកាស​ការងារ​រប​ស់​ខ្ញុំ​។ វា​ជា​ស្នេហា​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​សម្រាប់​យើង​ទាំងពីរ​”​។​

​ច​ច​ជី​ណា​ផ្តល់កំណើត​ដល់​កូនស្រី​ឈ្មោះ​អា​ឡា​ណា​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន គឺ​តែ​៥​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​កូនភ្លោះ​ឈ្មោះ​អ៊ី​វ៉ា​និង​ម៉ា​តេ​អូ​របស់​រ៉ូ​ណា​ល់​ដូ​អាយុ​៣៤​ឆ្នាំ​បានប្រសូត​តាមរយៈ​ម្តាយ​ពពោះ​ជំនួស​។ តារាបាល់ទាត់​រូបនេះ​ក៏មាន​កូនប្រុស​ឈ្មោះ​រ៉ូ​ណា​ល់​ដូ ជេ​អា អាយុ​៩​ឆ្នាំ​មក​ផងដែរ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​ជនជាតិ​អាម៉េរិក​មិន​ស្គាល់ឈ្មោះ​ម្នាក់​៕ ដោយ៖ កញ្ញាដាលីស

នាង​ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស សង្សា​របស់​រ៉ូ​ណា​ល់​ដូ