សង្ស័យរឿងប្រច័ណ្ឌធ្វើឲ្យយុវជន​​ម្នាក់​រឹតក សម្លាប់សង្សាររួចយកកូន​កាំបិត អារ.កសម្លាប់ខ្លួនតាក្រោយ ​តែត្រូវគេជួយសង្គ្រោះទាន់​

182
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ សង្ស័យរឿងប្រច័ណ្ឌដែលធ្វើឲ្យបុរសម្នាក់លង់ស្នេហ៍ ស្ត្រីមេម៉ាយ មិនទាន់លែងលះប្តីដើមដាច់ស្រាច់ ចេះតែកើតចិត្តស្រលាញ់កាន់តែខ្លាំងបាត់មុខមិនបាន មកជួបចេញចូលបន្ទប់ញឹកញាប់។ លុះនៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ស្រាប់តែមានការភ្ញាក់ផ្អើល ថាមានករណី សម្លាប់មនុស្សនៅបន្ទប់លេខ៧ ដែលជាបន្ទប់របស់នារីរងគ្រោះ ការភ្ញាក់ផ្អើលនេះ បន្ទាប់ពីប្អូនស្រីជីដូនមួយ បាត់មិនទាន់ឃើញទៅធ្វើការ ក៏ប្អូនស្រីជីដូនមួយ រត់មកដល់បន្ទប់ ចាក់គន្លឹះខាងក្នុង ហៅមិនព្រមបើក ទើបស្រែកអោយអ្នកជិតខាង ជួយក៏មានបុរសម្នាក់យកកំណាត់ឈើមកបុកជម្លោះទ្វារ ឃើញបុរសនិងនារីដេកក្នុងថ្លុកឈាមទើបសាច់ញាតិខាងនារីរងគ្រោះ ដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានឲ្យដឹងថាឃាតករមានឈ្មោះ ហ៊យ ផល្លា ហៅតាចេក ហៅប្រុសស្វិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់បន្ទប់ជួលជាមួយជនរងគ្រោះ និងមានស្រុកកំណេីតនៅឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ចំណែកឯនារីរងគ្រោះឈ្មោះ សុខ ស៉ឹម ហៅអាពៅ ភេទស្រី អាយុ ជាង ២០ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណេីតភូមិឧត្តម ឃុំឧត្តម ស្រុកពាមជរ ខេត្តព្រៃវែង។

បើតាមសាក្សីនៅក្បែងកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកេីតហេតុ គឺជនរងគ្រោះ និងប្អូនស្រីជីដូនមួយ ព្រមទាំងជនដៃដល់ជាសង្សារ បានស្នាក់នៅក្នុងបន្ទប់ជួលលេខ៧ ជាមួយគ្នា ដោយជនដៃដល់បានឡើងមកបើកលុយ តាំងពីថ្ងៃអាទិត្យថ្ងៃទី២ មកម្លេះ ក្រោយឈប់ធ្វើការរោងចក្រជាមួយនារីរងគ្រោះមួយរយៈ លុះដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក ប្អូនស្រីជីដូនមួយរបស់នារីរងគ្រោះបានចេញទៅធ្វេីការ មុន លុះទៅដល់រោងចក្រមួយសន្ទុះ នៅមិនទាន់ឃើញបងស្រីខ្លួនមកដល់កន្លែងធ្វើការ ជាហេតុធ្វើអោយប្អូនជីដូនមួយ មានការងើងឆ្ងល់ ក៏ខលទូរស័ព្ទ ចូលតែគ្មានអ្នកលើក កាន់តែដាក់ការសង្ស័យ ទើបសុំខាងរោងចក្រចេញមកមើល ដល់បន្ទប់ តែបន្ទប់បានចាក់គន្លឹះពីក្នុង ភ្លាមៗនោះ ប្អូនស្រីជីដូនមួយ ក៏បានស្រែកហៅអ្នកជិតខាង ឲ្យជួយ រួចក៏មានបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប ដែលរស់នៅជិតខាងគ្នា ក៏បានទាញឈេីមួយដុំ ដេីម្បីមកវាយទ្វារបន្ទប់ជួលខាងលេី ស្រាប់តែពេលនោះ ក៏ឃេីញជនរងគ្រោះដេក នៅក្បែរជនសង្ស័យ ដោយឃេីញជនសង្ស័យខាងលេីបានអារកសម្លាប់ខ្លួនឯង ។

ក្រោយមក ជនរងគ្រោះខាងលេី ត្រូវក្រុមគ្រួសារយកតាមម៉ូតូរឺម៉កកង់ ៣ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលនារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ចំណែកឯជនសង្ស័យខាងលេី ក៏បានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រដូចគ្នា តែដោយស្ថានភាពរបស់ជនសង្ស័យធ្ងន់ធ្ងរពេក ស្ថិតការសង្គ្រោះនៅឡើង បើតាមការបញ្ជាក់ពីសមត្ថកិច្ច។

បើតាមប្រភពពីអ្នកជិតខាងខ្លះបានឲ្យដឹងថា កន្លងមកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគេក៏ធ្លាប់ឮពួកគេឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីដែរ ហើយនៅថ្ងៃកើតកាលពីព្រលប់ក៏គេបានឮឈ្លោះគ្នាដូចសព្វដង ហើយក៏ស្ងាត់មាត់ទៅ លុះព្រឹកឡើងមិនឃើញពួកគេក្រោកទៅធ្វើការ នៅពេលបងស្រីរបស់ជនរងគ្រោះមកហៅទ្វារទើបដឹងថាអ្នកទាំងពីរមានរឿងធ្ងន់ធ្ងរបែបនេះតែម្ដង ។ ពេលនេះ ប៉ូលិសមូលដ្ឋានកំពុងតែពិនិត្យកន្លែងកើតហេតុនិងធ្វើការសួរសាក្សីដើម្បីធ្វើកំណត់ហេតុ ។

បច្ចុប្បន្នសពរបស់នារីរងគ្រោះខាងលេី ត្រូវសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារ ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។ រីឯជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចអង្គុយយាមនៅមន្ទីរពេទ្យផងដែរ៕B/