សង្ស័យ​ជា​បន​ល្បែង​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​ក្រៅ​កា​សី​ណូ​នៅ​ក្រុង​ប៉ោយប៉ែត

890
ចែករម្លែក
  • 1
    Share

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : សង្ស័យ​ជា​បន​ល្បែង​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក​ហាង​កាហ្វេ​ប​បែប​ទាន់ សម័យ​ឈ្មោះ​ក្លឹប​កាហ្វេ​(Coffee Club) ស្ថិតនៅ​ខាងក្រៅ​ប្លុក​បរិវេណ​ប្លុក​កា​សី​ុ​ណូ​ទាំង​ភ្ញៀវ​បរទេស​លេង ទាំង​ភ្ញៀវ​ពលរដ្ឋ​កម្ពុជា​លេង បាន​បើក​ដំណើរការ​ជិត​៣​សប្តាហ៍​មកហើយ​នៅ​ភូមិ​បាលី​លេ​យ្យ​១​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

ពលរដ្ឋ​និង​មន្ត្រី​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ​ដែល​និយាយ​ក្នុង​លក្ខ​ខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៩​ខែកញ្ញា​ថា  ការសង្ស័យថា​ជា​បទ​ល្បែង​ខុសច្បាប់​នោះ​មកពី​រូបភាព​និង​ទម្រង់​នៃ​ការលេង​ល្បែង​ដែល​គេ​តែង​លេង​ក្នុង​មូលដ្ឋាន​បែបនេះ កន្លងមក​តែងតែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប ហើយ​មិនដែល​ឃើញ​អាជ្ញាធរ​ណា​អនុ​​ញ្ញាតិ​ច្បាប់ឲ្យ​ទេ គឺមាន​តែ​លួ​ចលា​ក់​លេង​និង​ជ្រក​ក្រោម​ក្រោម​ស្លាក​ហាង​នេះ ហាង​នោះ ។ ពោលគឺ​បើជា​បន​ល្បែង​ស្របច្បាប់​មែន ម្ចាស់​មិន​ទៅ​ខ្លាច​អី​នឹង​លើក​ស្លាក​យីហោ​ដូច​បន​ល្បែង​ដូចជា​កា​សិ​ណូ​ធំ​ទាំង​៩ សម្រាប់​ជនបរទេស​លេង​និង​កា​ស៊ីណូ​ជាង​១០​កន្លែង​ទៀត​ សម្រាប់​ទាំង​ជនបរទេស ទាំង​ពលរដ្ឋ​កម្ពុជា​ចូល​លេង​នៅ​ក្រុង​ប៉ោយប៉ែត​នោះទេ​។​

នោះ​គឺ​រូបភាព​និង​ទម្រង់​ល្បែង​ស៊ីសង​ជ្រក​ក្រោម​ស្លាក​ហាង​ក​ហ្វេ​មានដូចជា​បៀរ​សាប់​សាម អូ​សសិ​ទឹក កង់​យឺត អាប៉ោង ជាដើម ។ វា​មិន​ដូច​ប្រភេទ​ល្បែង​ដែល​លេង​ក្នុងកា​ស៊ី​ណូ​ឡើយ​។​

ប្រភព​ព័ត៌​មាននិយាយ​បន្តថា  ចំពោះ​សមាសភាព​អ្នក​ចូល​ផឹក​កាហ្វេ​ជា​លេស​រួច​លេងល្បែង​ស៊ី​សង​នៅ​ទីនោះ​រួមមាន ម​ន្ត្រី​និង​មេប៉ូលីស ប៉េ​អឹ​ម ឈ្មួញរ​កស៊ី​ដឹកអចលវត្ថុ​ធំៗ​នៅ​ប៉ោយប៉ែត​និង​មកពី​ក្រៅ​ក្រុង ខេត្ត​ដែល​ទទួល​ការណែនាំ​អោយ​ស្គាល់​ថា​ជា​បន​ល្បែង ។​

ប៉ុន្តែ​វរសេនីយ៍ លោក ជូ ពុន មេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ ៨៩១ -​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃ​ដដែល​ថា  លោក​បាន​ចូល​ភាគហ៊ុន រក​ស៊ីជាមួយ ប្អូនថ្លៃ ឈ្មោះ​លោក ​ផៃ បើកហាង​ក​ហ្វេ​យីហោ​ក្លឹប​កាហ្វេ ( Coffee Club ) និង​បើក​អន​ឡាញ​រួមទាំង​ល្បែង​ដូចខាងលើ​នៅ​ភូមិ បាលី​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​នេះ ​បាន​បើក​ជាង​២០​ថ្ងែ​មកហើយ ។​

លោក​បញ្ជាក់ថា ​ហាង​កាហ្វេ និង​បន​ល្បែង ទាំង​អន​ឡា​ឡ​របស់​ភាគហ៊ុន​លោក​មានច្បាប់​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ លោក មាន​សិ​ទ្ធិ​បើក​ទីតាំង​នេះ ហើយ​លោក​ជា​សមត្ថកិច្ច​ដែរ តើ​ទៅ​ហ៊ាន​អី​បើក​បន​ល្បែង​ខុសច្បាប់​នោះ ៕​B