សង្ស័យ​ជា​រថយន្ត​ដឹកឈើ​ដែល​នគរបាល​ម្នាក់​ពាក់​ឯកសណ្ឋាន​បើក​

458
ចែករម្លែក

ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១​និង ៥៥​នាទី​យប់ កម្លាំង​សហការ​ស្នាក់ការ​អូររាំង បានធ្វើ​ការឃាត់​រថយន្ដ មួយគ្រឿង ម៉ាក តូ​យូ​តា​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2L- 4294 ដឹក​គ្រែ គ្មាន​ច្បាប់​អាជីវកម្ម ចំនួន​៣​ឈុត ត្រង់ចំណុច​ខ្ទម​អ្នកតា ស្ថិតក្នុង​ក្រុម​ពូ​ជូ ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាង ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន​វត្ថុតាង​រក្សា​ទុក​នៅ​ស្នាក់ការ​អូររាំង​។​

​សេចក្តីរាយការណ៍​ថា រថយន្ត​នោះ​ជា​រថយន្ត​ដែលមាន​អ្នក​ស្គាល់​អះអាងថា ជា​រថយន្ត​ឈ្មោះ វណ្ណ ថេត ជា​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍ ខេត្ត​ត្បូងឃ្មុំ​។ រថយន្ត​នោះ ត្រូវគេ​បញ្ជាក់ថា ពុំមាន​ឯកសារ​ច្បាស់លាស់​នោះទេ​(​អត់​ពន្ធ​) តែង​ធ្វើ​សកម្មភាព​រត់​ប្តូរ​ស្លាក​លេខ​ជាប្រចាំ​។​

​សេចក្តីរាយការណ៍​បន្ត​ថា កាលដែល​អ្នកកាសែត​ប្រ​ម៉ាញ់​រូបភាព​តៃកុង​ឈ្មោះ វណ្ណ ថេត ពាក់​ឯកសណ្ឋាន​នគរ​បាល បើក​ដឹកឈើ​នោះ គឺ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2R 8964​។ លុះដល់​សមត្ថកិច្ច​ចាប់បាន​នេះ ពួកគេ​ប្តូរ​ស្លាក​លេខ​ទៅជា 2L 4294 វិញ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។​

​ទោះជា​យ៉ាងណា ប្រភព​ក្រៅផ្លូវការ​មួយ​បាន​អះអាងថា ម្ចាស់​នឹង​ទៅយក​ឡាន​ពី​ស្នាក់ការ​បរិស្ថាន​អណ្តូង​ក្រឡឹង​មកវិញ នៅ​ថ្ងៃទី​២៨​មេសា​នេះ​៕ ល​