សង្ស័យ​ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​វីឡា​ផ្អើល​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់ កាលពី​ម៉ោង​៤​កន្លះ​ទៀបភ្លឺ​នេះ​

1198
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ ផ្ទះ​វីឡា​ស្តុក​ទំនិញ​មួយកន្លែង​ស្ថិតនៅ​ផ្ទះ​លេខ​៣៧ ក្រុម​៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សង្ស័យ​ផ្តើម​មកពី​ទុស្សេ​ចរន្ត​ភ្លើង នៅ​ជា​ន់ទី​១ បង្ក​ឲ្យ​ផ្អើលឆោឡោ ទាំង​អ្នក​ក្បែរ​ខាង ទាំង​សមត្ថកិច្ច រថយន្ត​ពន្លត់អគ្គីភ័យ​ចឹ​ញ​ទៅ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៨​នេះ សំណាងល្អ​មិន​ប៉ះពាល់​ដល់​ទំនិញ និង​លំនៅដ្ឋាន​ក្បែរ​ខាង​។​

​ផ្ទះ​រងគ្រោះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ហេង សុខ​ចេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មាន​ប្តី​ឈ្មោះ លឹម ជី​មីន អាយុ​៣៧​ឆ្នាំ មុខរបរ លក់​សំភារៈប្រើប្រាស់​បោះ​ដុំ និង​រាយ នៅ​ផ្សារ​អូឡាំពិក រស់នៅ​ផ្ទះកើតហេតុ​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​ធំក្លិន​ឈ្ងៀម​ហើយ​ហុយផ្សែង​ខ្មួល​ចេញពី​បន្ទប់​ផ្ទះ​វីឡា ជាន់​ទី​១ ជា​ផ្ទះ​ស្តុក​ទំនិញ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​ត្រូវបាន​បញ្ជូន​ដល់​កន្លែងកើតហេតុ សំណាងល្អ ទំនិញ​មានតែ​នៅ​ជាន់​ក្រោម ខាងលើ​មានតែ​ក​ន្លែ​សម្រាក​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​ភ្លាមៗ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨​គ្រឿង​របស់​ស្នងការ​រាជធានី​ភ្នំពេញ ទៅដល់​កន្លែងកើតហេតុ បាញ់​ទឹក​អស់​៤​រថយន្ត​ភ្លើង​រលត់ទៅវិញ មិន​រាលដាល​ដល់​កន្លែង​ផ្សេង ពោល​ចំណុច​ភ្លើង​ឆេះ ជា​បន្ទប់ដេក​សម្រាក រីឯ​ទំនិញស្តុក​នៅតែ​ជាន់​ក្រោម ទើប​រង​ការខូចខាត សម្ភារៈ​បន្តិចបន្តួច​។​

​សមត្ថកិច្ច​ក៏ដូចជា​អាជ្ញាធរ បាន​សំណូមពរ​ផងដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើត​ការប្រុងប្រយ័ត្ន នូវ​ការប្រើប្រាស់​ចរន្ត​ភ្លើង សម្ភារៈ​បរិក្ខា​ប្រើ​ដោយ​ចរន្តអគ្គិសនី ដែល​អាច​ងាយ​ឆ្លង ទុស្សេ​ដែលជា​ដើមចម​បង្ក​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​៕L​